កូរ៉េខាងត្បូង៖ ថ្មីៗនេះ Sehun សមាជិកក្រុមចម្រៀងបុរសសង្ហា Exo បានធ្វើឲ្យអ្នកគាំទ្រនារីៗ ស្ទើររលាយបេះដូងជាមួយនឹង ម៉ូតសក់ថ្មីរបស់លោក ដែលយើងឃើញថា ជាម៉ូតសក់ខ្លី មានទម្រង់បែបម៉ូតសក់ទាហ៊ានរបស់ប្រទេសកូរ៉េ។

អាចនិយាយបានថា តារាប្រុសរូបនេះសង្ហាគ្រប់ទម្រង់ មិនថាលេងម៉ូតសក់ ឬក៏ស្លៀកសម្លៀកបំពាក់ បែបណានោះទេ។ គួរឲ្យដឹងថា អ្នកគាំទ្របានប្រទះឃើញម៉ូតសក់ថ្មីរបស់ Sehun ខណៈពេលដែលលោកជាមួយនឹង សមាជិកក្រុមទាំងអស់ បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសហុងកុង ដើម្បីធ្វើការប្រគំតន្រ្តីទេសចរណ៍ EXO’rDIUM

ម៉ូតសក់បែបធម្មតាៗរបស់ Sehun ដែលលោកមិនដែលផ្លាស់ប្តូរ កាលពីលើកមុនមក ត្រូវបានជំនួសឡើងវិញដោយ ម៉ូតសក់ថ្មីរបស់លោក ដែលមើលទៅពិតជាសង្ហាខ្លាំងមែនទែន សមជាបុរសដែលពេញលក្ខណៈមានភាពស្វាហាប់ និងរឹងមាំថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ម៉ូតសក់ថ្មីរបស់ Sehun នេះ អ្នកគាំទ្រសង្កេតឃើញថា វាមានទម្រង់ដូចជាម៉ូតសក់របស់ D.O សមាជិកក្រុម Exo ដែរ៕

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ព័ត៌មានផ្សេងមួយទៀតគួរឲ្យចាប់អារម្មណ៍ផងដែរ ទាក់ទងទៅនឹង​សមាជិកក្រុមចម្រៀងបុរសសង្ហា VIXX មកលេងអង្គរវត្តស្ងាត់ៗ 

គួររំលឹកថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ អ្នកគាំទ្រដែលនៅឯខេត្តសៀមរាប មានអារម្មណ៍រំភើបជាខ្លាំង ដោយមិននឹកស្មានថា បានប្រទះជួបIdol របស់ពួកគេ មកកម្សាន្តលេងខេត្តសៀមរាប។

ជាការពិតណាស់ នេះបើយោងតាមរូបថតដែលត្រូវបានអ្នកគាំទ្រកម្ពុជាប្រមាញ់ គឺបានឃើញ សមាជិក២រូបនៃក្រុមចម្រៀងបុរស VIXX គឺលោក Ken និង លោក Leo កំពុងតែថតកម្មវិធីឲ្យទូរទស្សន៍មួយរបស់កូរ៉េ នោះគឺកម្មវិធី "VIXX Lovely Asia” ដែលតម្រូវឲ្យពួកគេចុះទៅតាមប្រទេសចំនួន៣ ដូចជាប្រទេស កម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងយល់ពីវប្បធម៌ និងចំនុចទាក់ទាញរបស់ប្រទេសនីមួយៗ ហើយកម្មវិធីនេះផងដែរ នឹងត្រៀមចាក់ផ្សាយនៅដើមឆ្នាំ២០១៧ ខាងមុខនេះហើយ។ 

នៅក្នុងនោះផងដែរ វត្តមានរបស់លោកLeo និងលោកKen នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្តជាខ្លាំង លើសពីនេះ គេសង្កេតឃើញថា ពួកគេបានដើរលេងកម្សាន្តនៅ Pub Street ដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលមកលេងទឹកដីអង្គរ៕

ដោយខាងក្រោមនេះ ជារូបភាពថតដោយអ្នកគាំទ្រនៅឯខេត្តសៀមរាបផ្ទាល់ ទស្សនាទាំងអស់គ្នា៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]