ភ្នំពេញ៖ វត្តមានជាលើកទី២ មកកាន់ប្រទេសកម្ពុជា របស់តារាប្រុសថៃដ៏ល្បី លោក James Jirayu បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ សប្បាយចិត្តយ៉ាងខ្លាំង ដែលបានជួបលោកម្តងទៀត។

កាលពីម្សិលមិញនេះដែរ គ្រាន់តែមកដល់កម្ពុជាភ្លាម រឿងដំបូងបង្អស់ ដែលតារាប្រុសរូបនេះ បានធ្វើ គឺទៅជួប និងនាំយកអំណោយមួយចំនួន ទៅកុមារពិការ និងគថ្លង់ នៅអង្គការគ្រួសារថ្មី

ជាពិសេស បន្ទាប់ពីនោះ លោក James Jirayu ក៏បានទៅទីកន្លែងសំខាន់ៗ នៅរាជធានីភ្នំពេញ ដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង ទីសក្ការៈបូជា ព្រះអង្គដងកើ ជាដើម ដើម្បីទៅអុជធូប សុំសេចក្តីសុខសប្បាយ។

សកម្មភាពជាច្រើន ដែលតារាប្រុសមុខក្មេង បានធ្វើកាលពីម្សិលមិញ ត្រូវបានអ្នកគាំទ្រ នាំគ្នាបង្ហោះ និងចែកចាយពាសពេញ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ជាពិសេស ក៏មានមតិជាច្រើន បានកោតសរសើរ លើលោកផងដែរ ដែលជាតារាប្រុសមិនត្រឹមតែសង្ហាទេ ថែមមានសណ្តានចិត្តល្អ បានពាំនាំយកអំណោយ ទៅកុមារពិការ និងគថ្លង់ បើទោះបីរូបលោក ទើបតែមកដល់ មិនទាន់បានសម្រាកក៏ដោយ៕

តោះមើលរូបថតស្អាតៗ របស់លោក James Jirayu បានដើរលេង នៅក្នុងក្រុងភ្នំពេញទាំងអស់គ្នា៖

រូបថតពី ទំព័រហ្វេសប៊ុកThirTeen Terrors - Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]