ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីសាកសួរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ បន្ទាប់​ពី​​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ដែល​ត្រូវ​​ក្មួយ​ស្រី​បង្កើត​របស់​​ខ្លួន​។

ជន​សង្ស័យ​ខាងលើ​ ឈ្មោះ​សាប់ ស៊ិ​ញ ​រីឯ​ក្មេង​ស្រី​ជាក្មួយ​រង​គ្រោះ​ មានអាយុ​៩​ឆ្នាំ ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ស៊ឹ​ម លី​ម ត្រូវជា​​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ដោយគាត់បានឱ្យ​ដឹងថា ​​កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ កន្លង​មក ស្ថិត​នៅ​ចំណុច​ខ្ទម​ស្រែ ក្នុងភូមិ​សែន​គង់ ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខណៈ​គាត់​បាន​ទៅ​ចម្ការ​បាត់ ជនសង្ស័យបានចាប់រំលោភកូនស្រីគាត់ ​ហើយបានបែកធ្លាយ​ ក្រោយពី​​កូនស្រី​​យករឿងនេះទៅប្រាប់គាត់ ។

បន្ទាប់​ពី​​ទទួល​ដំណឹង​នេះ​​ភ្លាម គាត់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​ ដើម្បី​ស្វែងរក​យុត្តិធម៌​ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១១ កុម្ភៈ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ ខេត្តប៉ៃលិន លោក រ៉ិត គង់ ទទួល​មរណភាព​ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍

(ប៉ៃលិន)៖ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន នៅម៉ោង​១១៖២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់លោក បុកជាមួយរថយន្តដឹកម៉ៃឃូ ក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាល​ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា មុនពេល​កើតហេតុ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពី​កន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក រ៉ិត គង់ ក៏បុកជាមួយរថយន្តធនធំ ដឹកម៉ៃឃូ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]