ចិន៖ ធម្មជាតិបានបង្កើតមនុស្សមកជាមួយនឹងស្នេហា ដែលមនុស្សម្នាក់តែងតែប្រាថ្នា ចង់រួមរស់ជាមួយនឹងជីវិតគូ យ៉ាងមានក្ដីសុខអស់មួយជីវិត។ យ៉ាងណាមិញ ការថែរក្សាចំណងស្នេហា ឬជីវិតគូនេះ វាមានភាពលំបាក ខណៈដែលវាទាមទារឲ្យមនុស្សម្នាក់ចេះព្យាយាមអត់អោនឲ្យគ្នាទៅវិញទៅមក ដើម្បីអាចឲ្យពួកគេរួមរស់ជាមួយគ្នាបានយូរអង្វែង។

ជាក់ស្តែងបុរសជនជាតិចិន អាយុ៥៨ឆ្នាំម្នាក់ បានធ្វើការលែងលះជាមួយប្រពន្ធដោយសារប្រពន្ធរបស់គាត់ ជាមនុស្សងប់នឹងល្បែង។ ក្រោយពេលបែកបាក់ លោក Li Chen (មិនមែនឈ្មោះពិត) បានបែកផ្ទះមករស់នៅ ជាមួយកូនប្រុសរបស់លោកតែ ពីរនាក់ នៅក្នុងស្រុកមួយក្នុងប្រទេសចិន និងគាត់មិនបានមាន ចំណងស្នេហាជាមួយស្រីណាទៀតឡើយ។ ប៉ុន្តែគាត់បានប្រមូលទិញតុក្កតាសិចស្អាតៗចំនួន៧ ឲ្យមករស់នៅជាមួយគាត់ និងកូនប្រុសអាយុ ១៨ឆ្នាំរបស់គាត់។

ផ្ទុយទៅវិញ មនុស្សគ្រប់គា្នប្រាកដជាគិតថា លោក Li ជាមនុស្សរោគចិត្ត ឬល្មោភកាម ខណៈដែលតុក្កតាសិច ត្រូវបានគេគ្រប់គា្នស្គាល់ថា វាមានតួនាទីបម្រើសេចក្ដីត្រូវការលើគ្រែរបស់មនុស្សប្រុស។ ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតនោះទេ ខណៈដែលបុរសបែកបាក់គ្រួសាររូបនេះ មិនដែលបានរួមភេទជាមួយនឹងតុក្កតាទាំងអស់នោះឡើយ ដោយលោកបានថែតុក្កតាទាំងនោះ ដូចជាកូនស្រីរបស់គាត់អញ្ចឹង។ មិនតែប៉ុណ្ណោះ លោកថែមទាំងងូតទឹក សិតសក់ ស្លៀកសំលៀកបំពាក់ និងនាំតុក្កតាទាំងនោះដើរលេងថែមទៀតផង។

នៅថ្ងៃខួបកំណើតអាយុ ១៨ឆ្នាំរបស់កូនប្រុសគាត់ គាត់បានឲ្យតុក្កតា មួយក្នុងចំណោម៧ របស់គាត់ទៅឲ្យកូនប្រុសរបស់គាត់។ គាត់ក៏បាននិយាយដែរថា ថ្វីត្បិតតែគាត់មិនដែលរួមភេទជាមួយតុក្កតាទាំងនោះ តែគាត់គិតថា កូនគាត់ប្រហែលជាអាច។ ប៉ុន្តែគាត់ក៏បានបន្ថែមថា កូនប្រុសគាត់ពេញវ័យហើយ ហើយការដែលគេរួមភេទជាមួយតុក្កតា ក៏វាល្អជាងការរួមភេទខាងក្រៅ ដែលអាចប្រឈមជាមួយមេរោគជាច្រើនប្រភេទដែរ។

យ៉ាងណាមិញ បើទោះជាការរស់នៅជាមួយតុក្កតានេះ អាចធ្វើឲ្យស្ថានភាពគ្រួសាររបស់គាត់មានភាពប្រសើរឡើង តែមាននៅតែជារឿងចម្លែកមួយ សម្រាប់មនុស្សទូទៅ។

