ភ្នំពេញ៖ នៅថ្ងៃនេះ នៅក្នុងហ្វេសប៊ុករបស់ អ្នកនាងចោម ច័ន្ទ ដែលត្រូវជាបងស្រីបង្កើតរបស់តារាសម្តែងស៊ិចស៊ី កញ្ញា ដេននី ក្វាន់ បានបង្ហោះវីដេអូធ្វើការបកស្រាយថា ខ្លួនមិនបានជាប់ពាក់ព័ន្ធក្នុងករណីពីបទឆបោកអ្វីនោះទេ គឺនាងជាអ្នករកស៊ីត្រឹមត្រូវតាមច្បាប់ធម្មតា។

ពេលនេះ អ្នកនាង ចោម ច័ន្ទ ក៏គ្មានរឿងអ្វីកើតឡើងដែរ គឺនៅផ្ទះសុខសប្បាយ ចំណែកឯមុខរបររកស៊ីវិញ ក៏ដំណើរការតាមប្រក្រតី។

គួរឱ្យដឹងផងដែរថា ការចេញមុខបកស្រាយរបស់អ្នកនាង ចោម ច័ន្ទ នៅថ្ងៃនេះ គឺក្រោយពេលផ្ទុះរឿងអាស្រូវថា អ្នកនាង ចោម ក្វាន់ ដែលត្រូវជាបងស្រីបង្កើតរបស់នាងម្នាក់ទៀត ជាប់ពាក់ព័ន្ធក្នុងករណីឆបោក។ ប៉ុន្តែបែរជាមានការយល់ច្រឡំថាជា អ្នកនាង ចោម ច័ន្ទទៅវិញ ដែលមានជាប់ពីបទឆបោកនេះ៕

ទស្សនាវីដេអូបកស្រាយរបស់អ្នកនាង ចោម ច័ន្ទ ទាំងអស់គ្នា៖ 

អ្នកនាង ចោមច័ន្ទ
កញ្ញា ដេននីក្វាន់
អ្នកនាង ចោម ក្វាន់

កំណត់ហេតុខ្មែរឡូត៖ 

រំលឹកព័ត៌មានចាស់កាលពីម្សិលមិញ បង​ស្រី ដេន​នី ក្វាន់ ត្រូវ​ចាប់​ខ្លួន សង្ស័យ​ពីបទ​ឆ​បោក​ប្រាក់!

មានការភ្ញាក់ផ្អើលមួយ នៅលើបណ្តាញទំនាក់ទំនង ហ្វេសប៊ុក បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បងស្រីបង្កើតរបស់តារាសម្តែងសិចស៊ី កញ្ញា ដេននី ក្វាន់ គឺអ្នកនាង ស្រឿន ចំរើន ហៅ ចោម ក្វាន់ ដែលតែងតែបង្ហាញវត្តមាន ក្នុងឈុតសិចស៊ី ជាមួយប្អូនស្រីដែរនោះ ត្រូវបានមន្ត្រីនគរបាលធ្វើការឃាត់ខ្លួន ជាប់សង្ស័យពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ក្នុងជំនួញរកស៊ីរបស់នាង។ លើសពីនេះ សមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងហាងលក់គ្រឿងសង្ហារឹមរបស់អ្នកនាង ចោម ខ្វាន់ទៀតផង ព្រោះអាចជាប់ពាក់ព័ន្ធក្នុងករណីផ្សេងទៀត។

ប្រភពព័ត៌មានទម្លាយចេញពីបណ្ដាញសង្គម Facebook ដដែលបានឲ្យដឹងទៀតថា ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចមុខក្រសួងការពាជាតិ ផ្លូវសហព័ន្ធរុស្ស៊ី កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្តែទើបតែបែកធ្លាយសុះសាយនៅពេលនេះ។ ការចាប់ខ្លួន អ្នកនាង សឿន ចំរើន (ហៅ ចោម ក្វាន់) តាមដីការនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ លេខ៩៥៧ ដចន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ៣៤៧៤ ចុះថ្ងៃទី២២ ខែក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់ឲ្យសាលាដំបូងចាត់ការតាមនិតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែម២ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក។

យ៉ាងណាមិញ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង ចំពោះព័ត៌មានចាប់ខ្លួនតាមដីការខាងលើ គឺដោយសារតែអ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) គឺជាបងស្រីបង្កើត របស់តារាសិចស៊ី ដេននី ក្វាន់ ហើយក៏ជាអ្នកលេងហ្វេសប៊ុកលេចធ្លោ ជាមួយនឹងរូបថតសិចស៊ី ជាច្រើន ពិសេសនាងត្រូវបានគេស្គាល់ តាមរយៈឃ្លីបវីដេអូខ្លីៗ ជាច្រើនបន្តបន្ទាប់ ជាមួយនឹងតារាសម្តែង ដេននី ក្វាន់ និងធ្លាប់បានធ្វើការរិះគន់ និងជេរមិនសំចៃមាត់ ទៅកាន់អ្នកលេងហ្វេសប៊ុកដូចគ្នា។

ទោះបីជាយ៉ាងណា គេហទំព័រ Khmertalking មិនអាចធ្វើការទំនាក់ទំនងសួរនាំបន្ថែម ជុំវិញរឿងរ៉ាវចាប់ឃាត់ខ្លួនដ៏រសើប បងស្រី ដេននីក្វាន់ ដើម្បីឲ្យ ដេននីក្វាន់ បំភ្លឺលើរឿងនេះ បានទេ។ ប៉ុន្តែមហាជននៅតែរង់ចាំការបកស្រាយ ពីសំណាក់ ដេននីក្វាន់ ដើម្បីឲ្យទស្សនិកជនអស់ការសង្ស័យ ខណៈដែលនាង គឺជាតារាដែលចូលចិត្ត មានប្រតិកម្មបំផុត ពេលមានរឿងអយុត្តិធម៌ណាមួយ កើតឡើងលើរូបនាង ក៏ដូចជាសមាជិកគ្រួសារណាម្នាក់៕

ចោម ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់