សឹង្ហបុរី៖  យុវជនអាយុ១៧ឆ្នាំម្នាក់ បានធ្លាក់ពីជាន់ទី៤ស្លាប់យ៉ាងអាណោចអធ័មនៅក្នុងផ្សារទំនើបមួយកន្លែង បន្ទាប់ពីបានព្យាយាមផ្លោះបង្កាន់ដៃពីម្ខាងទៅឈរនៅលយម្ខាងទៀត ដើម្បីឲ្យមិត្តភក្កិរបស់ខ្លួនថតវីដេអូ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្សារទំនើប។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ជាយុវជនវ័យក្មេងម្នាក់ត្រូវគេស្គាល់ឈ្មោះថា Jonathan Chow។

មុនពេលស្លាប់ ជនរងគ្រោះបានស្នើឲ្យមិត្តភក្តិរបស់ខ្លួនជួយថតជាវីដេអូ នៅពេលគេផ្លោះបង្កាន់ដៃ ក្នុងគោលបំណងបង្ហោះចូលទៅក្នុងបណ្តាញសង្គម។ ប៉ុន្តែជាអកុសលអ្វីដែលនឹកស្មានមិនដល់នោះ គឺថាលយម្ខាងនៃបង្កាន់ដៃធ្វើពីថ្មបេតុងរឹង  ចំណែកម្ខាងទៀតតាមពិតជាម្នាងសិលាដ៏ផុយស្រួយ មិនអាចទ្រទម្ងន់បាន ទើបបណ្តាលឲ្យបាក់ធ្លាក់ស្លាប់នៅនឹងកន្លែងតែម្តង។

មិត្តភក្តិរបស់ជនរងគ្រោះដែលបានកាន់ទូរស័ព្ទថតវីដេអូ បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា «ពួកយើងទាំង២ ស្មានថាលយម្ខាងនៃបង្កាន់ដៃជាបេតុង ប៉ុន្តែនៅពេលដែលគេផ្លោះទៅ ក៏បាក់ធ្លាក់ចុះក្រោមតែម្តង»

មិត្តភក្កិរបស់ជនរងគ្រោះឈ្មោះ Ruth បានបន្តទៀតថា «ខ្ញុំដឹងថាវាគ្រោះថ្នាក់ណាស់ ប៉ុន្តែនៅពេលដែលខ្ញុំបម្រុងនឹងឃាត់ គេបានផ្លោះទៅបាត់ទៅហើយ។ ខ្ញុំហ៊ានស្បថ ខ្ញុំក៏នឹងបម្រុងផ្លោះបែបនេះដែរ ប៉ុន្តែអ្វីៗវាហួសពេលអស់ទៅហើយ។ មួយវិញទៀត មុននឹងផ្លោះ គេក៏បានផ្តាំខ្ញុំថា ជួយថតជាវីដេអូឲ្យគេទៀតផង សម្រាប់ទុកបង្ហោះចូលក្នុងបណ្តាញសង្គម»

គួរបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះគឺជាសិស្សដែលសិក្សានៅប្រទេសអូស្រ្តាលី ហើយទើបតែវិលមកកាន់មាតុភូមិរបស់ខ្លួនវិញតែប៉ុណ្ណោះ ដើម្បីចូលហ្វឹកហាត់ទាហានដែលជាតួនាទីត្រូវបំរើជូនជាតិ ប៉ុន្តែចុងក្រោយបែរជាត្រូវជួបរឿងអកុសលយ៉ាងដូច្នេះទៅវិញ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តណ្ហាជ្រុល! សូម្បីមេគោក៏មិនលើកលែង... ប៉ូលិសចាប់បានហើយ នៅញញឹមស្រស់ទៀត

ថៃ៖ ហេតុការណ៍ដ៏ហួសចិត្តមួយបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ដោយសារបុរសចំណាស់ វ័យ៤០ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនទាំងអាក្រាតកាយ ពីបទរំលោភមេគោនៅគុម្ពោតស្មៅ ក្បែរដងផ្លូវមួយកន្លែង ក្នុងខេត្តឡាំប៉ាង ប្រទេសថៃ។ 

យោងតាមប្រភពព័ត៌មានបានចុះផ្សាយឲ្យដឹងថា បុរសជនជាតិថៃម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានអ្នកភូមិនាំគ្នាដេញចាប់ទាំងព្រឹក បន្ទាប់ពីបានប្រទះឃើញបុរសស្រែកឃ្លានតណ្ហារូបនេះ កំពុងឱបថើប និងធ្វើសកម្មភាពរំលោភទៅលើមេគោ។

ជនល្មោភកាមរូបនេះ ទីបំផុតត្រូវបានអ្នកភូមិដេញព័ទ្ធចាប់បាន បន្ទាប់ពីចូលទៅសម្ងំខ្លួននៅក្នុងបន្ទប់ទឹក។ ក្រោយមកម្ចាស់គោក៏បានប្តឹងទៅសមត្ថកិច្ច និងឃាត់ខ្លួនបាននៅនឹងកន្លែងតែម្តង។

អ្វីដែលហួសចិត្តនឹកស្មានមិនដល់នោះ ជនល្មោភកាមរូបនេះ នៅតែបញ្ចេញទឹកមុខរីករាយ ញញឹមស្រស់ បើទោះបីជាត្រូវបានប៉ូលិសឃាត់ខ្លួនទាំងអាក្រាតកាយយ៉ាងណាក៏ដោយ។ មួយវិញទៀត បើស្តាប់តាមចម្លើយសារភាព ជនល្មោភកាមរូបនេះ បាននិយាយថាដោយសារតែខ្លួនមិនអាចទប់អារម្មណ៍ចំណង់ផ្លូវភេទបាន ទើបប្រព្រឹត្តរឿងបែបនេះ ទាំងអារម្មណ៍ពុះកញ្ជ្រោលមិនអាចបញ្ឈប់បាន។

ដោយឡែកចំពោះម្ចាស់គោវិញ មានមុខរបរជាកសិករ ឈ្មោះ Tong Kai អាយុ៦៥ឆ្នាំ បាននិយាយថា «មុនពេលកើតហេតុ ខ្ញុំឃើញបុរសម្នាក់ទៅក្បែរគោ ហើយក៏បានចាប់ផ្តើមរំលោភគោរបស់ខ្ញុំ។ បន្ទាប់មកខ្ញុំ និងអ្នកជិតខាងផ្សេងទៀតក៏បាននាំគ្នាដេញចាប់បាន និងប្តឹងប៉ូលិសតែម្តងទៅ» ។

រីឯក្រុមសមត្ថកិច្ចវិញ បានវាយតម្លៃថា ជនល្មោភកាមរូបនេះអាចនឹងមានជាតិស្រវឹងក្នុងខ្លួន ទើបធ្វើឲ្យគេមានចំណង់ផ្លូវភេទបែបនេះ តែយ៉ាងណាក៏ដោយ ជនសង្ស័យត្រូវបានអ្នកភូមិបរិច្ចាគខោខ្លីមួយ ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]