(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញលិខិតប្រាប់ដល់ ក្រុមហ៊ុនផ្ដល់សេវា​ទូរស័ព្ទចល័តទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាព អំពីការប្ដូរប្រាក់ ឬបន្ថែមទឹកប្រាក់ ដែល​មាន​លក្ខណៈភូតកុហសអតិថិជន និង/ឬ លក់ក្រោមថ្លៃដើម។

ការចេញលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា បែបបនេះ ត្រូវបានធ្វើឡើង​ក្រោយមានការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្មរបស់ ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទមួយចំនួន មិនគោរពតាមច្បាប់ និងគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ ក្នុងវិស័យ​ទូរគមនាគមន៍ ដែលបានណែនាំកន្លងមក។

ក្នុងលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា «ត្រូវបពា្ឈប់ជាបន្ទាន់នូវការផ្សាយពាណិជ្ជកម្ម តាមគ្រប់​រូបភាព ដូចជាគេហទំព័រ បណ្ដាញសង្គម ស្លាកសញ្ញា អំពីការប្ដូរទឹកប្រាក់ ឬបន្ថែមទឹកប្រាក់ណា​ដែលមានលក្ខណៈ​ភូហកអតិជន និង/ឬ លក់ក្រោមថ្លៃដើម»។

សូមអានខ្លឹមសារលម្អិតក្នុងលិខិតរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដូចខាងក្រោម៖

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាជ្ញាធរខេត្តព្រះសីហនុ​ បង្គាប់ឱ្យអាជីវករឆ្នេរអូរឈើទាល រុះរើតូបចាស់ ចាប់ពីថ្ងៃទី២០ ខែមេសា តទៅ មុនសាងសង់តូបកម្សាន្តថ្មី

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយ​បង្គាប់ដល់​អាជីវករដែលកំពុងលក់ដូរ នៅឆ្នេរអូរឈើទាល (ព្រំប្រទល់ចាប់ពីមុខសណ្ឋានគារប៉ាវម៉ាយ ជាប់ព្រំដីអ្នកឧកញ៉ា គិត ម៉េង រហូតដល់ទល់មុខសណ្ឋាគារផ្លាម្លិះជាប់ព្រំប្រទល់ក្រុមហ៊ុន សុខារីស្សត) ឲ្យត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីរុះរើ​តូចចាស់ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តទៅ។

លិខិតជូនដំណឹងដដែល បានបញ្ជាក់ថា ក្រោយការរុះរើរួចរាល់ហើយ អាជីវករទាំងអស់ អាចចាប់ផ្តើមសាងសង់ដោយខ្លួនឯង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ទៅតាមគម្រោងប្លង់តូបកម្សាន្តថ្មី របស់គណៈកម្មាធិការ​ជាតិគ្រប់គ្រងនិង​អភិវឌ្ឍតំបន់ឆ្នេរ​សមុទ្រកម្ពុជា។

ការជូនដំណឹងនេះ ធ្វើឡើងទៅតាមផែនការកែលម្អតំបន់ឆ្នេរអូរឈើទាល និងការរៀបចំការសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរ​អូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយការអនុវត្តនេះ ធ្វើឡើងទៅតាម គោលដៅកែលម្អតំបន់ឆ្នេរ អូរឈើទាល ឲ្យកាន់តែមានសោភ័ណភាព សណ្តាប់ធ្នាប់ បរិស្ថានបៃតងល្អ វប្បធម៌ និងមានតម្លៃទាំងសេដ្ឋកិច្ចបន្ថែម ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឯកភាពលើ៤ចំណុច៕

សូមអានលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ​ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]