វីដេអូមួយត្រូវបាន គេថតបាន នៅពេលដែលបុរសពីរនាក់ ដែលរស់នៅក្នុងទីក្រុង New York មិនមានភាពអំណត់អត់ធ្មត់ ជាមួយនឹងភាពមួម៉ៅ បានវាយគ្នាដោយសារតែដណ្ដើមតាក់ស៊ី។

នៅក្នុងរយៈពេលតែ ២០វិនាទី បុរសជាអ្នកជំនួញពីរនាក់ ដែលមានស្ថិតនៅក្នុង សំលៀកបំពាក់ថ្លៃថ្នូរ បានប្រតាយប្រតប់គ្នា  ព្រោះតែម្នាក់ៗចង់ ជិះតាក់ស៊ី។ យ៉ាងណាមិញ នៅពេលដែល អ្នកទាំងពីរ កំពុងតែរុញគ្នា ទៅវិញទៅមក ក៏មានអ្នកដំណើរម្នាក់ បានថតទុក រូចបញ្ចូលទៅក្នុង ប្រព័ន្ធអ៊ិនធើណេត គឺនៅក្នុង YouTube ។ យ៉ាងហោចណាស់ក៏មានមនុស្ស ជាង ១២២,០០០ នាក់ បានមើលវីដេអូនេះ ហើយនាំគ្នានិយាយរិះគន់ពី សុជីវធម៌របស់មនុស្សសម័យឥលូវ។

តើពិតជាត្រឹមត្រូវទេ ដែរត្រូវវាយគ្នា ដណ្ដើមតាក់ស៊ី ដែលខ្លុនស្ថិតនៅក្នុង សំលៀកបំពាក់ធ្វើការ? សូមទស្សនាវីដេអូទាំងអស់គ្នា៖ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]