ភ្នំពេញ៖ តារាសម្តែងស្រី ព្រមជាអ្នកម្តាយវ័យក្មេង អ្នកនាង ភិន សុដាលីស គេសង្កេតឃើញថា ក្រោយពីអ្នកនាងបានសម្រាលកូនស្រីមួយ ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់ មក អ្នកនាងហាក់បីដូចជាមានទឹកមុខស្រស់ស្រាយ សប្បាយចិត្តកាន់តែច្រើនឡើងៗ និងមើលទៅសម្រស់នាង កាន់តែស្រស់ស្អាតលេចធ្លោជាងមុនទៅទៀត។

ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាង ភិន សុដាលីស បានបង្ហោះវីដេអូប្រលែងលេង ថើបកូនស្រីដ៏គួរឲ្យក្នាញ់របស់នាង ឈ្មោះថា katherina ដែលបានធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ ដោយថាកូនស្រីរបស់ភិន សុដាលីស ពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងមែនទែន លើសពីនេះមុខមាត់របស់នាង គឺដូចជាកូនកាត់សាសន៍គេ ទៀតផង។

យ៉ាងណាមិញនៅក្នុងវីដេអូដែល អ្នកនាង ភិន សុដាលីស បានបង្ហោះនេះផងដែរ នាងបានសរសេរថា៖ «ខឹងហើយថើបច្រើនពេក @baby_katherina #babykatherina» ៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ទោះបីជាអ្នកនាង ភិន សុដាលីស បានបែកបាក់ក្រុមគ្រួសារក៏ដោយ តែរូបនាងនៅតែសប្បាយចិត្តពេលមានកូនស្រីតូច នៅក្បែរនាង ដែលសព្វថ្ងៃនេះ នាងស្រលាញ់កូនស្រីប្រៀបដូចនឹងកែវភ្នែក។ ក្នុងនោះដែរ ក្រោយពេល តារាស្រីរូបនេះ ទំនេរពីមុខជំនួញម្តងៗ រូបនាងតែងតែបង្កើនភាពកក់ក្តៅ និងស្និទ្ធស្នាលជាមួយនឹងកូនស្រី។ មិនតែប៉ុណ្ណោះ នាងក៏តែងថតរូបលេង ជាមួយកូនស្រីជាញឹកញាប់ទៀតផង។

អ្វីដែលសំខាន់ រូបថតមួយសន្លឹកខាងក្រោមនេះ អ្នកនាង ភិន សុដាលីស បានឲ្យឃើញ ពីស្នាមញញឹមកូនស្រីនាង បែរមករកកាមេរ៉ាជាមួយម្តាយ ហាក់ដូចជាមនុស្សធំ។ ចំពោះរូបនោះដែរ ត្រូវបាននាង អះអាងថា ជារូបមួយដ៏កម្រនឹងឃើញ ព្រោះថាកូនស្រីនាង កម្រញញឹម និងងាកចំកាមេរ៉ាយ៉ាងដូច្នេះណាស់៕

តោះមើលកូនស្រីរបស់អ្នកនាង ភិន សុដាលីស ទាំងអស់គ្នា ថាគួរឲ្យស្រលាញ់យ៉ាងណា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស