ខេត្តកំពង់ចាម ៖ នារី​វ័យក្មេង​ម្នាក់​ បន្ទាប់​ពី​ភ្ជាប់ពាក្យ​ ជាមួយ​គូ​ដណ្ដឹង​ជា​ច្រើន​ខែ និង​ដើរ​លេង​ជាមួយ​គូ​ដណ្ដឹង​ជា​រឿយ​ៗ តែ​មិន​ទាន់​ដល់​ថ្ងៃ​រៀប​ការ​ផង ស្រាប់តែ​លេបថ្នាំ​កណ្ដុរ​ធ្វើ​អត្តឃាត​សង្ស័យ​ ដោយសារ​ខឹង​ឪពុក​ម្តាយ​ ស្ដីបន្ទោស​រឿង​ដើរ​លេង​ជាមួយ​គូ​ដណ្ដឹង​ច្រើន​ពេក ។ ហេតុការណ៍​នេះ​ កើតឡើង​នៅ​ភូមិ​ពង្រ ឃុំរ​ការ​គយ ស្រុក​កងមាស ខេត្តកំពង់ចាម ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នាង​ក្រមុំ​រង​គ្រោះ​ឈ្មោះ ខន ចាន់​ធា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មាន​ឪពុក​ឈ្មោះ ឃុ​ត ខន អាយុ​៥៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឆូ ចាន់​រ៉ា អាយុ​៥៦​ឆ្នាំ ។

ឪពុក​ម្តាយ​នារី​រង​គ្រោះ​ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ជា​ច្រើន​ខែ​មក​ហើយ ហើយ​តែងតែ​នាំ​គ្នា​ដើរ​លេង​ជា​រឿយ​ៗ ឃើញ​ដូច្នោះ​គាត់​ក៏​បាន​ប្រាប់​កូនស្រី​ថា​កុំ​ដើរ​ជាមួយ​គូ​ដណ្ដឹង​ច្រើន​ពេក​នាំ​ឲ្យ​អ្នក​ជិត​ខាងគេ​និន្ទា ព្រោះ​មិន​ទាន់​រៀប​ការ​នៅឡើយ​ទេ ។

ឪពុក​ម្តាយ​នារី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​គាត់​ស្តី​ឲ្យ​បែប​នេះ ធ្វើ​ឲ្យ​កូនស្រី​របស់​គាត់​ខឹង​ហើយ​ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៥ ខែកុម្ភៈ បាន​លេបថ្នាំ​បំពុល​កណ្ដាល​សម្លាប់​ខ្លួន តែ​ត្រូវ​ពួក​គាត់​ដឹង​ទាន់​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ រហូត​បាន​ធូរស្រាល​ ទើប​នាំ​ត្រឡប់​មក​ផ្ទះ​វិញ ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ថ្ងៃ​ដដែល កូនស្រី​របស់​គាត់​មិន​ សភាព​មិន​ស្រួល​ឡើង​វិញ គាត់​ក៏​បញ្ជូន​នាង​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ជា​អកុសល​នាង​បាន​ស្លាប់​នៅ​តាម​ផ្លូវ​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​ពី​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យស​ពរួច​ឃើញ​ថា នារី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ក្រសួងអប់រំ ដាក់ចេញ​វិធាន​ការ​ទប់​ស្កាត់ ​សកម្មភាព​មិន​ប្រក្រតី​ក្នុង ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជូនណារ៉ុន នៅថ្ងៃទី០៦ ខែកុម្ភៈនេះ បានចេញការ​ណែនាំ ស្ដី​ពី​វិធាន​ការ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី ​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​​ទូទៅ​ដូច​ត​ទៅ ៖

១៖ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូច​ជា​តាមរយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់​ជាតិ កុំ​ឱ្យ​មាន​ការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ (Valentine's Day)

២៖ ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឱ្យ​ម៉ឺងម៉ាត់ ជា​ពិសេស​លើ​ការ​គ្រប់​គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ

៣៖ ត្រូវ​ជំរុញ​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​យុវជន ក្រុម​ប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព ''មិត្ត​អប់រំ​មិត្ត''

៤៖ ត្រូវ​ធ្វើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស គមនាគមន៍ ដើម្បី​សហការ​គ្នា អប់រំ ណែនាំ កែ​លម្អ​សិស្សានុសិស្ស​បាន​ទាន់​ពេលវេលា៕

ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំដូចខាងក្រោម៖​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]