(ភ្នំពេញ)៖ លោក ម៉ា សេរី​ បានទទួលមរណភាពហើយ នៅវេលាម៉ោង​៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ:​ ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី នេះបើតាមលោក ហ៊ុយ វណ្ណៈ ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះនៅមុននេះបន្តិច។

លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយពីសម្រាកពេទ្យមួយរយ:​ គាត់នឹកផ្ទះសុំពេទ្យទៅសម្រាកនៅផ្ទះបាន២ថ្ងៃ។ ពេទ្យអនុញ្ញាតហើយពេទ្យបានទៅ ជួយតាមថែដល់ផ្ទះ។ ពីរថ្ងៃមុននេះស្ថានភាពចុះដុនដាប គ្រួសារក៏បញ្ជូនមកពេទ្យវិញ។ កូនគាត់ប្រាប់ថា ពេលនោះគាត់មិនចង់មកពេទ្យវិញទេ​ តែកូនទាំងអស់គ្នា និងប្រពន្ធគាត់សុំគាត់មកឱ្យសម្រាកនៅពេទ្យ។ ឥឡូវនេះ​សពលោក ម៉ា សេរី បានតម្កល់នៅផ្ទះរបស់គាត់ម្តុំអូបែកក្អម ជិតកាកបាទក្រហមកម្ពុជា៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មិន​ទាន់​ដល់​ថ្ងៃ​រៀប​ការ​ផង ធ្វើ​អត្តឃាត​ចោល​គូ​ដណ្ដឹង 

ខេត្តកំពង់ចាម ៖ នារី​វ័យក្មេង​ម្នាក់​ បន្ទាប់​ពី​ភ្ជាប់ពាក្យ​ ជាមួយ​គូ​ដណ្ដឹង​ជា​ច្រើន​ខែ និង​ដើរ​លេង​ជាមួយ​គូ​ដណ្ដឹង​ជា​រឿយ​ៗ តែ​មិន​ទាន់​ដល់​ថ្ងៃ​រៀប​ការ​ផង ស្រាប់តែ​លេបថ្នាំ​កណ្ដុរ​ធ្វើ​អត្តឃាត​សង្ស័យ​ ដោយសារ​ខឹង​ឪពុក​ម្តាយ​ ស្ដីបន្ទោស​រឿង​ដើរ​លេង​ជាមួយ​គូ​ដណ្ដឹង​ច្រើន​ពេក ។ ហេតុការណ៍​នេះ​ កើតឡើង​នៅ​ភូមិ​ពង្រ ឃុំរ​ការ​គយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នាង​ក្រមុំ​រង​គ្រោះ​ឈ្មោះ ខន ចាន់​ធា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មាន​ឪពុក​ឈ្មោះ ឃុ​ត ខន អាយុ​៥៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឆូ ចាន់​រ៉ា អាយុ​៥៦​ឆ្នាំ ។

ឪពុក​ម្តាយ​នារី​រង​គ្រោះ​ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ជា​ច្រើន​ខែ​មក​ហើយ ហើយ​តែងតែ​នាំ​គ្នា​ដើរ​លេង​ជា​រឿយ​ៗ ឃើញ​ដូច្នោះ​គាត់​ក៏​បាន​ប្រាប់​កូនស្រី​ថា​កុំ​ដើរ​ជាមួយ​គូ​ដណ្ដឹង​ច្រើន​ពេក​នាំ​ឲ្យ​អ្នក​ជិត​ខាងគេ​និន្ទា ព្រោះ​មិន​ទាន់​រៀប​ការ​នៅឡើយ​ទេ ។

ឪពុក​ម្តាយ​នារី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​គាត់​ស្តី​ឲ្យ​បែប​នេះ ធ្វើ​ឲ្យ​កូនស្រី​របស់​គាត់​ខឹង​ហើយ​ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៥ ខែកុម្ភៈ បាន​លេបថ្នាំ​បំពុល​កណ្ដាល​សម្លាប់​ខ្លួន តែ​ត្រូវ​ពួក​គាត់​ដឹង​ទាន់​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ រហូត​បាន​ធូរស្រាល​ ទើប​នាំ​ត្រឡប់​មក​ផ្ទះ​វិញ ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ថ្ងៃ​ដដែល កូនស្រី​របស់​គាត់​មិន​ សភាព​មិន​ស្រួល​ឡើង​វិញ គាត់​ក៏​បញ្ជូន​នាង​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ជា​អកុសល​នាង​បាន​ស្លាប់​នៅ​តាម​ផ្លូវ​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​ពី​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យស​ពរួច​ឃើញ​ថា នារី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]