ចិន៖ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាខ្លាំង ដោយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកបុរាណវិទូបានជីកកកាយរកឃើញ នូវស៊ុតសត្វដាយណូស័រ ដែលមានអាយុកាលរាប់រយលានឆ្នាំ។

នេះបើយោងតាមប្រភពដកស្រង់ ពីទីភ្នាក់ងារសារព័ត៌មានចិន People’s Daily បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី២៨ កុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមអ្នកបុរាណវិទូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានជីករកឃើញ នូវផូស៊ីលស៊ុតដាយណូស័រ នៅការដ្ឋានសាងសង់មួយកន្លែង ស្ថិតក្នុងទីក្រុង Chi’an ខេត្ត Zhejiang ប្រទេសចិន។

គួរឲ្យដឹងដែរថា ក្រោយពីរកឃើញ ក្រុមអ្នកស្រាវជ្រាវ មកពីសារមន្ទីរប្រវត្តិសាស្រ្ត Zhejiang Museum of Natural History បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ទៅលើផូស៊ីលស៊ុតដាយណូស័រ ដែលបានរកឃើញនោះ ហើយប៉ានប្រមាណបានថា ស៊ុតដាយណូស័រនេះ កកើតឡើងស្ថិតនៅក្នុងសម័យសករាជ Mesozoic ដែលវាអាចមានអាយុកាល ប្រហែលជា១០០លានឆ្នាំផងដែរ ៕    

ប្រភព៖ People's Daily

ដោយឡែក​ ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

គ្រឿងអលង្ការធ្វើអំពីមាស ដែលមានអាយុកាល ចំណាស់ជាងគេបំផុត ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស

អង់គ្លេស៖ មាសជាសារធាតុដ៏កម្រមួយ ក្នុងចំណោមសារធាតុកម្រដទៃទៀត ដែលត្រូវបានមនុស្សនៅជុំវិញពិភពលោកឲ្យតម្លៃ។

ដោយសារវាជាសារធាតុកម្រ និងត្រូវបានគេឲ្យតម្លៃ មាសត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការផ្សេងៗ ដើម្បីយកមកពាក់ជាគ្រឿងលំអខ្លួន និងបង្ហាញពីភាពខ្ពស់ខ្ពស់របស់អ្នកប្រើប្រាស់។ យ៉ាងណាមិញ បើទោះបីជាមាសត្រូវបានចាត់ទុកថាជា អលង្ការដ៏មានតម្លៃ ប៉ុន្តែយើងមិនបានដឹងថាវាចាប់ផ្ដើមត្រូវបានគេឲ្យតម្លៃ តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែយើងដឹងថា មាសត្រូវបានគេប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយប៉ុណ្ណោះ។

ដោយឡែក កាលពីពេលថ្មីៗនេះបុរស២នាក់ ដែលមានចំណូលចិត្តក្នុងជីកកកាយស្វែងរកវត្ថុមានតម្លៃ ឈ្មោះ Joe Kania និងMark Hambleton បានធ្វើឲ្យអ្នកបុរាណវិទូអាចធ្វើការសន្និដ្ឋានបានថា មាសត្រូវបានគេប្រើប្រាស់ជាគ្រឿងអលង្ការតាំងពី ២៥០០ឆ្នាំមុនមកម្ល៉េះ ពោលក្នុងចន្លោះសតវត្សទី៣ និង៤មុនគ្រឹស្តសករាជឯណោះ។

បុរសទាំងពីរនាក់នេះ បានប្រទះឃើញគ្រឿងអលង្ការធ្វើអំពីមាស នៅក្បែរនឹងវិហារ Leekfrith ក្នុងតំបន់ Staffordshire Moorlands ចក្រភពអង់គ្លេស ដែលគ្រឿងធ្វើអំពីមាសចំនួន ៤មានដូចជាខ្សែកចំនួន៣ និងកងដៃ១ ដែលធ្វើអំពីមាសតាំងពីបុរាណនេះ។ ពួកគេក៏បានប្រាប់ថា ពួកគេជីកដីជម្រៅជាង១ម៉ែត្រប៉ុណ្ណោះក៏បានប្រទះឃើញអលង្ការទាំងនេះ ដែលវានៅរាយប៉ាយក្បែរៗគ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]