មនុស្សមួយចំនួន មិនថាតែអ្នកមានរាងស្គមទេ អ្នកខ្លះក៏មានសាច់ តែបែរជាជួបប្រទះបញ្ហាគូទគ្មានសាច់ ឬគេតែងហៅថា គូទស្វិតនោះឯង ហើយអ្វីដែលសំខាន់បំផុតនោះ គឺពួកគេតែងតែស្រមៃ ចង់បានរាងគូទដែលធំស្អាត មិនយារធ្លាក់ ពីព្រោះវាជួយឲ្យមើលទៅមានភាពទាក់ទាញ ស៊ិចស៊ីពីខាងក្រោយ ជាពិសេសស្លៀកពាក់អ្វីក៏សម។

ហេតុនេះ អ្នកមិនចាំបាច់បារម្ភឡើយ ពីព្រោះអ្នកនឹងអាចទទួលបាន គូទធំស្អាត តាមបំណងប្រាថ្នា និងមិនចាំបាច់វះកាត់បាន ដោយគ្រាន់តែទទួលទានអាហារ និងធ្វើលំហាត់ប្រាណ ដូចខាងក្រោមនេះ ៖

# អាហារ

១. គ្រាប់ធញ្ញជាតិចំរុះ

មិនថាជាគ្រាប់ស្វាយចន្ទី សណ្តែកដី ឬគ្រាប់អាល់ម៉ុននោះទេ ឲ្យតែស្ថិតក្នុងពពួកគ្រាប់ធញ្ញជាតិ គឺសុទ្ធតែអាចផ្តល់កាឡូរីដល់អ្នកបាន ១៣៥ កាឡូរី សម្រាប់រៀងរាល់បរិមាណ ២៨ ក្រាម។ ពួកវាទាំងនេះ អាចផ្តល់ឲ្យអ្នក នូវសារធាតុប្រូតេអ៊ីន និងជាតិខ្លាញ់ល្អ បានយ៉ាងច្រើនលើសលុប ដែលមានប្រយោជន៍ជួយ បង្កើនទំហំផ្នែកខាងក្រោយរបស់អ្នកបាន។

២. ស្រូវសាលី

ផលិតផលណាក៏ដោយ ឲ្យតែផលិតចេញពីស្រូវសាលី គឺសុទ្ធតែជួយអ្នកឲ្យឆ្អែតបានយូរ រួមទាំងជួយឲ្យបេះដូង និងរាងកាយទាំងមូល មានសុខភាពល្អទៀតផង។ ជាពិសេស វាបំលែងខ្លួនទៅជាកាឡូរី ដែលមានសារៈសំខាន់សម្រាប់ខ្លួនប្រាណ និងសម្រស់ផ្នែកខាងក្រោយរបស់អ្នក (មិនដូចជាម្សៅធម្មតា ដែលបំលែងខ្លួនជាជាតិស្ករ និងខ្លាញ់មិនល្អ ដល់រាងកាយ)។

៣. ត្រីធូណា

ត្រីធូណា សម្បូរទៅដោយសារជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ល្អ លើសលុប។ រាល់ពេលអ្នកទទួលទានម្តង អ្នកអាចទទួលបាន ២០០ កាឡូរី ជាពិសេស អ្នកអាចញ៉ាំច្រើនប៉ុណ្ណាក៏បាន ដោយគ្មានផលប៉ះពាល់អវិជ្ជមានអ្វីឡើយ។ ហេតុនេះ អ្នកគួរតែឧស្សាហ៍ទទួលទានវា ប្រសិនបើអ្នកចង់ឆាប់ទទួលបាន គូទធំស្អាត ដូចបំណង។

៤. ដំឡូងជ្វា

ប្រភេទអាហារដែលធ្វើពីម្សៅ ប្រសិនបើទទួលទានច្រើនពេក អាចធ្វើឲ្យពិបាករំលាយ និងរក្សាជាតិខ្លាញ់មិនល្អច្រើន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឧស្សាហ៍ ទទួលទានដំឡូងជ្វាវិញទើបជាការល្អ ពីព្រោះវាងាយរំលាយ និងជួយកម្ចាត់ជាតិខ្លាញ់ចេញពីប្រព័ន្ធរំលាយអាហារទៀត។ ហេតុនេះ មិនយូរទេ អ្នកនឹងទទួលបានរាងស្អាត និងរាងផ្នែកក្រោយយ៉ាងទាក់ទាញជាមិនខាន។

៥. សាច់គោសុទ្ធគ្មានខ្លាញ់

ប្រសិនបើអ្នកចង់បង្កើនសាច់ដុំ ជាពិសេស ត្រង់គូទ អ្នកមិនត្រូវភ្លេចសាច់គោសុទ្ធគ្មានខ្លាញ់នោះទេ។ សាច់គោត្រឹមតែ ៨៥ ក្រាម អាចផ្តល់ ១៥៤ កាឡូរី រួមទាំងជាតិវីតាមីន ជាតិរ៉ែ ជាច្រើនថែមទៀត។ ជាតិវីតាមីនដែលអ្នកទទួលបានកាន់តែច្រើន អាស៊ីតអាមីណូក៏កាន់តែកើន រួចវានឹងជំរុញឲ្យកើនសាច់ដុំគូទ យ៉ាងរហ័ស ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ រួមជាមួយបានត្រឹមត្រូវ។

