ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​ កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​កាលពី​ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បន្ទាប់​ពី​បុរស​រូប​នោះ​បាន​យក​ខ្សែក្រវាត់​រឹត​.​ក​ សម្លាប់​ប្រពន្ធ​ខ្លួនឯង​ នៅ​ក្នុង​បន្ទប់​ទឹកបាន​១​ម៉ោង ។

បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជ អាវុធហត្ថ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​យក​ខ្សែរ​ក្រ​វ៉ា​ត់​រឹត​.​ក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​ ភ្លើង​ប្រច័ណ្ឌ កាលពី​វេលា​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦​កុម្ភ​: ស្ថិត​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។

ប្រភព​ពី​ មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ង៉ូ​វ សុខ​លី​ន អាយុ​២៥​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ឃឿ​ន ចំរើន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​ប្តី​បាន​យក​ ខ្សែក្រវាត់​រឹត​.​ក​ សម្លាប់​ប្រពន្ធ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក បន្ទាប់​ពី​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ខេត្ត​ប៉ៃលិន តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង តាម​ចាប់ខ្លួន​ដល់ទី​នោះ​តែ​ម្ដង ។

រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​នាំ​ឲ្យ​បុរស​ជា​ប្តី​ប្រើ​ហិង្សា​ទៅ​លើ​ ប្រពន្ធ​របស់​ខ្លួន​ រហូត​ដល់​ស្លាប់​បែប​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​និយាយ​ថា ការ​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ​នេះ គឺ​អាច​បណ្ដាល​មក​ពី​ភ្លើង​ប្រចណ្ឌ ។

សាក្សី​និយាយ​ថា កន្លង​មក​គេ​តែង​ឮ​ប្ដី​ប្រពន្ធ​នេះ​ ឈ្លោះ​គ្នា​ជា​ញឹកញាប់​ពី​រឿង​ប្រចណ្ឌ​នេះ តែ​គេ​មិន​ទាន់​ច្បាស់​ថា តើ​ប្រពន្ធ​ប្រចណ្ឌ​ប្ដី ឬ​ប្ដី​ប្រចណ្ឌ​ប្រពន្ធ​ឡើយ0x017d7 ព្រោះ​ប្ដី​ក្មេង​ជាង​ប្រពន្ធ​ ដល់​ទៅ​១០​ឆ្នាំ​ឯណោះ ។ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​សួរនាំ​ជន​ដៃដល់​ហើយ ។

លោក ឡា​ច វ៉ា​ន់ នាយការិយាល័យ​ប្រឆាំង​ បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សម្លាប់​ប្រពន្ធ ជន​ដៃដល់​ឈ្មោះ ង៉ូ​វ សុខ​លី​ន បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ផ្ទះ​ ខាង​ម្ដាយ​របស់​ខ្លួន​ នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ ស្រុក​កំ​រៀង តាម​ចាប់ខ្លួន​ដល់ទី​នោះ ក្រោយ​កើតហេតុ​មួយ​ម៉ោង ។ លោក​ថា ពេល​នេះ​មន្ត្រី​ជំនាញ​ កំពុង​សួរនាំ​ជនសង្ស័យ​រូប​នេះ​ហើយ ដើម្បី​ស្វែងរក​មូលហេតុ​ ដែល​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ និង​កំពុង​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ទោះស្វាមី ដាញ់ ម៉ូនីកា មិនចេះផ្អែម មិនចេះលួងដូចគេ តែក្នុងចិត្តវិញ.......

អូស្រ្តាលី៖ តារាសម្តែងស្រី ដាញ់ ម៉ូនីកា ក្រោយពីផ្តាច់ខ្លួនទាំងស្រុងចេញពីវិស័យសិល្បៈ និងទៅរស់នៅសាងគ្រួសារយ៉ាងមានសេចក្តីសុខជាមួយនឹងស្វាមី នៅឯប្រទេសអូស្រ្តាលី អស់រយៈពេលជិត៧ឆ្នាំមកនេះ គេសង្កេតឃើញថា អ្នកនាង ទទួលបានចំណងដៃកូន២នាក់ ដ៏គួរឲ្យស្រលាញ់ និងពោរពេញទៅដោយផងដែរ។

ជាការពិតណាស់ ក៏ដូចជាថ្មីៗនេះ ដាញ់ ម៉ូនីកា អ្នកនាងក៏បានបង្ហោះសារមួយ ដែលបង្ហាញការរស់នៅជាមួយស្វាមី និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនខ្លះៗ ដែលខ្លួនមានចំពោះស្វាមីជាទីស្រលាញ់របស់ខ្លួនផងដែរ។ ដោយក្នុងសារនោះមានអត្ថន័យដូចតទៅ៖

«អូនដឹងថាបងមិនសូវចេះនិយាយផ្អែម រឺក៏យកចិត្តអូនទេមានពេលខ្លះអូនខឹងបង ក៏បងមិនសូវចេះលួងអូនដែរ តែក្នុងចិត្តបងវិញគឺស្រឡាញ់អូននិងកូនៗណាស់ បងជាប្ដីល្អនិងប៉ាល្អសំរាប់អូននិងកូន មានរឺក៏ក្រវាមិនសំខាន់សំរាប់អូនទេ នេះជាពាក្យពិតចេញពីបេះដូងអូន អ្វីដែលសំខាន់គឺការរស់នៅជាមួយគ្នាត្រូវចេះយល់ចិត្តគ្នា និងផ្ដល់ភាពកក់ក្ដៅដល់អូននិងកូន មានរឿងអីចេះអត់អោនឲ្យគ្នាទៅបានហើយ អូនអាណិតនិងស្រឡាញ់បងណាស់ប្ដីសំឡាញ់ចិត្តអូន!! នៅថ្ងៃទី24.ខែ2 នេះអូននឹងធ្វើវីដេអូlive (វីដេអូផ្សាយផ្ទាល់នៅលើហ្វេសប៊ុក) និយាយពាក្យក្នុងចិត្តអូនទៅប្រាប់បង ព្រោះវាជាថ្ងៃពិសេសខួបអាពាហ៏ពិពាហ៏គំរប់៧ឆ្នាំ ដែលយើងបានរួមសុខរួមទុក្ខរស់នៅជាមួយគ្នា!!!»។

នេះអាចបញ្ជាក់បានថា អ្នកនាងពិតជាស្រលាញ់ស្វាមីនិងក្រុមគ្រួសារខ្លាំងមែនទែន ហើយអ្នកគាំទ្រទាំងអស់ ក៏សូមជូនពរអ្នកនាងពីចម្ងាយផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]