(ភ្នំពេញ)៖ បន្ទាប់ពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការផ្លាស់ប្តូរ Logo របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សម្រេចប្តូរ Logo ថ្មីហើយ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានសរសេរថា ឆ្លើយតបនឹងការណែនាំនេះ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឯកភាពធ្វើការ កែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ដោយដកនិមិត្តសញ្ញាប្រាក់រៀល «៛» ចេញដាក់អក្សរពាក្យថា «ប្រាសាក់» ជំនួសវិញ។ ហើយសន្យានឹងធ្វើឲ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕

ប្រភព៖ fresh news

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ធនាគារ អេស៊ីលីដា ពន្យល់ពីអត្ថន័យរបស់អក្សរនៃនិមិត្តសញ្ញាថ្មី ជាមួយនឹងសេចក្តីពេញចិត្ត !

(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា បន្ទាប់ពីបានផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី (Logo) របស់ខ្លួន តបតាមសំណើរបស់ រាជរដ្ឋាភិបាលកម្ពុជា​ហើយនោះ ធនាគារក្នុងស្រុកដ៏ល្បីឈ្មោះមួយនេះ បានពន្យល់លម្អិតនូវអត្ថន័យរបស់អក្សរ នៃនិមិត្តសញ្ញាថ្មីនេះ។

ជាមួយគ្នានេះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៉ីលីដា បានអះអាងថា ខ្លួនពេញចិត្តនឹង​និមិត្ត​សញ្ញា​ថ្មីនេះ ខណៈការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី នឹងបញ្ចប់នៅក្នុងសប្តាហ៍នេះ ដោយត្រូវចំណាយប្រាក់៣.៥លានដុល្លារ។

ខាងក្រោមនេះជាអត្ថន័យអក្សរនៃនិមិត្តសញ្ញាថ្មី របស់ធនាគារ អេស៉ីលីដា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]