កាលពីឆ្នាំ២០១៣ នៅរដ្ឋបូស្តុន ក្នុងប្រទេសអាមេរិក បានប្រារព្ធទិវារត់ប្រណាំងម៉ារ៉ាតុងមួយ ដែលមានមនុស្សជាច្រើនបានចូលរួម តែចៃដន្យមានជនមិនស្គាល់មុខ បានដាក់គ្រាប់បែប ដើម្បីបំផ្លាញកម្មវិធី មិនតែប៉ុណ្ណោះធ្វើអោយអោយមនុស្សជាច្រើនមានគ្រោះថ្នាក់ជាច្រើន។ នេះជាភាពសោកសៅបំផុត សំរាប់ប្រជាជននៅរដ្ឋបូស្តុនដែលធ្វើអោយពិភពលោកស្រក់ទឹកភ្នែក មិនគួរណាមានរឿងនេះកើតឡើងឡើយ។ 

ភាពយន្ត “Patriots Day” ដឹកនាំដោយអ្នកផលិតភាពយន្តល្បីឈ្មោះ លោក Peter Berg ដែលជារឿងរ៉ាវបំផ្ទុះគ្រាប់បែក ក្នុងការរត់ម៉ារ៉ាតុងនៅរដ្ឋបូស្តុន កាលពីឆ្នាំ 2013 និងរឿងរ៉ាវវីរៈបុរស ដែលជម្រុញចិត្តពិភពលោក ពីអ្វីគ្រប់យ៉ាងមិនធម្មតា ដែលកើតឡើងបន្ទាប់ពីហេតុការណ៍នោះ។ 

នៅក្រោយពីទង្វើភេរវកម្ម ដែលគ្មានពាក្យអ្វីសមនឹងហាថ្លែង ពលបាលប៉ូលិសឈ្មោះ Tommy Saunders (សម្តែងដោយ Mark Wahlberg) រួមដៃជាមួយអ្នកនៅរស់ដែលក្លាហាន អ្នកឆ្លើយតបដំបូង និងអ្នកស៊ើបអង្កេត នៅក្នុងដំណើរប្រណាំងនឹងពេលវេលា ដើម្បីតាមចាប់អ្នកដាក់គ្រាប់បែក មុននឹងពួកគេបង្ករឿងបន្ថែមទៀត។ ដោយដាក់បញ្ចូលគ្នាពីរឿងរបស់ភ្នាក់ងារពិសេសឈ្មោះ Richard Deslauriers (សម្តែងដោយ Kevin Bacon), មន្រ្តីប៉ូលិសជំនាញឈ្មោះ Ed Davis (សម្តែងដោយ John Goodman), ពលបាល Jeffrey Pugliese (សម្តែងដោយ J.K. Simmons) និងគិលានុបដ្ឋាយិកា Carol Saunders (សម្តែងដោយ Michelle Monaghan) កំណត់ហេតុ ដែលមិនងាយបេះចេញពីចិត្ត បានផ្តិតយកការតាមចាប់មនុស្ស ដ៏ស្មុគស្មាញ នៅក្នុងប្រវត្តិសាស្ត្រការអនុវត្តច្បាប់ និងកម្លាំងប្រជាជនរដ្ឋបូស្តុន។

មិនតែប៉ុណ្ណោះខ្សែភាពយន្តនេះ មានចំនុចពិសេសធ្វើអោយទស្សនិកជន មានអារម្មណ៍ថាជួបនឹងហេតុការណ៏ពិតជាក់ស្តែង គ្រប់ឈុតឆាកបាញ់ប្រហារក៏ដូចជាឈុតបំផ្ទុះគ្រាប់បែកផងដែរ។

ចង់ដឹងច្បាស់ថាល្អមើលយ៉ាងណានោះកុំភ្លេច ទស្សនារឿង វានាសកម្មក្នុងទីក្រុង ឬ Patriots Day កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ! 

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]