ភ្នំពេញ៖ ទោះបី តារាចម្រៀងស្រី ទេព បូព្រឹក្ស កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងមួួយរយៈពេលចុងក្រោយនេះ ក៏រូបនាង មិនភ្លេចតបស្នង និងដឹងគុណ ឪពុកម្តាយរបស់នាងនោះដែរ  គឺភាគច្រើន នាងតែងជូនជាអំណោយ នៅក្នុងថ្ងៃសំខាន់ៗជានិច្ច។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីចូលចិត្តតែងខ្លួន ដូចតារាកូរ៉េ បានបង្ហោះរូបថតគ្រឿងអលង្ការមួយឈុតធំ ដើម្បីជូនទៅកាន់អ្នកមានគុណរបស់នាង នៅក្នុងឱកាសបុណ្យចូលឆ្នាំ ដែលជិតមកដល់ក្នុងពេលឆាប់ៗនេះ។

ក្នុងនោះដែរ រូបនាងក៏បានសរសេរសារថា «ជិតដល់ថ្ងៃទៅធ្វើបុណ្យនៅស្រុកហើយដូចនេះទិញកាដូជូនអ្នកមានគុណឲ្យហើយ ព្រោះជិតដល់ថ្ងៃបុណ្យចូលឆ្នាំផងកូនមានតែប៉ុននេះទេ»

នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញឃើញកញ្ញា ទេព បូព្រឹក្ស ឧស្សាហ៍ឡើងច្រៀងតាមឆាកតន្រ្តី ស្ទើរតែជារៀងរាល់ថ្ងៃតែម្តង ដូច្នេះចំណូលរបស់នាង ក៏មិនធម្មតានោះដែរ ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានបង្ហោះនៅលើហ្វេសប៊ុករបស់នាង បានធ្វើឱ្យមានការចាប់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ

ដោយរូបថតនោះ គឺជារូបដៃពាក់ចិញ្ចៀនគូស្នេហ៍ដ៏យ៉ាងផ្អែមល្ហែម ជាមួយនឹងបុរសម្នាក់ ព្រមជាមួយនឹងសារខ្លី បង្កប់អត្ថន័យស្នេហា ពីកញ្ញា ទេព បូព្រឹក្ស ថា៖

«នេះជាចិញ្ចៀនដំបូងបង្អស់ ហើយអ្នកក៏ជាមនុស្សទីមួយហើយ ដែលពាក់ឲ្យខ្ញុំ មិនដឹងថាថ្ងៃស្អែកទៅជាយ៉ាងណាទេ តែសំខាន់ពេលដែលយើងនៅជាមួយគ្នាបង និងអូនស្រលាញ់គ្នាខ្លាំងខ្លាំង សប្បាយចិត្តរាល់ថ្ងៃ Sweet រាល់ថ្ងៃ HAPPY VALENTINE'S DAY»។

រូបថតដៃពាក់ចិញ្ចៀនគូស្នេហ៍នោះ ក៏ត្រូវបានគេសង្ស័យថាប្រាកដជាដៃ របស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith ជាមិនខាន។

ទោះជាយ៉ាងនេះក្តី ក៏យើងមិនឃើញ កញ្ញា ទេព បូព្រឹក្ស បកស្រាយអ្វីនោះដែរ ទាក់ទងនឹងចិញ្ចៀនគូស្នេហ៍មួយវង់នោះ។ យ៉ាងណាមិញនេះគ្រាន់តែជាយល់ឃើញរបស់អ្នកស្រលាញ់គាំទ្រ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត តែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស