បរទេស៖ ឪពុកម្តាយគ្រប់រូបតែងតែ សុខចិត្តលះបង់នូវសេចក្តីសុខខ្លួនឯង ដើម្បីជំនះនូវរាល់គ្រប់ឧបសគ្គ ធ្វើការងារសព្វគ្រប់បែបយ៉ាង ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ធ្វើយ៉ាងណាឲ្យតែខ្លួនឯងមានលទ្ធភាព អាចបញ្ជូនកូនជាទីស្រលាញ់ បានសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំនេះដឹង និងអនាគតភ្លឺស្វាងនៅថ្ងៃអនាគត។

ជាក់ស្តែង កាលពីថ្មីៗនេះ រូបភាពដ៏មានអត្តន័យមួយសន្លឹក របស់និស្សិតប្រុសវ័យជំទង់ មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ដែលបង្ហាញទិដ្ឋភាព របស់និស្សិតប្រុសរូបនោះ បានលុតជង្គង់ក្រាបសំពះ ដល់បាតជើងរបស់ឪពុកខ្លួន ដែលជាជនពិការដៃម្នាក់ ដើម្បីបង្ហាញពីការគោរព និងការដឹងគុណ ចំពោះអ្នកមានគុណ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា តាំងពីតូចរហូតដល់ធំ ដោយជាលទ្ធផលរូបគេ អាចបញ្ចប់ការសិក្សាបានដោយជោគជ័យ។ ខណៈនិស្សិតប្រុសរូបនោះ បានយល់ឃើញថា វាគឺជាពេលវេលាដ៏សមគួរជាទីបំផុត ដែលត្រូវដល់វេនខ្លួនគេ ជាអ្នកមើលថែទាំលោកអ្នកមានគុណវិញផងដែរ។

បើតាមប្រភបានឲ្យដឹងថា គ្រួសារមួយនេះស្ថិតក្នុងស្ថានភាពលំបាក រីឯបុរសជាឪពុក គឺជាជនពិការដៃមួយចំហៀង (ដៃស្តាំ) ថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រូបគាត់នៅតែខិតខំរកប្រាក់ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រូសារ និងដើម្បីមានលទ្ធភាពបញ្ជូនកូនរបស់គាត់ បានសិក្សារៀនសូត្រផងដែរ។ ជាក់ស្តែង វាមិនមែនជារឿងងាយស្រួលឡើយ ដែលខ្លួនជាមនុស្សជាពិការ តែនៅតែជំនះខំធ្វើការងារបន្ថែមជាច្រើន រហូតទីបំផុតកូនប្រុសសំណព្វចិត្តរបស់គាត់ អាចរៀនបញ្ចប់ការសិក្សាបាន។

ដោយសារតែ ទង្វើដ៏ប្រពៃនេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានក្តីរំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តនិងក្តីស្រលាញ់ របស់និស្សិតប្រុសរូបនោះ ដែលបានបំពេញកាតព្វកិច្ចជាកូនដ៏ល្អ បានដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកមានគុណរបស់គេផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ចូរគិតទៅមើល តើហេតុផលរបស់គាត់ អាចទទួលយកបានឬទេ ដែលត្រូវឲ្យម្តាយអង្គុយគូទឡាន?

ចិន៖ បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមខឹងសម្បា និងរិះគន់យ៉ាងចាស់ដៃ ក្រោយពីដឹងថារូបគេជាកូនប្រុសអកត្តញ្ញូ យកម្តាយរបស់ខ្លួន ដែលជាអ្នកមានគុណ ឲ្យទៅអង្គុយនៅគូទក្រោយនៃរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្លូវមួយកន្លែងស្ថិតក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

បើតាមប្រភពសារព័ត៌មានសៀងហៃ បានចុះផ្សាយឲ្យដឹងថា បន្ទាប់ពីរូបភាពមួយសន្លឹកនោះ ត្រូវបានល្បីសាយភាយនៅលើបណ្តាញសង្គមមក បុរសអ្នកបើកបររថយន្តខាងលើ ត្រូវបានគេស្គាល់ថាមានត្រកូល Li ។

តាមការបញ្ជាក់អះអាងពីសំណាក់លោក Li ផ្ទាល់បានបកស្រាយប្រាប់ថា នៅថ្ងៃនោះគាត់និងគ្រួសារបានចេញពីកន្លែង ញ៉ាំអាហារពេលល្ងាចជាមួយគ្នា នៅភោជនីយដ្ឋានកន្លែងមួយ។ លុះពេលត្រលប់មកផ្ទះវិញ គាត់ក៏បានឲ្យគ្រួសារសាច់ញាតិរបស់គាត់ទាំងអស់ ចូលជិះក្នុងឡានទៅផ្ទះវិញជាមួយគ្នា ប៉ុន្តែដោយសារតែមនុស្សច្រើនពេក អង្គុយពេញឡានទៅហើយនោះ ទើបរូបលោកស្នើសុំឲ្យម្តាយ នៅរង់ចាំនៅឯហាងសិន និងសន្យាថាបកត្រលប់មកយកម្តាយវិញ។

ប៉ុន្តែផ្ទុយទៅវិញ ម្តាយរបស់គាត់ក៏បានបដិសេធ ហើយនិយាយថា គាត់អាចអង្គុយនៅគូទឡានក្រោយបាន ព្រោះថាពួកយើងសុទ្ធតែគ្រួសារតែមួយទេ វាមិនមែនជាបញ្ហាអីឡើយ។

ដោយសារតែឮម្តាយនិយាយបែបនេះ លោក Li ក៏យល់ព្រមតាមគំនិតម្តាយ ដោយឲ្យគាត់អង្គុយនៅគូទឡានខាងក្រោយតែម្តងទៅ។ ជាចុងក្រោយលោក Li បាននិយាយទៀតថា រូបគាត់សុំចិត្តអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាគួរបញ្ឈប់ការរិះគន់ ជេរប្រមាថមកលើរូបគាត់ជាកូន លើរឿងរ៉ាវដែលបានកើតឡើងនេះតទៅទៀតអី។

ដោយឡែក ម្តាយរបស់លោក Li ក៏បានចេញមុខនិយាយដែរថា ចូរកុំទម្លាក់កំហុសទៅលើកូនប្រុសគាត់អី ព្រោះថា Li គឺជាកូនប្រុសដ៏ល្អបំផុតសម្រាប់គាត់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]