បរទេស៖ កើតមកជាកូនប្រុសច្បងក្នុងពូជពង្សត្រកូលតារាល្បី កម្លោះសង្ហា Brooklyn Beckham ដែលជាកូនប្រុសបង្កើតរបស់អតីតតារាបាល់ទាត់ David Beckham ថ្មីៗនេះបានសារភាពថា កាលពីនៅតូចមិនដែលដឹងថាឪពុកម្តាយជាតារាល្បីនោះទេ រហូតទាល់តែចូលវ័យជំទង់បន្តិចទើបដឹង។

ថ្លែងប្រាប់ទស្សនាវដ្ដី Wonderland ក្រោយពីត្រូវបានគេជ្រើសជាតារាប្រចាំខែកុម្ភៈ Brooklyn Beckham បានសារភាពថា «ខ្ញុំមិនដែលដឹងពីកេរ្ត៍ឈ្មោះដ៏ល្បីល្បាញរបស់ឪពុកម្តាយខ្ញុំនោះទេ រហូតទាល់តែអាយុ១៣ឆ្នាំ ទើបខ្ញុំដឹង»

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Brooklyn មានអាយុ១៧ឆ្នាំ ហើយនៅក្នុងកុម្ភៈនេះដែរ រូបថតម៉ូតរបស់គេត្រូវបានជ្រើសជាគំរបមុខប្រចាំទស្សនាវដ្ដី Wonderland ទៀតផង ដោយមានចំណងជើងថា «Ain’t A Boy No More» ។

ជាមួយគ្នានេះដែរ Brooklyn កូនប្រុសបង្កើតរបស់អ្នកនាង Victoria Beckham ជាអតីតតារាចម្រៀងនៅក្នុងក្រុម Spice Girl បានថ្លែងប្រាប់ឲ្យដឹងបន្ថែមទៀតថា «កាលពីនៅតូច ខ្ញុំធ្លាប់បានទៅទស្សនាការប្រកួតបាល់ទាត់ ហើយទីនោះមានមនុស្សជាច្រើនបានស្រែកឈ្មោះឪពុករបស់ខ្ញុំ (Beckham) ធ្វើឲ្យខ្ញុំឆ្ងល់ថា ម៉េចចឹង? អូ ព្រះជាម្ចាស់! ខ្ញុំមិនបានមើលនិងចាប់អារម្មណ៍នឹងពួកគេនោះទេ»

គួរបញ្ជាក់បន្ថែមទៀតថា Brooklyn គឺជាតារា Instagram មួយរូបដែលមានអ្នកចុចតាមដានរហូតដល់ជាង៩លាននាក់នៅក្នុងគណនីរបស់ខ្លួន ដោយសារតែមុខមាត់ និងរូបរាងដ៏សង្ហាររបស់គេ។ ហើយលើសពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ Brooklyn គ្រោងនឹងត្រៀមចេញនូវសៀវភៅរូបថតលើកដំបូងរបស់ខ្លួនថែមទៀតផង៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Angelina Jolie និងកូនៗមកខ្មែរ ញ៉ាំអាពីង និងខ្យាដំរីមិនញញើតម៉ាត់... ព្រោះតែឆ្ងាញ់នោះអី

សៀមរាប៖ ក្នុងនាមជាតារាហូលីវូដដ៏ល្បី យើងអាចនិយាយបានថា អ្វីគ្រប់យ៉ាងសុទ្ធតែល្អ និងពិសេសសម្រាប់អ្នកស្រី Angelina Jolie ប៉ុន្តែអ្នកស្រីនៅតែព្យាយាមភ្លក់នូវម្ហូបដែលមើលទៅគួរខ្លាច។

តារាស្រីវ័យ ៤១ឆ្នាំ និងកូនៗ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការពិសាអាហារប្រចាំនៅក្នុងតំបន់ ដែលមានដូចជាអាពីង និងខ្យាដំរី ខណៈពេលដែលអ្នកស្រីកំពុងស្នាក់នៅលើទឹកដីកម្ពុជា។

អ្នកស្រីបានធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ក្នុងគោលចំណងផ្សព្វផ្សាយរឿងថ្មីរបស់អ្នកស្រីដែលមានចំណងជើងថា មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father ដែលបានទើបបានសម្ពោធចាក់បញ្ចាំងលើទឹកដីសៀមរាបអង្គរ។

ក្រៅពីការងារផ្សព្វផ្សាយរឿងថ្មី អ្នកស្រីក៏បានបង្ហាញអ្នកយកព័ត៌មានរបស់ BBC អំពីរបៀបនៃការចំអិនម្ហូបអាហារក្នុងតំបន់មួយចំនួន ជាពិសេសនោះគឺរបៀបចម្អិនសត្វអាពីង និងខ្យាដំរីដែលជាម្ហូបពិសេសសម្រាប់ប្រទេសមួយនេះតែម្តង។

វីដេអូមួយ ត្រូវបង្ហោះចូលទៅកាន់គេហទំព័រ Twitter របស់ BBC ដែលគេឃើញមាន អ្នកស្រី Angelina ឡោមព័ទ្ធដោយកូនៗរបស់អ្នកស្រី ដែលកំពុងតែចាប់ហែកអាពីងដើម្បីយកធ្មេញរបស់វាចេញមុនពេលញ៉ាំ។ ចុចអានបន្ត និងទស្សនាវីដេអូ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]