ថៃ៖ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ «ផ្កា» ត្រូវបានគេចាត់ទុកថាគឺជាកាដូដ៏ពេញនិយមបំផុតសម្រាប់ជូនគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីសេចក្តីស្រលាញ់ របស់មនុស្សម្នាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់គេម្នាក់ទៀត ដែលមានដូចជា ឪពុកម្តាយ បងប្អូន ស្វាមីភរិយា កូនៗ មិត្តភក្តិ ចៅហ្វាយនាយ និងគូស្នេហ៍ជាដើម។

ក្រឡេកមកមើលតារាៗល្បីៗរបស់ថៃ ក៏មានការជូនបាច់ផ្កាជាកាដូទៅឱ្យគ្នាទៅវិញទៅមកដែរ។ ចង់ដឹងថាមានតារាដួងណាខ្លះ ដែលបានទទួលបាច់ផ្កាយ៉ាងស្រស់ស្អាតនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈ ម្សិលមិញនេះ តោះមានតែមកតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១. នាង Aum patchrapa៖ បានទទួលបាច់ផ្កាចម្រុះពណ៌១បាច់ធំយ៉ាងស្រស់ស្អាត។

២. នាង Pancake៖ បានទទួលផ្កាលម្អយ៉ាងស្អាត និងទៅញ៉ាំអាហារពេលល្ងាចជាមួយសង្សារខ្លួន។

៣. នាង Chompoo Araya៖ ទទួលបានផ្កាពណ៌ស្វាយមួយបាច់ធំ។

៤. នាង Kimmy Kimberley៖ បានផ្កាមួយបាច់ធំ ព្រមទាំងផ្កាកុលាបពណ៌ក្រហមដ៏ស្រស់ស្អាតផងដែរ។

៥. នាង Taewaew natapohn៖ ទទួលបានផ្កាកុលាបពណ៌ស គួរឱ្យស្រលាញ់ពីគូស្នេហ៍របស់ខ្លួន។

៦. នាង Esther៖ បានបាច់ផ្កាមួយបាច់ធំពីកម្លោះសង្ហា ken។

៧. នាង Bella Campen៖ បានផ្កាកុលាបស.មួយបាច់ធំនឹងគេដែរ។

៨. នាង Gubgib៖ បានផ្កាពណ៌លឿងមួយបាច់ធំដ៏ស្រស់ស្អាត។

៩. នាង Aimeemorakot៖ ក៏បានផ្កាពណ៌ផ្កាឈូកមួយបាច់ធំមិនចាញ់គេដែរ។

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត ពិតជាគួរឲ្យសរសើរណាស់ ដែលនៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់ លោក សេរីមន្ត នាំក្មេងៗជាជនអនាថា និងសុំទាន ទៅញ៉ាំភីហ្សា។

យើងសង្កេតឃើញថា អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិកជាដើម។ ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងលំដាប់ជួរមុខមួយរូប លោកបានប្រើថ្ងៃដ៏ពិសេសនេះ ចែករំលែកក្តីស្រលាញ់របស់លោក ទៅកាន់ជនអនាថា និងក្មេងៗសុំទាន ជាច្រើននាក់ ដោយជូនពួកគេទៅញ៉ាំភីហ្សាដ៏ឈ្ងុយឆ្ងាញ់វិញ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក រួមជាមួយវីដេអូមួយផង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់លោក ខេមរៈ សិរីមន្ត ផ្តល់ជូនភីហ្សាដល់ជនអនាថានៅម្តុំផ្សារដើមគរ ហើយលោកថែមទាំងបានរួមតុ ជាមួយពួកគេថែមទៀតផង។

គណនីហ្វេសប៊ុកផេកសេរីមន្ត បានសរសេរសារ ភ្ជាប់ជាមួយនឹងរូបភាព រួមទាំងវីដេអូនោះដែរថា "ថ្ងៃបុណ្យនៃក្តីស្រលាញ់ ខ្ញុំបានចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគាត់ ដោយជូនពួកគាត់មកញ៉ាំភីហ្សា ដែលពួកគាត់ជាក្មេងអនាថានឹងសុំទាននៅម្ដុំស្តុបផ្សារដើមគរ "។

តាមរយៈសកម្មភាពទាំងអស់នេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ពួកគាត់ទាំងអស់គ្នា ពិតជាមានសេចក្តីរំភើប និងរីករាយជាខ្លាំងចំពោះសេចក្តីស្រលាញ់ដែលលោក ខេមរៈ សិរីមន្ត បានចែករំលែកចំពោះពួកគាត់នៅថ្ងៃនេះ។ មិនតែប៉ុណ្ណោះវាក៏បានបង្ហាញឲ្យឃើញថា លោក ខេមរៈ សិរីមន្ត មិនមានការប្រកាន់ពីឋានៈមាន ក្រ ឬពណ៌សម្បុរអ្វីឡើយ ព្រោះជាខ្មែរតែមួយ ហើយគ្មានជាតិសាសន៍ណាស្រលាញ់យើង ជាងជាតិសាសន៍យើងផ្ទាល់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]