ភ្នំពេញ៖ បទចម្រៀងថ្មី «ស្នេហ៍ឯកា» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងអង្រួនបេះដូងអ្នកស្តាប់រាប់មឺុននាក់ ជាមួយនឹងទំនុកភ្លេង និងអត្ថន័យនៃបទចម្រៀង ដ៏សែនពិរោះអន្លង់អន្លោច ចាក់ដោតដល់បេះដូងអ្នកស្តាប់ រួមបញ្ចូលទាំងកាយវិការសម្តែង វីដេអូចម្រៀងស្នេហាដ៏សែនសោកសៅទៀតនោះ ទើបធ្វើឲ្យអ្នកទស្សនា មើលហើយ កំសត់ស្ទើរតែទប់ទឹកភ្នែកមិនបាន។

គួរឲ្យដឹងថា អត្ថន័យបទចម្រៀង«ស្នេហ៍ឯកា»នេះ បានដកស្រង់ចេញពីរឿងជីវិតស្នេហាពិត ដែលបានកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្ន និងបទចម្រៀងនេះបានធ្វើឲ្យមនុស្សគ្រប់រូប អាចយល់ពីតម្លៃនៃស្នេហា ការលះបង់គ្រប់យ៉ាងដើម្បីចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ មានសេចក្តីសុខ ព្រមទាំងមានអត្ថន័យអប់រំជាច្រើនសម្រាប់មនុស្សម្នាក់ៗ ដែលធ្លាប់ឆ្លងកាត់នូវព្យុះភ្លៀងជីវិតស្នេហាដ៏គួរឲ្យសោកសៅបែបនេះផងដែរ៕

ដូចនេះបើចង់ដឹងថាពិរោះយ៉ាងណា ទស្សនាទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកផងដែរថាសម្រាប់ឆ្នាំ២០១៧នេះ កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ ជាមួយនឹង និងតារាស្រី សុគន្ធ នីសា បានចាប់ដៃគ្នាច្រៀងនូវចម្រៀងមួយបទ យ៉ាងពិរោះរណ្តំចិត្ត

ចំពោះបទចម្រៀងដែលតារា២ដួងនេះ បានច្រៀងឆ្លើយឆ្លងគ្នា មានចំណងជើងថា «ធ្លាប់ខូចចិត្ត» ដែលបទនេះបានធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង ទាំងអត្ថន័យ និងគួបផ្សំនឹងសម្លេងយ៉ាងលន្លង់លន្លោចរបស់លោក ព្រាប សុវត្ថិ និង កញ្ញា សុគន្ធ នីសា ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សន្ទុះនៃអ្នកចុចស្តាប់ គឺទៅដល់រាប់ម៉ឺនដងឯណោះ និងអ្នកចុចShare ជិត៨ពាន់ដងទៅហើយ ដែលជាសញ្ញាមួយ អាចមើលឲ្យដឹងថា បទចម្រៀងនេះ ពិតជាទាក់ទាញចិត្តអ្នកគាំទ្រខ្លាំងមែនទែន៕

តោះស្តាប់ចម្រៀង «ធ្លាប់ខូចចិត្ត» ដែលច្រៀងឆ្លងឆ្លើយគ្នា រវាង លោក ព្រាប សុវត្ថិ និង កញ្ញា សុគន្ធ នីសា បន្តិចមើល ថាពិរោះអត់៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