(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមាត់លូ ឆ្នេរសមុទ្រ ក្នុងក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋបានប្រទះឃើញស្បោងពណ៌ខ្មៅនៅជាប់មាត់លូ ដោយមានធំក្លិនស្អុយ ហើយបានយកកាំបិតទៅវះមើល ឃើញសពមនុស្ស នៅក្នុងស្បោងនោះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា តាមការពិនិត្យ សាកសពត្រូវបានរំដោយស្បោងកៅស៊ូ និងចងដោយខ្សែនីឡុង មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស។ បើតាមការសន្និដ្ឋានបឋម ជនរងគ្រោះ ត្រូវគេធ្វើឃាត ហើយដឹកតាមរថយន្តយកមកទម្លាក់ ចោលរយៈពេលប្រហែល១០ថ្ងៃមកហើយ។

លោកឧត្តមសេនីយ៍បន្តថា ចពោះករណីនេះ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បន្តធ្វើកោសល្យវិច្ឆយ័លើសាកសព និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សាហាវណាស់! អង្គុយ​អារដៃ ​អារ.កខ្លួន​ឯង រហូតស្លាប់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​​ប្រើប្រាស់​គ្រឿងញៀន​​ខ្លាំង រហូត​កើត​ជំងឺ​សរ​​សៃ​ប្រសាទ ស្រាប់តែ​​​យក​កូនកាំបិត​មក​អារ​ដៃ​ និងអារ​បំពង់​.​​ក​​ ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ កុម្ភៈ ស្ថិត​លើ​ផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​​ស៊ុន មូ​ស្លី​ម អាយុ​២៥​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម ស្នាក់​នៅ​ជាមួយ​ម្តាយ និង​ប្អូន​ ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការ​បញ្ជាក់​ពី​​ម្តាយ​ជន​រង​គ្រោះ​ថា កូនប្រុស​គាត់​រូប​នេះ​ មាន​ជំងឺ​ស​សៃ​ប្រសាទ​ ធ្វើទុក្ខ​​រាល់ថ្ងៃ ព្រោះតែ​ប្រើប្រាស់​គ្រឿង​ញៀនពេក ​។

នៅ​ពេល​កើតហេតុ គាត់​ឃើញ​កូន​ប្រុស​ យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ មក​អង្គុយ​អារ​ដៃ និង​អារ​បំពង់​.​ក​ខ្លួនឯង ​ពេល​នោះ​​គាត់​ចេញ​ទៅ​​​ ស្រែកហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ តែ​អកុសលកូន​គាត់​ បាន​ដាច់ខ្យល់​ស្លាប់​បា​ត់​ទៅ​​ហើយ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]