ថៃ៖ តាំងពីដើមមកនៅក្នុងសង្គមសិល្បៈថៃ នាង Pu Praya តារាស្រីល្បីឈ្មោះម្នាក់នេះ ពិតជាធម្មតាមែន នាងហាក់បានក្តោបក្តាប់ដំណែងតួឯកស្រីដ៏សែនស៊ិចស៊ីផ្តាច់មុខគេ មករហូត ព្រោះតែនាងមានរូបរាងស្រឡូនស្អាតគួរជាទីទាក់ទាញអារម្មណ៍លើសគេ និងនាងចូលចិត្តលេងស្ទាយខ្លួនថ្មីៗ ប្លែក ទាន់សម័យទំនើប។ ទាំងនេះសុទ្ធតែជាមូលហេតុដែលអ្នកគាំទ្រដាក់ងារឱ្យស្រីស្អាតរូបនេះជាប់ចំណាត់ថ្នាក់ជា តារាស្រីស៊ិចស៊ីជាងគេ នៅក្នុងចំណោមតារាស្រីស្អាតៗ ជាច្រើននាក់ទៀតរបស់ប្រទេសថៃ។

ហើយកាន់តែច្បាស់ទៅទៀតនោះ គឺកាលពីពេលកន្លងទៅនាង Pu Praya បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដ៏ស៊ីវិល័យមួយបែបក្នុងដំណើរទស្សនាកម្សាន្ត នៅក្នុងទីក្រុងញ៉ូយក។ នាងមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងឈុត ពណ៌ខ្មៅមួយកំប្លេ ដោយមានបញ្ចេញសាច់ដើមទ្រូងសខ្ចីផង ព្រលែងខ្លួនដើរ យ៉ាងរំភើយមិនខ្វល់ពីមនុស្សនៅជុំវិញខ្លួន ជាពិសេសគឺកម្លោះៗឱ្យងាកមើលនាង ឡើងចង់គ្រិចក.ម្នាក់ៗ។

សម្រាប់នាង Pu Praya ការប្រាកដខ្លួននៅលើទឹកដីអាមេរិកក្នុងគ្រានេះ គឺបន្ទាប់ពី សម្រាកការងារក្នុងការចូលរួមវិធីបង្ហាញម៉ូតលំដាប់ថ្នាក់ពិភពលោកនៅ ទីក្រុងញូវយ៉ក។ គួរបញ្ជាក់ថា រូបថយដើរកម្សាន្តរបស់នាងក៏បានគេដាក់បង្ហាញ ទៅក្នុងប្រព័ន្ធផ្សព្វផ្សាយរូបភាពដ៏ល្បីល្បាញមួយដែលមានឈ្មោះថា GETTY IMAGE ផងដែរ ហើយក៏ទទួលបាននូវការគាំទ្រពីសំណាក់អ្នកលេងអ៊ីនធឺណេត ជាច្រើននាក់ថា នាងគឺជាតារាស៊ិចស៊ីពិតៗ លេងខ្លួនហៃសូរមិនឱ្យចាញ់តារា ហូលីវូដល្បីៗឈ្មោះប៉ុន្មានទេ មិនថាពេលដើរលេង ឬចេញតាមកម្មវិធីសង្គមនានា។

និយាយរួមនាង Pu Praya នារីកូនកាត់រូបនេះគឺមិនធម្មតាទេ ទាំងស្អាត ទាំងស៊ិចស៊ីបែបនេះ តារាហូលីវូតមួយចំនួនច្បាស់ជាសុំចាញ់មិនខាន នៅក្នុងការប្រកួតប្រជែងសម្រស់ជាមួយនាង។ តោះចង់ដឹងថានាងស៊ិចស៊ីដូចតារាហូលីវូដទេ ទៅមើលរូបភាពរបស់នាង ទាំងអស់គ្នា វាមានភាពរស់រវើក និងឡូយដល់កម្រិតណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]