គួរបញ្ជាក់ផងដែរថា បើទោះជាវាចម្លែកក៏ដោយចុះ ប៉ុន្តែសន្ទុះតម្រូវការតុក្កតាសិចនេះ ក៏កើនឡើងមិនតិចដែរ ខណៈដែលក្រុមហ៊ុនផលិតតុក្កតានេះ ក៏មានការកើនឡើងជាលំដាប់ក្នុងប្រទេសចិន៕

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ហេតុតែសេចក្តីស្រលាញ់ ជំរុញឲ្យស្រ្តីម្នាក់ នាំយកក្មេងៗអនាថា១២០នាក់មកចិញ្ចឹម ដើម្បីចង់ឲ្យពួកគេមានអនាគតភ្លឺស្វាង

ចិន៖ តើវាជារឿងងាយស្រួលណាស់មែនទេ ដែលអ្នកត្រូវទទួលបន្ទុក ចិញ្ចឹមកូនជាង ១០០នាក់តែម្នាក់ឯងនោះ? អ្នកច្បាស់ជាត្រូវធ្វើការងារច្រើនម៉ោង ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារជាពុំខាន។ លើសពីនេះវាថែមទាំងធ្វើឲ្យអ្នកងាយ នឹងប្រឈមជាមួយបញ្ហាសុខភាពថែមទៀតផង។

ជាក់ស្តែងបើក្រឡេកទៅមើលស្រ្តីជនជាតិចិនម្នាក់នេះវិញ ហេតុតែក្តីអាណិតស្រលាញ់ បានជំរុញចិត្តគាត់មិនរុញរា ក្លាយខ្លួនជាម្តាយដ៏ប្រពៃម្នាក់ ចិញ្ចឹមកូនដល់ទៅរាប់រយនាក់ ទាំងមិនខ្លាចនឿយហត់ ទោះបីស្ថិតក្រោមស្ថានភាពលំបាកយ៉ាងណាក្តី។

នេះបើយោងតាមប្រភព សារព័ត៌មានចិន បានឲ្យដឹងថា អ្នកស្រី Li Lijuan ជាអ្នកស្រុករស់នៅក្នុងភូមិមួយ ក្នុងទីក្រុង Wu’an ភាគខាងជើងខេត្ត Hebei ប្រទេសចិន។ គាត់ធ្លាប់ជាស្រ្តី អ្នកមានទ្រព្យស្តុកស្តម្ភមួយរូប កាលពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្នគាត់បានក្លាយខ្លួនជាម្តាយម្នាក់ ដែលមានកូនរហូតដល់ទៅ១០៣នាក់។ ដោយក្នុងនោះ មានម្នាក់គឺជាកូនបង្កើតរបស់គាត់ផ្ទាល់ និង១០២នាក់ផ្សេងទៀត គ្រាន់តែជាកូនចិញ្ចឹមតែប៉ុណ្ណោះ។

ក្មេងៗដែលត្រូវបានអ្នកស្រី Li យកមកចិញ្ចឹមទាំងអស់នោះ គឺសុទ្ធសឹងតែជាក្មេងៗអនាថា ត្រូវបានម្តាយឪពុករបស់គាត់បោះបង់ចោល និងខ្លះទៀតត្រូវបានឪពុកម្តាយឈ្លោះប្រកែកលែងលះគ្នា លក់ពួកគេមកឲ្យអ្នកស្រីផងដែរ។ ដោយសារតែក្តីអាណិតស្រលាញ់ និងចង់ឲ្យជីវិតក្មេងអនាថាទាំងអស់នោះ មានអនាគតភ្លឺស្វាងដូចគេឯង អ្នកស្រី Li បានចំណាយពេលវេលាជាច្រើន ផ្តល់នូវភាពកក់ក្តៅជាមួយនឹងពួកគេ រួមទាំងទ្រព្យសម្បត្តិលុយកាក់របស់គាត់ ដែលមានទាំងអម្បាលម៉ានចំណាយ ទៅលើក្មេងៗទាំងនោះ រហូតដល់ថ្នាក់អស់ពីខ្លួនផង ខណៈរូបគាត់ក៏នឹងកំពុងតែ ប្រឈមមុខជាមួយនឹង ជំងឺមហារីកកូនកណ្តុរ ហើយថែមទាំងជំពាក់បំណុលគេជាង ២លានយ័ន (ប្រហែលជា ២៩២,០០០ដុល្លារអាមេរិក) ទៀតផង។

