­ដំនើរការផែនទីរបស់ក្រុមហ៊ុនAppleលើរូបភាព3D នៅតែមានការមិនពេញចិត្ដពីសំណាក់អ្នកប្រើប្រាស់ ទូរស័ព្ទដៃIphone5មួយចំនួនទោះជាមានការរចនា ដែលមើលទៅប្រសើរជាងមុនក៏ដោយ។ តាមរបាយការណ៏ដែលចេញពីសារព័ត៌មានTHE NEW YORK TIMES អោយដឹងថាផែនទីថ្មីរបស់ក្រុមហ៊ុនApple គឺមានផលវិបាកជាមួយនឹងប្រទេសជប៉ុន។ គេបានអោយដឹងថាអ្នកប្រើប្រាស់ជាច្រើនមានការវង្វេងផ្លួវ និងរកផ្លូវមិនឃើញទោះជាគេបើកមើលផែនទីថ្មីក្នុងIphone ក៏ដោយ។ គេបាននិយាយថែមថាផែនទីចាស់ដែល ដាក់ភ្ជាប់ជាមួយនឹងGoogle ស្រូលប្រើជាង និងងាយ មើលជាង។ តាមអ្នកគ្រប់គ្រងក្រុមហ៊ុនGoogle  លោក Eric Schmidtបាននិយាយថា គាត់មិនដឹងថាក្រុមហ៊ុន Appleចង់ដាក់ផែនទីរបស់ក្រុមហ៊ុនគាត់ ឬក៏អត់ក្រោយ ពេលទទួលការរអ៊ូររទាំបែបនេះ ហើយគាត់បានថែមថា ពិតមែនទីក្រុងតូក្យូជាទីក្រុងមួយដែលមានសភាព ពីបាកនឹងកំណត់ទីតាំងលើផែនទី ដោយសារមានអគារច្រើន និងស៊ាំញ៉ាំ។ តាមអោយដឹងលើសពីនេះ Eric Schmidt បាននិយាយថាផែនទីចាស់ដែលដាក់ក្នុងIphone ពីមុនមកមានការពេញចិត្ដច្រើននិង មានការសរសើរក៏ច្រើនដែរ ហើយគាត់ក៏រងចាំការទាក់របស់ក្រុមហ៊ុនApple សំរាប់ការភ្ជាប់ផែនទីរបស់គាត់ក្នុងIphone ដូចពីមុនដែរ។ យ៉ាងណាមិញ អ្នកគ្រប់គ្រងក្រុមហ៊ុនរៀបផែនទីនិង គោលដៅ Nivitime លោកkeisuke Onishi បាននិយាយថាគេនឹងព្យាយាមដោះស្រាយបញ្ហដែលមាន ក្នុងiphone5 ដែលដើរជាមួយនឹងកម្មវិធី Nivitime សំរាប់រាល់ការស្វែងរកគោលដៅក្នុងផែនទីក្នុងទូរស័ព្ទដៃiphone ហើយនឹងបន្ថែមការសួរថា តើអ្នកស្វែងរកចង់ប្រើប្រាស់មធ្យោបាយបែបណា ឡានក្រុង ឡាន កង់ ម៉ូតូ ឬដើរ ហើយក្នុងកម្មវិធីនឹងចេញចំលើយជាច្រើនសំរាប់ការជ្រើសរើសមធ្យោបាយ ដោយមាននិយាយពីផ្លូវណាអាចស្ទះ ផ្លួវណាមានការជួលជុល និងមានផ្លូវណាដែលមានសភាពងាយស្រួស ដោយមានប្រាប់ពីផ្លួវត្រង់និងផ្លូវកាត់ថែមទៀតផង។

ដោយ TD

khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]