ភ្នំពេញ៖ ចាន់ វឌ្ឍនាកា បានទៅដល់ទឹកដីប្រទេសជប៉ុនបានជិតមួយសប្តាហ៍ហើយ ដែលជាការផ្លាស់ទៅលេងឲ្យក្លិបថ្មី ក្នុងលីកទី៣ ឬ J-League3 ក្នុងក្លិប Fujieda MYFC ។

តែយ៉ាងណាមិញ ទៅជប៉ុនមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មានគណនីនិងទំព័ររបស់ វឌ្ឍនាកា ជាច្រើនត្រូវបានផុសឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលសាមីខ្លួនផ្ទាល់បានអះអាងសុទ្ធតែជាគណនីក្លែងក្លាយទាំងអស់។

ក្នុងនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបញ្ជាក់ប្រាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លូនថា «ឃើញមានការកើនឡើងលើចំពោះការប្រើaccount Facebook ក៏ដូចជា page ក្លែងក្លាយដែលបានដាក់រូប និង ឈ្មោះរបស់ខ្ញុំ ហើយaccount មួយចំនួនពេលគេសួរថា វឌ្ឍនាកា មែន ស្រាប់តែគាត់ឆ្លើយថា បាទគឺខ្ញុំ ហឹមសុំទោសណាបងប្អូនប្រយ័ត្នចាញ់បោកមនុស្សមួយចំនួនដែលមានបំនងមិនល្អ»

គួរបញ្ជាក់ផងដែរខ្សែប្រយុទ្ធឆ្នើម វ័យ២៣ឆ្នាំរូបនេះ មានគណនីសង្គមមួយ និងទំព័រផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះគឺ គណនី Chan Vathanaka និងទំព័រ Chan vathanaka CV11 នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដូច្នេះ សូមបងប្អូនអ្នកគាំទ្រមេត្តាជ្រាប៕ 

គណនីហ្វេសប៊ុកផ្លូវការរបស់ ចាន់ វឌ្ឍនាកា
ទំព័រហ្វេសប៊ុកផ្លូវការរបស់ ចាន់ វឌ្ឍនាកា

ដោយឡែក គួររំលឹកព័ត៌មានចាស់ពាក់ព័ន្ធ និងកីឡាកររូបនេះផងដែរថា៖ ចាន់ វឌ្ឍនាកា​ ថាមិត្តរួមក្រុមថ្មីនៅជប៉ុន រួសរាយរាក់ទាក់ ចេះជួយគ្នា..

ជប៉ុន៖ កន្លងផុតទៅជិតមួយសប្តាហ៍ហើយ ដែលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានចាកចេញពីប្រទេសកម្ពុជា ផ្លាស់ប្តូរទ្រនំទៅក្លិបថ្មី Fjieda MYFC នៅប្រទេសជប៉ុន។

មកដល់ប្រទសជប៉ុន វឌ្ឍនាកា ក៏បានចាប់ផ្តើមធ្វើការហ្វឹកហាត់ថ្ងៃដំបូងជាមួយក្លិបថ្មីផងដែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ដើម្បីត្រៀមប្រកួតនៅពេលរដូវកាលថ្មីខាងមុខមកដល់។

បើទោះជាយ៉ាងណាក៏ដោយ ការរស់នៅលើទឹកដីថ្មី ក្នុងប្រទេសជប៉ុន ត្រូវបានលេច|ឭដំណឹងមកថា វឌ្ឍនាកា មិនទាន់ស៊ាំនៅឡើយទេ ដោយសារតែអាកាសធាតុនៅទីនោះត្រជាក់ពេក ពេលខ្លះមានអាការៈឈឺក្បាល និងឈឺសាច់ដុំទៀតផង។

ចំពោះគ្រូបង្វឹករបស់ Fujieda MYFC ក៏បានលើកឡើងដែរថា « រាងកាយ វឌ្ឍនាកា មិនទាន់ស៊ាំនឹងភាពត្រជាក់ ទើបចាប់ផ្តើមបង្ហាត់ម្តងមួយៗដោយមិនបង្ខំ» ។

បន្ថែមពីនេះទៀត លោកបានអោយដំបូន្មានថា វឌ្ឍនាកា ត្រូវតែញ៉ាំ និងដេកឱ្យបានច្រើន។ ហើយដើម្បីស៊ាំនឹងអាកាសធាតុ វឌ្ឍនាកា ត្រូវការពេលវេលា ៣ទៅ ៤ថ្ងៃ ទើបរាងកាយវិលរកសភាពដើមឡើងវិញ។ 

ប៉ុន្តែមិនថ្វីនៅក្លិបថ្មី Fujieda MYFC ចាន់ វឌ្ឍនាកា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តរួមក្រុម និងគ្រូបង្វឹកផងដែរ ដោយជាក់ស្តែងកាលពីម្សិលមិញនេះ រូបគេ និងមិត្តរួមក្រុមនៅជប៉ុន ថែមទាំងចេញនូវវីដេអូឃ្លីបមួយទៀតផង។

នៅក្នុងវីដេអូបានបង្ហាញថា វឌ្ឍនាកា បានបង្រៀនមិត្តរួមក្រុមជប៉ុន២នាក់ឲ្យនិយាយជាភាសាខ្មែរ ក្នុងនោះគឺកីឡាករ Otake Ryuto និងកីឡាករ Miyoshi Hirochika ។ លើសពីនេះទៀត អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ ក៏បាននិយាយបញ្ជាក់ក្នុងវីដេអូផងដែរថា «នៅទីនេះសប្បាយរីករាយ ដោយពួកគាត់មានភាពរួសរាយរាក់ទាក់ និងចេះជួយគ្នាទៅវិញទៅមក» ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Fujieda MYFC KHMER បានបង្ហោះកាលពីម្សិលមិញ៕ ចុចមើលវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]