ថ្វីត្បិតតែជីវិតរបស់គាត់ ក្នុងពេលបច្ចុប្បន្នមានភាពដុនដាប លំបាកជាងពីមុនក្តី ប៉ុន្តែអ្នកស្រី Li នៅតែរក្សាជំហររឹងមាំ ធ្វើជាម្តាយដ៏គំរូម្នាក់ មិនទម្លាក់បន្ទុកទៅលើកូនៗចិញ្ចឹមរបស់គាត់ ហើយថែមទាំងមិនអនុញ្ញាត ឲ្យពួកគេទាំងអស់នោះ ឃ្លាតចាកចេញឆ្ងាយទៅណាពីរូបគាត់ឡើយ។ ពោល អ្នកស្រី Li នៅតែមានជំហរអាចចិញ្ចឹមបីបាច់ ពួកគេបានយ៉ាងគ្រប់គ្រាន់ ដោយមិនឲ្យអត់នោះទេ។

ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកស្រី Li បានចាប់ផ្តើមជីវិតរបស់គាត់បែបនេះ តាំងពីក្នុងឆ្នាំ១៩៩៦មកម្ល៉េះ។ កូនពៅចុងក្រោយទី១០២របស់គាត់ ទើបតែត្រូវបានយកមកចិញ្ចឹម កាលពីក្នុងកំឡុងខែមករា នៃដើមឆ្នាំនេះប៉ុណ្ណោះ។

អ្នកស្រី Li បាននិយាយថា «ភាគច្រើននៃក្មេងទាំងអស់ គឺសុទ្ធតែមានបញ្ហាផ្នែកសុខភាព ប៉ុន្តែស្ថិតនៅក្រោមការមើលថែទាំរបស់ខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យពួកគេស្លាប់ ទាំងវ័យក្មេងនោះឡើយ។ ក្នុងចំណោមពួកគេទាំងអស់ មានកូនៗចំនួន៧នាក់ បានរៀបការរួចរាល់ និង៥នាក់ទៀត កំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យ ខណៈមានកូនម្នាក់បានទទួលការងារ ធ្វើជាមន្រ្តីរាជការ កូនម្នាក់ទៀត ជាមន្រ្តីប៉ូលិស និងកូនម្នាក់ទៀតចុងក្រោយគេ បានចូលបម្រើការងារ នៅក្នុងកងទ័ពកម្លាំងទាហានផងដែរ» ។

អ្នកស្រី Li បានបន្ថែមចុងក្រោយថា អ្វីដែលរូបគាត់បានព្យាយាមធ្វើកន្លងមកនេះ គឺគាត់ពុំដែលចង់បានផលតបស្នងអ្វី ពីកូនៗចិញ្ចឹមរបស់គាត់ត្រឡប់មកវិញទេ។ ប៉ុន្តែកូនៗចិញ្ចឹមទាំងអស់របស់គាត់ គឺសុទ្ធសឹងតែកូនកត្តញ្ញូគ្រប់ៗគ្នា ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគាត់ ហើយពួកគេក៏បានមើលថែទាំគាត់វិញ បានយ៉ាងល្អផងដែរ។ ភាគច្រើនសឹងតែ កូនស្រីៗរបស់គាត់ទាំងអស់ទៅហើយ ដែលតែងតែស្នើសុំអ្នកស្រី Li ជាម្តាយថា នៅថ្ងៃណាមួយដែលពួកគេបានរៀបការហើយ ពួកគេនឹងសុំយកប្អូនប្រុសស្រីតូច២ ទៅ៣នាក់ ដើម្បីទៅរស់នៅជាមួយនឹងគ្រួសារថ្មីពួករបស់គេ និងជួយឲ្យបានរៀនសូត្រ ជួយសម្រាលបន្ទុកដល់ អ្នកស្រី Li ផងដែរ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]