ថៃ៖ នាង Pu Praya តារាសម្តែង និងជាតារាបង្ហាញម៉ូតស៊ិចស៊ីម្នាក់ដ៏លេចធ្លោ ទីបំផុតបានបង្ហាញមុខមាត់ពិតរបស់សង្សារថ្មីខ្លួនហើយ ក្រោយបែកបាក់ពីស្នេហាចាស់ជាមួយលោក Note Vises ដែលជាកម្លោះមហាសេដ្ឋីវ័យក្មេង និងជាអ្នកជំនួញល្បីល្បាញនៅក្នុងស្រុកថៃ។

ថ្មីៗនេះ យោងតាមរយៈអ៊ីនស្តារក្រាមរបស់តារាស្រីនាង Pu Praya បានបង្ហាញរូបភាពថតជាមួយនឹងកម្លោះជាជនបរទេសម្នាក់ ដែលគេស្គាល់ឈ្មោះថា Matthew។ បុរសម្នាក់នេះក៏ល្បីថាជាអ្នកមហាសេដ្ឋីមួយរូបដែរ ថែមទាំងមានទ្រព្យសម្បតិ្តច្រើនមហាសាលជាងលោក Note Vises សង្សារចាស់របស់នាង Pu Praya ទៀតផង។ ដោយល្បីថាលោក Matthew ជាមហាសេដ្ឋី មានកោះដើរលេងកម្សាន្តផ្ទាល់ខ្លួនផងដែរ។ 

មិនតែប៉ុណ្ណោះនៅលើអ៊ីនស្តារក្រាមរបស់លោក Matthew ក៏បានបង្ហោះរូបថតជាសាធារណៈ ស្និទ្ធស្នាលជាមួយនាង Pu Praya ជាលក្ខណៈសង្សារផ្ទាល់ខ្លួន ដោយគ្មានលាក់លៀមនោះទេ។

ចំណែកឯលោក Note Vises វិញ ពេលបានឮដំណឹងថា Pu Praya មានគូស្នេហ៍ថ្មី លោកក៏បានចូលរួមសម្តែងភាពត្រេកអរផងដែរ និងបានរាប់អានគ្នាជាមិត្តភក្តិធម្មតា ថែមទាំងធ្វើជំនួញរួមគ្នាដូចកាលពីមុនដដែល៕

Pu Praya និង Matthew
Pu Praya និង Note Vises

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]