បរទេស៖ កម្មវិធី Grammy Music Award ជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីដ៏ធំរបស់ពិភពលោកដែលបានបង្កើតតាំងពីឆ្នាំ ១៩៥៩ ដែលកម្មវិធីនេះបានក្លាយជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីធំជាងគេប្រចាំឆ្នាំ ដែលមានអ្នករង់ចាំទស្សនារាប់លាននាក់ទូទាំងពិភពលោក។

យ៉ាងណាមិញ កាលពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ កម្មវិធី Grammy Music Award ឆ្នាំ២០១៧ បានប្រព្រឹត្តទៅនៅក្នុងសាល Staples ទីក្រុង Los Angeles សហរដ្ឋអាមេរិកដែលកម្មវិធីនេះ មានការចូលរួមពីតារាចម្រៀងល្បីៗជុំវិញពិភពលោកយ៉ាងច្រើនកុះករ។

យ៉ាងណាមិញ ស្របពេលដែលកម្មវិធីកម្រិតអន្តរជាតិនេះបានប្រពឹត្តទៅ យើងក៏ឃើញមានវត្តមានតារាកូរ៉ ៤ដួងដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលពួកគេជាតារាដែលតំណាងឲ្យប្រទេសកូរ៉េ និងចិនទៅចូលរួមក្នុងកម្មវិធីនេះ ដែលមានដូចជា៖

Tablo

Tablo ទទួលបានសំបុត្រអញ្ជើញឲ្យទៅចូលរួមកម្មវិធីនេះកាលពីថ្ងៃទី ១១ កុម្ភៈ និងបានបង្ហោះរូបគាត់ពេលកំពុងចូលរួមកម្មវិធីផងដែរ។

Rain &Kim Taehee

គូស្វាមី ថ្មីថ្មោងទាំង២បានទៅដល់ទីក្រុង តាំងពីថ្ងៃទី៩ ដែលធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ថាពួកគេអាចនឹងចូលរួមកម្មវិធីខ្នាតអន្តរជាតិនេះដែរ ឬទេ? យ៉ាងណាមិញ ក៏បានបង្ហោះរូបភាពរបស់គេជាមួយនឹងលិខិតអញ្ជើញក្នុងពេលដែលពួកគេទៅកំពុងតែចូលរួមកម្មវិធីដ៏អស្ចារ្យនេះ។

Kris

អតីតសមាជិកក្រុម Exoរូបនេះបានបង្ហោះលិខិតអញ្ជើញនៅលើ Twitterរបស់ខ្លួន។ លើសពីនេះនៅក្នុងថ្ងៃពិធី Krisបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងឈុតដ៏ទាន់សម័យរបស់គេ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

Sehun លេងម៉ូតសក់ថ្មី ធ្វើឲ្យអ្នកគាំទ្រនារីៗ ស្ទើររលាយបេះដូង! 

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Sehun សមាជិកក្រុមចម្រៀងបុរសសង្ហា Exo បានធ្វើឲ្យអ្នកគាំទ្រនារីៗ ស្ទើររលាយបេះដូងជាមួយនឹង ម៉ូតសក់ថ្មីរបស់លោក ដែលយើងឃើញថា ជាម៉ូតសក់ខ្លី មានទម្រង់បែបម៉ូតសក់ទាហ៊ានរបស់ប្រទេសកូរ៉េ។

អាចនិយាយបានថា តារាប្រុសរូបនេះសង្ហាគ្រប់ទម្រង់ មិនថាលេងម៉ូតសក់ ឬក៏ស្លៀកសម្លៀកបំពាក់ បែបណានោះទេ។ គួរឲ្យដឹងថា អ្នកគាំទ្របានប្រទះឃើញម៉ូតសក់ថ្មីរបស់ Sehun ខណៈពេលដែលលោកជាមួយនឹង សមាជិកក្រុមទាំងអស់ បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសហុងកុង ដើម្បីធ្វើការប្រគំតន្រ្តីទេសចរណ៍ EXO’rDIUM ។

ម៉ូតសក់បែបធម្មតាៗរបស់ Sehun ដែលលោកមិនដែលផ្លាស់ប្តូរ កាលពីលើកមុនមក ត្រូវបានជំនួសឡើងវិញដោយ ម៉ូតសក់ថ្មីរបស់លោក ដែលមើលទៅពិតជាសង្ហាខ្លាំងមែនទែន សមជាបុរសដែលពេញលក្ខណៈមានភាពស្វាហាប់ និងរឹងមាំថែមទៀតផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]