ពិតជាមិនគួរអោយជឿទេដែល សត្វជ្រូកមួយក្បាលបានជួយសង្រ្គោះ នូវកូនសត្វពពែមួយក្បាល ដែលកំពុងលង់ទឹក។ សត្វជ្រូកនោះត្រូវបានគេអោយឈ្មោះថា ជាវីរបុរសជ្រូក ដោយសារតែវាបាន ស្រស់កូនពពែលង់ទឹក ចេញពីក្នុងស្រះមួយ។

វាជារឿងមួយ ដែលគួរអោយរំភើប ដោយសារតែសត្វជ្រូក ក៏មានស្មារតីចេះជួយគ្នាទៅវិញទៅមក ដែលបង្ហាញអោយដឹងថា ការជួយគ្នាមិនមែនមានតែ ចំពោះមនុស្សនោះទេ សូម្បីតែសត្វក៏វាមានការជួយគ្នា ក្នុងពេលអាសន្នដែរ។

តាមប្រភពពត័មានបានបង្ហាញថា សត្វពពែមួយក្បាលនោះបានលង់ទឹក នៅក្នុងស្រះ នៃសួនសត្វមួយក្នុងសហរដ្ឋអាមេរិច ហើយត្រូវបានសត្វជ្រូកមួយក្បាលជួយសង្រ្គោះ ដោយរុញកូនពពែនោះ ឡើងមកលើគោក។

ក្រោយពីវីដេអូនេះត្រូវបានបង្ហោះ វាទទួលបានការបើកមើលក្នុង Youtube បានរហូតដល់ទៅ 3.3 លាននាក់ ក្នុងរយះពេលដ៏ខ្លី។

សូមប្រិយមិត្ត មើលវីដេអូខាងក្រោម៖

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]