អង់គ្លេស៖ មាសជាសារធាតុដ៏កម្រមួយ ក្នុងចំណោមសារធាតុកម្រដទៃទៀត ដែលត្រូវបានមនុស្សនៅជុំវិញពិភពលោកឲ្យតម្លៃ។

ដោយសារវាជាសារធាតុកម្រ និងត្រូវបានគេឲ្យតម្លៃ មាសត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការផ្សេងៗ ដើម្បីយកមកពាក់ជាគ្រឿងលំអខ្លួន និងបង្ហាញពីភាពខ្ពស់ខ្ពស់របស់អ្នកប្រើប្រាស់។ យ៉ាងណាមិញ បើទោះបីជាមាសត្រូវបានចាត់ទុកថាជា អលង្ការដ៏មានតម្លៃ ប៉ុន្តែយើងមិនបានដឹងថាវាចាប់ផ្ដើមត្រូវបានគេឲ្យតម្លៃ តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែយើងដឹងថា មាសត្រូវបានគេប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយប៉ុណ្ណោះ។

ដោយឡែក កាលពីពេលថ្មីៗនេះបុរស២នាក់ ដែលមានចំណូលចិត្តក្នុងជីកកកាយស្វែងរកវត្ថុមានតម្លៃ  ឈ្មោះ Joe Kania និងMark Hambleton បានធ្វើឲ្យអ្នកបុរាណវិទូអាចធ្វើការសន្និដ្ឋានបានថា មាសត្រូវបានគេប្រើប្រាស់ជាគ្រឿងអលង្ការតាំងពី ២៥០០ឆ្នាំមុនមកម្ល៉េះ ពោលក្នុងចន្លោះសតវត្សទី៣ និង៤មុនគ្រឹស្តសករាជឯណោះ។

បុរសទាំងពីរនាក់នេះ បានប្រទះឃើញគ្រឿងអលង្ការធ្វើអំពីមាស នៅក្បែរនឹងវិហារ Leekfrith ក្នុងតំបន់ Staffordshire Moorlands ចក្រភពអង់គ្លេស ដែលគ្រឿងធ្វើអំពីមាសចំនួន ៤មានដូចជាខ្សែកចំនួន៣ និងកងដៃ១ ដែលធ្វើអំពីមាសតាំងពីបុរាណនេះ។ ពួកគេក៏បានប្រាប់ថា ពួកគេជីកដីជម្រៅជាង១ម៉ែត្រប៉ុណ្ណោះក៏បានប្រទះឃើញអលង្ការទាំងនេះ ដែលវានៅរាយប៉ាយក្បែរៗគ្នា។

ក្រោយពេលដែលពួកគេជីកបានអលង្ការ ទាំងនោះ ពួកគេបានប្រគល់វាទៅឲ្យសារមន្ទីរ Birmingham ដើម្បីថែរក្សា និងធ្វើការសិក្សា។

លោកបណ្ឌិតផ្នែកបុរាណវិទ្យារបស់សារមន្ទីរជាតិចក្រភពអង់គ្លេស បានបង្ហាញថា គ្រឿងអលង្ការទាំងនេះ អាចត្រូវបានកប់ដើម្បីរក្សាសុវត្ថិភាព ឬក៏ជាការថ្វាយដង្វាយដល់អាទិទេព ឬកប់ទៅតាមម្ចាស់ជាដើម ដែលរចនាបទរបស់អលង្ការទាំងនេះអាចត្រូវបានផលិតនៅក្នុងប្រទេសបារាំង ឬអាល្លឺម៉ង់។

លោកក៏បានបន្ថែមទៀតថា អលង្ការនេះទំនងជាអលង្ការរបស់ស្ត្រីអភិជននាសម័យនោះ ដែលជាទូទៅពួកគេបានរៀបការជាមួយអភិជនដែលឆ្លងមកពីទ្វីបផ្សេងៗ ហើយទទួលបានអលង្ការនេះជាអំណោយ។ នៅពេលស្លាប់ពួកគេទំនងជាកប់អលង្ការទៅជាមួយម្ចាស់ នៅក្បែរវិហារសាសនាក្នុងតំបន់ Staffordshire នោះឯង។

ទោះយ៉ាងណា អលង្ការទាំងនោះបានបង្ហាញឲ្យយើងដឹងថាមាសត្រូវបានប្រើប្រាស់ជាគ្រឿងអលង្ការតាំងពី ២ ៥០០ឆ្នាំមុនមកម្ល៉េះ ដែលរចនាបទអលង្ការដែលគេបានរកឃើញនេះ មានភាពស្រដៀងគ្នាទៅនឹងរចនាបទអលង្ការរបស់ពួកស្បែកសនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

រវាងរូបពិត និងតួអង្គប្រវត្តិសាស្រ្ត ដែលយើងធ្លាប់បានឃើញក្នុងភាពយន្ត មានភាពខុសគ្នាឆ្ងាយណាស់!

បរទេស៖ រឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ត្រូវបានអ្នកនិពន្ធ ឬអ្នកដឹកនាំរឿងហូលីវូដ គាស់កកាយយកមកផលិតជាខ្សែរឿងផ្សេងៗ ដើម្បីយកមកបង្ហាញមនុស្សជំនាន់ក្រោយ ឲ្យបានដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗទាំងនោះ ក៏ដូចជាបញ្ជាក់បង្ហាញឡើងវិញនូវមុខមាត់របស់បុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្ត្រទាំងនោះផងដែរ។

ផ្ទុយទៅវិញ ប្រិយមិត្តក៏ប្រហែលជាមានមន្ទិលសង្ស័យថា តើតួអង្គដែលយកមកសម្ដែងជាតួបុគ្គលប្រវត្តិសាស្ត្រទាំងនោះ មានលក្ខណៈដូចគ្នាទៅនឹងតួអង្គពិតប្រាកដយ៉ាងណាទៅ?

ចំពោះបញ្ហានេះ វាក៏បានជះជាបញ្ហាមកដល់ផលិតករភាពយន្តវិញដូចគ្នា ទោះបីជាពួកគេបានព្យាយាមស្រាវជ្រាវពីតឹកតាងប្រវត្តិសាស្ត្រនានា ដូចសិលាចារិក រូបគំនូរ ឬឯកសារប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីរកឲ្យបាននូវភស្តុតាងថា បុគ្គលនៅក្នុងប្រវត្តិសាស្រ្តទាំងនោះមានរូបរាង និងអត្តចរិតយ៉ាងណាក៏ដោយ ក៏តួអង្គទាំងនោះនៅតែមានភាពខុសគ្នាពីតួអង្គដើមដែរ។ ប៉ុន្តែបើទោះបីជា តួអង្គសម្ដែងមានអត្តចរិត មុខមាត់ និងការតុបតែងខ្លួនមិនដូចគ្នាបេះបិទទៅនឹងបុគ្គលពិត ក៏ខ្សែភាពយន្តទាំងនោះទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ទស្សនិកជន ដោយសារស្នាដៃដឹកនាំរបស់អ្នកដឹកនាំ បូកផ្សំជាមួយនឹងទេព្យកោសល្យរបស់តួសម្ដែង ជាពិសេសសាច់រឿងតែម្ដង ដែលវាជាចំណុចល្អដែលអាចគ្របដណ្ដប់លើកំហុសបន្តិចបន្តួចទាំងនោះ។

ខាងក្រោមនេះជាតួអង្គក្នុងរឿង ដែលមានភាពខុសគ្នាពីតួអង្គពិតក្នុងប្រវត្តិសាស្ត្រ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]