ភ្នំពេញ៖ កូនស្រីរបស់តារាសម្តែងស្រី ភិន សុដាលីស កាន់តែធំបន្តិចម្តងៗ គឺរឹតតែ ស្រស់ស្អាត និងគួរឲ្យក្នាញ់ជាងមុនទៅទៀត។

ទោះបីជាអ្នកនាង ភិន សុដាលីស បានបែកបាក់ក្រុមគ្រួសារក៏ដោយ តែរូបនាង នៅតែសប្បាយចិត្តពេលមានកូនស្រីតូច នៅក្បែរនាង ដែលសព្វថ្ងៃនេះ នាងស្រលាញ់កូនស្រីប្រៀបដូចនឹងកែវភ្នែក។ ក្នុងនោះដែរ ក្រោយពេល តារាស្រីរូបនេះ ទំនេរពីមុខជំនួញម្តងៗ រូបនាងតែងតែបង្កើនភាពកក់ក្តៅ និងស្និទ្ធស្នាលជាមួយនឹងកូនស្រី។ មិនតែប៉ុណ្ណោះ នាងក៏តែងថតរូបលេង ជាមួយកូនស្រីជាញឹកញាប់ទៀតផង។ 

អ្វីដែលសំខាន់ រូបថតមួយសន្លឹកដែល អ្នកនាង ភិន សុដាលីស ទើបតែបង្ហោះបានឲ្យឃើញ ពីស្នាមញញឹមកូនស្រីនាង បែរមករកកាមេរ៉ាជាមួយម្តាយ ហាក់ដូចជាមនុស្សធំ។ ចំពោះរូបនោះដែរ ត្រូវបាននាង អះអាងថា ជារូបមួយដ៏កម្រនឹងឃើញ ព្រោះថាកូនស្រីនាង កម្រញញឹម និងងាកចំកាមេរ៉ាយ៉ាងដូច្នេះណាស់៕

តោះមើលកូនស្រីរបស់អ្នកនាង ភិន សុដាលីស ទាំងអស់គ្នា ថាគួរឲ្យស្រលាញ់យ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ភិន សុដាលីសឆ្ងល់នឹងមនុស្សដែលចេះដឹងរឿងរបស់នាង។

ជាថ្មីម្ដងទៀត បន្ទាប់ពីសម្រាលកូនស្រីរួច ដោយការវះកាត់ប្រកបដោយជោគជ័យ តារាសម្ដែងក្មេងវ័យ អ្នកនាង ភិន សុដាលីស ដែលកំពុងជាប់ងារ ជាស្រីមេម៉ាយ ទាំងនៅខ្មីល្ហក់ បានបញ្ចេញសារគួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀត ចង់សម្ដៅដល់មនុស្សមួយចំនួន ដែលបានបញ្ចេញមតិរិះគន់លើរូបនាង ទាំងមិនបានដឹងរឿងផ្ទៃក្នុង នៃការបែកបាក់នេះច្បាស់លាស់ ពោលគឺហាក់បញ្ចេញមតិទម្លាក់កំហុសលើរូបនាង តែម្ខាង ហើយត្រូវបាន ភិន សុដាលីស ចាត់ទុកថា ក្រុមមនុស្សទាំងនោះ កំពុងតែត្រូវបានគេខ្ចីប្រើ ដើម្បីវាយប្រហារលើនាង។

ក្នុងបណ្ដាញសង្គម ដ៏ពេញនិយមរបស់ ភិន សុដាលីស បាននិយាយថា «នរណាដែលធ្វើរឿង ឲ្យកក្រើកឲ្យប្រាកដ? បើរាល់ព័ត៌មានសុទ្ធតែក្រុមចែឯងអ្នកដុតមកចឹងៗអីនែ៎.. គេមិនធ្វើដោយខ្លួនគេផ្ទាល់ទេ គឺគេខ្ចីចែឯងប៉ុន្មានអ្នកហ្នឹង ជួយរៀបរាប់ជំនួសគេ។ អស់សំណើចដល់ហើយ ចែអើយ ឯណាសុំមើលសារហ្នឹងតិចមើល ខ្ញុំបានផ្ញើរថ្ងៃខែណា? ចែឯងនេះ ចេះតែហ៊ាននាំពាក្យហើយ មានជាអាត់សំឡេងជាភស្តុតាងផង កុំចេះតែនិយាយផ្តេសផ្តាសណា និយាយត្រូវមានភស្តុតាង កុំខំពេកចែ បានអីមកវិញ?

ខ្ញុំធ្លាប់ផ្ញើរសារទៅមែន ផ្ញើរទៅនៅពេលគេទៅចោលខ្ញុំ និងកូនដំបូងៗម៉េស ផ្ញើរទៅអង្វរគេថា "ឲ្យគេត្រឡប់មកវិញ ត្រូវគ្នាវិញ អាណិតកូន ម៉េចក៏ទុកខ្ញុំចោល នៅផ្ទះជួលម្នាក់ឯង"»។

ភិន សុដាលីស បានសរសេររៀបរាប់បន្តទៀតថា «បន្ទាប់មកនៅពេលដែលប៉ា(អ៉ិន សុភិន)គាត់ដឹងថា គេទៅចោល ហើយទុកយើងឲ្យនៅផ្ទះជួលម្នាក់ឯង យើងនេះខំទៅអង្វរគេទៀតថាឲ្យត្រូវគ្នាវិញទៅ អង្វរម្តងហើយម្តងទៀត ហើយកុំទៅឆ្លើយតបសារព័ត៌មាន ជាមួយប៉ាអី ព្រោះតែមិនចង់ឲ្យនរណាដឹងថា គេបានបោះបង់យើងចោលជាមួយកូន ខ្លាចគេធ្លាក់កូដ ខ្លាចទស្សនិកជនស្អប់គេ ខ្លាចរូបភាព ដែលកើតឡើងផ្សេងៗទៀត តែគេនៅតែមិនខ្វល់ថែមទាំង បោះពាក្យមកវិញថា"ការពិតនៅតែជាការពិត មុនក្រោយគេគង់តែដឹង ឈប់ខលទៅគេទៀត គេបានដាក់ពាក្យទៅតុលាការហើយ ចាំតែតុលាការខលទៅ ហើយលែងលះគ្នាទៅ"»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស