យោងទៅតាម ដកស្រង់ពីឆាយណាប៊ិស បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា នេះ តារា Liu Yan បានចូលរួមក្នុងកម្មវិធីបើក ខ្សែភាពយន្ដថ្មីរបស់នាង ដែលជារឿងបែបកំប្លែង ដែលមានចំណងជើងថា Mother’s Happy Life ជាមួយនឹង អ្នកដឹកនាំជាច្រើន នៅក្នុង Beijing ប្រទេសចិន។

នៅក្នុងកម្មវិធីនេះតារាសម្ដែង ដែលមានអាយុ៣២ឆ្នាំនេះ បានបង្ហាញរាងដ៏សិចស៊ីរបស់នាង ទៅកាន់សាធារណៈជន ដោយការពាក់រ៉ូប អត់ដៃ  និងមានប្រវែងខ្លីថែមទៀត។ អ្វីដែលពិសេស និងភាពវ័យឆ្លាតរបស់នាងនោះគឺ នាងបានយក អាវក្រៅមក គ្របពីភ្លៅរបស់នាង ដើម្បីកុំឲ្យលេចចេញផ្នែក ខាងក្រោម ដោយសារតែនាងស្លៀកខ្លី។ សម្រាប់នៅក្នុងសាច់រឿងថ្មីរបស់នាង Liu Yan បានសម្ដែងជា តួម្ដាយដែលមានកូនស្រី៣នាក់ ដែលលាយឡំជាមួយនឹង ភាពកំប្លែងជាច្រើន។

ប៉ុន្ដែកាលពីថ្មីៗនេះ បន្ទាប់ពីនាងបានចូលរួមក្នុង កម្មវិធីនេះ មកក៏មានទស្សនិកជន ជាច្រើននាំគ្នា និយាយរិះគន់ពីរាងរបស់នាង ដោយពួកគេគិតថា សម្រាប់រាងរបស់នាងពេលនេះ ពិតជាមិនសាកសម នឹងមុខរបស់នាងនោះទេ។

តើប្រិយមិត្ដយល់ដូចជាអ្នកទាំងនេះ ដែរ ឬទេ?សូម មើលរូបភាពនាងទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]