ប្រធានក្រុមរបស់ក្លឹបតោខៀវChelseaត្រូវបានគេចោទ ប្រកាន់ ថាប្រើប្រាស់ពាក្យពេច៍រើសអើងពូជសាសន៍ទៅកាន់ កីឡាករ ខ្សែរការពារ Ferdinand ដែលលេងអោយក្លឹប Queen Park Ranger កាលពីប្រកួតខែតុលាឆ្នាំ។ កីឡាកររូប នេះត្រូវបានគេចោទប្រកាន់ លើករណីរើសអើងពូជសាសន៍ ដែលមានលក្ខណៈស្រដៀងនិងករណីរបស់Luis Saurezនៅ Liverpool លើកីឡាEvra របស់ ManUtdដែរ ហើយត្រូវគេពិន័យផ្អាក ការប្រគួតចំនួន ៤ដង និងជាប្រាក់ ៣៥៦,០០០ដុល្លាអាមេរិចតាមអោយដឹងថាតុលាការដំបូង នៅWestminster Magistrate គេមិនបានរកឃើញការ រើសអើងរបស់កីឡាករវ័យ៣១ឆ្នាំនេះទេតែ FA សហគមន៍បាល់ទាត់ បានរកឃើញភស្ដុតាងពីការប្រើប្រាស់ ពាក្យសំដីរបស់John Terry និងកាយវិការបញ្ជក់ ពីការរើសអើង ទៅកាន់Ferdinand ពិតមែន។ ការផ្អាក៤ប្រគួត នឹងធ្វើឡើងក្រោយពេលកាលប្រគួត រវាង Cheasea និង Arsenal ចប់ចុងសប្តាហ៍នេះរូចរាល់។ ចំនែកឯJohn Terryក៏មិនមានការប្រកែកអ្វីដែលប្រសិនបើគេពិតជា ចោទប្រកាន់ដោយថាមានភស្ដុតាងបញ្ជក់យ៉ាងច្បាស់ បែបនេះហើយTerry ក៏រងចាំការសំរេចរជាផ្លូវការបស់ តុលាការលើការកាត់ទោលលើរូបគេផងដែរ។

 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]