បរទេស៖ រូបភាពគួរឲ្យអស់សំណើចមួយចំនួនត្រូវបានបង្ហោះចូលទៅក្នុងអ៉ីនធឺណែត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។  ដោយសារតែរូបភាពទាំងនោះបង្ហាញពីស្នាដៃរបស់ឪពុកម្តាយដែលចូលចិត្តលេងច្រើន គូរលេងលើមុខកូនៗរបស់ពួកគេ និងបានធ្វើឲ្យអ្នកបានទស្សនាទាំងអស់ អស់សំណើចជាមួយគ្នាតែម្តង។

ក្មេងៗទាំងនោះ បញ្ចេញទឹកមុខនិងកាយវិការផ្សេងៗគ្នា មានក្មេងខ្លះត្រូវបានតុបតែងឲ្យមានចិញ្ចើមខ្មៅ ក្រាស់ កោង និងខ្លះទៀតមានពុកម៉ាត់ជាដើម៕

ចង់ដឹងថា រូបភាពរបស់ក្មេងៗទាំងនោះគួរឲ្យអស់សំណើចយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គួរឲ្យអាសូរដល់នារីស្រស់ស្អាតម្នាក់ ត្រូវមិត្តភក្តិចិត្តអប្រិយ ជះទឹកអាស៊ីតឲ្យខូចមុខអស់ ច្រណែនព្រោះមិនចង់ឲ្យក្លាយជានារីអូតេស

ប៉ាគីស្ថាន៖ វាជារឿងដ៏ខ្លោចផ្សាក្នុងជីវិតមួយសម្រាប់ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបន្សល់ស្លាកស្នាមអស់មួយជីវិតនៅលើផ្ទៃមុខរបស់នាង ដោយសារការជះទឹកអាស៊ីត ដែលជាស្នាដៃរបស់មិត្តចិត្តអប្រិយ មានចិត្តច្រណែនឈ្នានីសលើរូបនាង។

នេះបើយោងតាមប្រភពដកស្រង់ ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយនៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា នាង Kanwal Qayyum មានអាយុ២៩ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈការជះទឹកអាស៊ីត មកលើផ្ទៃមុខរបស់នាង ខណៈពេលដែលនាងកំពុងតែគេងជាមួយនឹងមិត្តភក្តិដែលធ្លាប់តែមានប្រវត្តិជូរចត់ជាមួយគ្នា តែបែរជាមានគំនិតមិនល្អ ឈ្នានីសវាយប្រហារលើរូបនាងទៅវិញ ដោយកើតចេញពីការច្រណែន ព្រោះមិនចង់ឲ្យនាង Kanwal ក្លាយជានារីអូតេសម្នាក់ ដែលមានរូបស្រស់ស្អាត បម្រើការងារលើយន្តហោះ។

នាង Kanwal បានខូចមុខ និងបាត់បង់ខ្ទង់ច្រមុះដ៏ស្រួចស្អាតរបស់នាង ស្ទើរតែទាំងស្រុង ក្រោយពីការវាយប្រហារ ដោយការជះទឹកអាស៊ីតលើផ្ទៃមុខ ក្រោមស្នាដៃមិត្តចិត្តក្អែក ដែលរហូតមកទល់ពេលនេះ នាងបានចំណាយពេលអស់រាប់សិបឆ្នាំ ដើម្បីធ្វើការវះកាត់ ផ្សាំបណ្តុះរូបរាងច្រមុះថ្មីរបស់នាងផងដែរ។

ជាក់ស្តែង តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះចែករំលែក នៅលើអ៊ីនធើណែតនាពេលថ្មីៗនេះ គេអាចកត់សម្គាល់ឃើញ ពីភាពខុសប្លែកគ្នានៃទម្រង់មុខនាង Kanwal រួមទាំងក្តោងច្រមុះថ្មីរបស់នាង ត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង ក្រោយពីខាងគ្រូពេទ្យជំនាញ មកពីអង់គ្លេសលោក វេជ្ជបណ្ឌិត Asim Shahmalak បានប្រើប្រាស់នូវជាលិកាភ្លៅរបស់នាង ដើម្បីមកប៉ះប៉ូវជួសជុលឡើងវិញ។ លើសពីនេះ លោកវេជ្ជបណ្ឌិត ក៏បានបង្កើតចិញ្ចើមថ្មីចំនួន២ និងរោមភ្នែក លើភ្នែកខាងឆ្វេងរបស់ Kanwal ដោយយកសក់របស់នាងផ្ទាល់ មកប៉ះប៉ូវធ្វើផងដែរ។

នាង Kanwal និយាយថា «ខ្ញុំពិតជារំភើបសឹងតែ រកពាក្យអ្វីថ្លែងពុំបាន ទៅកាន់លោកវេជ្ជបណ្ឌិត ដែលរូបគាត់បានព្យាយាម បំពេញការងារមួយនេះដោយជោគជ័យ ផ្លាស់ប្តូរមុខមាត់របស់ខ្ញុំបាន។ ខ្ញុំពិតជាស្រលាញ់ពេញចិត្តចិញ្ចើម និងរោមភ្នែករបស់ខ្ញុំណាស់» ។

គួរឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិត Shahmalak បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក អស់ប្រមាណជាង ៥០០,០០០ផោន (ប្រហែលជា ៦៣,០០០ដុល្លារអាមេរិក) ដើម្បីជួយដល់នាង Kanwal ។ លើសពីនេះ រូបគាត់ត្រូវបានគេចាត់ទុកថា ជាវេជ្ជបណ្ឌិតដែលមានចិត្តសប្បុរស ធ្វើការងារមិនខ្លាចនឿយហត់ម្នាក់ផងដែរ។ ដោយកន្លងមកស្រ្តីចំនួន៥នាក់ផ្សេងទៀត កាលពី២ឆ្នាំមុន ដែលធ្លាប់ត្រូវបានទទួលរងការវាយប្រហារ ដោយសារតែទឹកអាស៊ីត ក៏ធ្លាប់ត្រូវបានវេជ្ជបណ្ឌិត Shahmalak ជួយព្យាបាលដោយមិនគិតកម្រៃផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]