កាហ្សាក់ស្ថាន៖ ហាងកាត់សក់មួយកន្លែងបានប្រើប្រាស់យុទ្ធសាស្ត្រ មិនសមរម្យមួយដើម្បីទាក់ទាញអតិថិជន។

មនុស្សប្រុសជាច្រើន បានសម្រុកចូលទៅកាន់ហាងកាត់សក់ Old Bay ដែលមានទីតាំងនៅក្នុងតំបន់ Oskemen ប្រទេសកាហ្សាក់ស្ថាន។​ អ្វីដែលពិសេសនោះគឺ ហាងនេះ មានជាងកាត់សក់ជាស្រីស្អាតស្លៀកពាក់ស្ទើរនឹង ស្មើស្រាតជាអ្នកបម្រើសេវាកម្មជូនអតិថិជន។

ក្នុងចំនោមជាងកាត់សក់ទាំងនោះ គេឃើញមាននារីម្នាក់ មិនមានពាក់អីទាល់តែសោះ គឺមានតែអាវអៀមពណ៌ខ្មៅមួយគ្របពីមុខតែប៉ុណ្ណោះ។

ចំនែកឯនារីពីរអ្នកទៀត ពាក់ស្បែកជើងកែងខ្ពស់ ស្លៀកលីអូខ្សែតូច និងអាវអៀមបាំងពីមុខ។

ផ្ទុយទៅវិញ មានមហាជនមួយចំនួន បានកើតការសង្ស័យព្រោះថា នារីជាជាងកាត់សក់ទាំង៣នាក់នេះ គឺជាអ្នករាំនៅក្នុងក្លឹបមួយកន្លែង នៅក្បែរហាងកាត់សក់នោះតែប៉ុណ្ណោះ ហើយគេមកនេះគ្រាន់តែ ដើម្បីមកថតឈុតផ្សាយពាណិជ្ជកម្មឲ្យហាងនេះទេ។

ទោះជាយ៉ាងណា វាមិនអាចបញ្ឈប់ប្រុសៗមិនឲ្យទៅ សាកល្បងសេវាកម្មនៅហាងមួយនោះបានឡើយ ព្រោះថារូបភាពទាំងនេះ ត្រូវបានចែករំលែកពេញក្នុងបណ្តាញសង្គម ដែលធ្វើឲ្យម្ចាស់ហាងពោពេញដោយក្តីសង្ឃឹមតែម្តង។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេប៊ុកម្នាក់បានសរសេរថា “ខ្ញុំគិតថាសក់របស់ខ្ញុំដូចជាវែងហើយ ខ្ញុំគួរតែទៅហាងកាត់សក់កាន់តែឆាប់ កាន់តែល្អ”

អ្នកលេងហ្វេប៊ុកម្នាក់ទៀតបានសរសេរថា “ខ្ញុំគិតថា វាដល់ពេលហើយដែលពួកយើងត្រូវទៅទស្សនាហាងកាត់សក់ ដែលមានជាងកាត់សក់ដ៏អស្ចារ្យនេះ” ៕

ប្រភព៖ មីរ៊ឺ

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ខ្លាំងមែន! បុរសជនជាតិប្រេស៊ីលម្នាក់ លេងហ្គីតាបណ្តើរ ឲ្យគ្រូពេទ្យវះកាត់ ខួរក្បាលបណ្តើរ (មានវីដេអូ)

ប្រេស៊ីល៖ នេះគឺជារឿងដ៏កម្រនឹងជួបប្រទះមួយ ដែលមានអ្នកជំងឺ ជនជាតិប្រេស៊ីលម្នាក់ បានលេងហ្គីតា បណ្តើរ ឲ្យគ្រូពេទ្យ វះកាត់យកដុំសាច់ចេញពីខួរក្បាលបណ្តើរ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់។

លោក Rolden Batista អាយុ ៤០ឆ្នាំ ត្រូវបានគ្រូពេទ្យប្រគល់ហ្គីតាមកឲ្យលេង នៅអំឡុងពេលពាក់កណ្តាលនៃការវះកាត់ដ៏ស្មុគស្មាញ ដើម្បីយកដុំសាច់មួយដុំ មានរាងដូចបេះដូង ដែលដុះនៅក្នុងខួរក្បាលរបស់គាត់ចេញ។

គួរឲ្យដឹងថាលោក Rolden ចាប់ផ្តើមមានអាការៈឈឺក្បាលញឹកញាប់ កាលពីឆ្នាំមុន ហើយវាធ្វើឲ្យលោកដឹងថា ប្រាកដជាមានអ្វីមិនល្អកើតឡើងនៅក្នុងក្បាលរបស់លោកជាក់ជាមិនខាន។ បន្ទាប់មកលោក Rolden ដែលជាអ្នកជំនាញខាងប្រព័ន្ធទូរគមនាគមន៍នៅទីក្រុង Santos ក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យមើល។

តាមរយៈការស្កេនកាំរស្មីអ៊ិច ក្រុមគ្រូពេទ្យបានរកឃើញដុំសាច់មួយដុំ មានរាងដូចបេះដូង ស្ថិតនៅក្នុងខួរក្បាលរបស់លោក Rolden និងចាំបាច់ត្រូវធ្វើការវះកាត់យកដុំសាច់នោះចេញជាបន្ទាន់។ ការវះកាត់គឺមានជម្រើស២ ដោយទី១ គឺចាក់ថ្នាំសន្លប់មិនដឹងខ្លួន និងទី២ គឺនៅដឹងខ្លួនក្នុងអំឡុងពេលវះកាត់។

លោក Rolden ក៏បានសម្រេចជ្រើសយកជម្រើសទី២ ដោយសារតែវាមានឱកាសជោគជ័យច្រើនក្នុងការវះកាត់។ លោកបាននិយាយថា “ពេលនោះក្រុមគ្រូពេទ្យក៏នឹកឃើញគំនិតមួយ ដោយឲ្យលោកលេងហ្គីតា ក្នុងពេលកំពុងវះកាត់”។

គ្រូពេទ្យផ្នែកវះកាត់ បានពន្យល់ថា ការធ្វើបែបនេះ គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីជួយដល់អ្នកជំងឺ ប្រសិនបើក្រុមគ្រូពេទ្យមានកំហុសបច្ចេកទេសណាមួយ ក្នុងអំឡុងពេលវះកាត់។ គ្រូពេទ្យបាននិយាយថា “ប្រសិនបើអ្នកជំងឺមិនអាចចាំចង្វាក់ភ្លេងបាន ពេលកំពុងវះកាត់ នោះវានឹងផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យធ្វើការសម្រួលទីតាំងរបស់ខួរក្បាល ដែលមានតួនាទីគ្រប់គ្រងការធ្វើចលនា ការនិយាយ និងអារម្មណ៍ជាថ្មី មុនពេលវាហួសពេល”។

គួរបញ្ជាក់ថា ការវះកាត់បានបញ្ចប់ដោយជោគជ័យ ហើយបច្ចុប្បន្នលោក Rolden កំពុងសម្រាកព្យាបាលស្នាមវះកាត់ នៅឯផ្ទះរបស់លោក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]