៦. ស៊ុត

ស៊ុត សម្បូរទៅដោយសារធាតុប្រូតេអ៊ីនច្រើនលើសលុប។ ដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវការសារធាតុប្រូតេអ៊ីន ឲ្យបានខ្ពស់ ដើម្បីជួយជំរុញសាច់ដុំគូទ ហេតុនេះ អ្នកគួរចាប់ផ្តើមទទួលទានស៊ុត មួយថ្ងៃ ត្រឹមតែ ២ គ្រាប់ គឺគ្រាប់គ្រាន់ហើយ។ ប្រសិនបើអ្នកទទួលទានលើសពីនេះ អ្នកនឹងឡើងកូឡេស្តេរ៉ូលខ្ពស់ ជាក់ជាមិនខាន។

៧. បន្លែ

អ្នកណាៗក៏ដឹងហើយថា បន្លែជាអាហារ ដែលមានសារៈសំខាន់បំផុត របស់មនុស្ស។ មិនត្រឹមតែ ជំរុញឲ្យសាច់ដុំគូទរបស់អ្នកប៉ុណ្ណោះទេ វាជំរុញការការពារ រាងកាយទាំងមូលផងដែរ។ ដូច្នេះហើយ អ្នកគួរតែទទួលទានបន្លែឲ្យបានច្រើន ជាពិសេស បន្លែស្លឹកបៃតង ត្រសក់ ប៉េងប៉ោះ និងពពួកផ្លែប៊ឺរី ជាដើម។ 

# លំហាត់ប្រាណ

អ្វីដែលអ្នកត្រូវចងចាំនោះគឺ អ្នកមិនអាចសម្រេចបំណងប្រាថ្នារបស់អ្នកបានទេ ប្រសិនបើអ្នកមិនធ្វើការហាត់ប្រាណ។ មិនចាំបាច់រង់ចាំយូរឡើយ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយគ្រាន់តែអនុវត្តន៍លំហាត់ប្រាណងាយៗ ខាងក្រោមនេះ ជាប្រចាំបន្ថែមទៀត ៖

• របៀបទី ១

អ្នកត្រូវឈរ ដាក់ជើងឲ្យឃ្លាតពីគ្នាបន្តិច រួចបន្ទន់ខ្លួនឲ្យដូចជាកំពុងអង្គុយចុះ និងដាក់ដៃត្រង់ទៅមុខ។ បន្ទាប់មកទប់ខ្លួនឲ្យជាប់ រួចរុញគូទរបស់អ្នក ឲ្យងើបឡើងវិញ។ អ្នកគួរធ្វើដដែលៗ (ងើបចុះ ងើបឡើង) ឲ្យបាន ២០ ដង និងត្រូវអនុវត្តមួយថ្ងៃ ២ លើក ទើបជាការល្អ។ វិធីនេះល្អសម្រាប់សាច់ដុំគូទ ភ្លៅ ត្រគាក និងខ្នងខាងក្រោយ ជាពិសេស មានភាពងាយស្រួល ដោយមិនចាំបាច់មានឧបករណ៍ជំនួយ។ 

• របៀបទី ២

ដំបូងអ្នកត្រូវឈរឲ្យត្រង់ ដាក់ជើងឃ្លាតគ្នាបន្តិច និងដាក់ដៃច្រត់ចង្កេះ។ បន្ទាប់មក ឈានជើងស្តាំទៅមុខមួយជំហានធំ រួចបន្ទន់ជង្គង់ជើងឆ្វេងចុះមក ដោយមិនឲ្យដល់កម្រាលឥដ្ឋឡើយ ហើយជង្គង់ស្តាំ ក៏មិនឲ្យលយ ហួសមេជើងដែរ (មុំ ៩០ ដឺក្រេ)។ នៅស្ងៀមប្រមាណជា ៣ វិនាទី រួចធ្វើសារឡើងវិញពី ៨ ទៅ ១០ ដង សឹមផ្លាស់ប្តូរជើងខាងឆ្វេងមុនវិញម្តង។ របៀបហាត់ប្រាណនេះ ជួយដល់សាច់ដុំគូទ ភ្លៅ និងកំភួនជើងរបស់អ្នក ជាពិសេស ពង្រឹងតុល្យភាពសាច់ដុំ ទាំងមូល។ 

• របៀបទី ៣

ជាដំបូង អ្នកត្រូវផ្តេកខ្លួនទៅនឹងកម្រាល និងដាក់ដៃសណ្តូកត្រង់ជិតខ្លួន រួចបត់ជង្គង់ឡើង។ បន្ទាប់មកយកជើងទប់កម្រាល រួចលើកត្រគាកឲ្យផុតពីដី និងប្រើដៃទប់ ប្រឹងយ៉ាងណាឲ្យ ខ្នងរបស់អ្នកត្រង់រយៈពេល ២ ទៅ ៣ វិនាទី។ អ្នកគួរអនុវត្តម្តងឲ្យបានពី ៨ ទៅ ១០ ដង ទើបប្រសើរ។ វាជាវិធីហាត់ប្រាណ ដែលពង្រឹងសាច់ដុំគូទ និងខ្នងខាងក្រោយ បានយ៉ាងមានប្រសិទ្ធភាព៕ 

ប្រភព៖ Bright Side | New Health Advisor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]