ខេត្តសៀមរាប ៖ រូបសំណាក​លោកយាយ​ទេព ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយបំបាក់​.​ក និង​ក្តោង​ចម្រុះ កាលពី​យប់​រំលង​អ​ធា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ មក​រា ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ខាងត្បូង​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង សៀមរាប ហើយ​ត្រូវ​បាន​អ្នក​មើល​ការ​ខុស​ត្រូវ​ យក​ស៊ីម៉ង់​តិ៍​មក​បិត នៅ​រសៀល​ថ្ងៃ​ទី​២៤ មក​រា​ដដែល​រួចរាល់​ជា​ស្ថា​ប​ពរ ។

ប៉ុន្តែ​ទោះបីជា​លាក់បាំង​ យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​បិត​បាំង​ ពី​ភ្នែក​មហាជន ឬ​ក៏​ភ្ញៀវ​ដែល​តែងតែ​ចូល​មក​ គោរព​បួង​សូ​ង​សុំ​សេចក្តីសុខ​បាន​ឡើយ ។

បើ​តាម​សម្តី​អ្នក​មើល​ការ​ ខុស​ត្រូវ​ម្នាក់​ឈ្មោះ​ឈឿ​ង អ៊​ស់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ អ្នក​បីបាច់​ថែរក្សា​នៅ​កន្លែង​រូបសំណាក​ លោកយាយ​ទេព​ជាង​ ១០​ឆ្នាំ​មក​ហើយ មាន​ទីលំនៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥ មក​រា នេះ​ថា កាលពី​យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​២៤ មក​រា មាន​អ្នក​មក​ចូល​អុច​ធូ​ក​នៅ​ទី​នេះ បាន​ខ​លម​ក​ប្រាប់​គាត់​ថា រូបសំណាក​លោកយាយ​ទេព ត្រូវ​ជន​មិន​ស្គាល់​មុខ​ បាន​វាយ​កម្ទេច​បំបាក់​.​ក និង​ក្តោង​ចម្រុះ​ លោកយាយ​អស់ហើយ ។

គាត់​បន្ត​ថា លុះ​ព្រឹក​ឡើង គាត់​បាន​មក​ដល់​ ក៏​រាយ​ការ​ទៅ​ថ្នាក់លើ ដើម្បី​សុំ​យោបល់​នាំ​គ្នា​ទិញ​ស៊ីម៉ង់​តិ៍​យក​មក​បិត ដើម្បី​កុំឱ្យ​ភ្ញៀវ​ចូល​មក​បួងសួង​សុំ​សេចក្តីសុខ​នាំ​គ្នា​ឃើញ រូបសំណាក​លោកយាយ​ទេព​បាក់​.​ក និង​ខ្ទេច​ក្តោង​ចម្រុះ​នោះ នាំ​ឱ្យ​ពួក​គាត់​អស់ជំនឿ មក​លើ​ថ្នាក់ដឹកនាំ ។

អ្នកស្រី​បញ្ជាក់​ទៀត​ថា ចំពោះ​ក្បាល​លោកយាយ​ទេព ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយបំបាក់​នោះ ប៉ុន្តែ​មិន​បាន​ចេញពី​គ្នា​ទេ ដូច្នេះ​ពួក​គាត់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នោះ បាន​យក​ស៊ីម៉ង់​តិ៍​មក​បិត​ឱ្យ​ដូច​ដើម​វិញ ។ ចំណែក​ខ្ទង់ច្រមុះ​លោកយាយ​រក​មិនឃើញ ក៏​យក​ស៊ីម៉ង់​តិ៍​មក​បិត​ជំនួស​វិញ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មិន​បាន​ដូច​ដើម​វិញ​ដែរ​ ។

ទស្សនាវីដេអូ៖

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ពិធីការិនីរបស់វិទ្យុ ABC បានចូលក្នុងបញ្ជីខ្មៅ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ចំពោះពិធីករ-ពិធីការិនី រូបណាដែលជាប់ជំពាក់ លើការជេរបញ្ចោ មកទស្សនិកជន ដែលបានរិះគន់ ចំពោះកាយវិកាមិនសមរម្យ របស់ខ្លួនពេលកំពុងផ្សាយផ្ទាល់ មិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍ទូរទស្សន៍ ហើយចំណែកពិធីការិនី របស់វិទ្យុABC ដែលមានកាយវិការមិនសមរម្យ និងខ្វះសីលធម៌នោះ បានចូលក្នុងបញ្ជីខ្មៅហើយ ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីក្រុមពិធីករ-ពិធីការិនីរបស់វិទ្យុ ABCបានជួលម៉ោងទូរទស្សន៍ប៉ុស្តិ៍ លេខ៣ផ្សាយពីកម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំ គួរគប្បីដោយសម្ដែងកាយវិការ មិនសមរម្យ ប្រើសំដីខ្វះសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមាក់ងាយអ្នកស្ដាប់ ក៏ដូចជាទស្សនិជន ។

ក្នុងពិធីសំណេះសំណាលជា ភាតរភាពជាមួយនិវត្តជន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា “ខ្ញុំបាននិយាយហើយពិធីករ-ពិធីការិនីណាដែល ជាប់ជំពាក់លើបញ្ហា ជេរបញ្ចោគេ គឺមិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍នោះទេ លើកលែងតែ៣ទៅ៤ឆ្នាំទៀត ។ ប៉ុន្តែគាត់បានចូលក្នុងបញ្ជីខ្មៅ” ។

លោកបន្តថា កំហុងខុសឆ្គងរបស់ពិធីការិនីរូបនោះ ជារឿងធម្មតាទេ ចំពោះអ្នកដែលមិនធ្លាប់បានធ្វើការងារ ប្រភេទនេះ ប៉ុន្តែពិធីការិនីរូបនោះ ក្រោយពីមានការរិះគន់មិនព្រមទទួលយកទេ បែរជាមកបកស្រាយហើយ ជេរអ្នករិះគន់ទៅវិញ នេះជាចំណុចដែលមិនសម ជាពិធីករ-ពិធិការិនីទេ ។ លោកថា កំហុសជេរសាធារណជន គឺជាកំហុសវិជ្ជាជីវៈ ដែលជាកំហុសមិនអាច លើកលែងឲ្យបាន ។ កំហុសមាន២គឺ កំហុសធម្មតានិងកំហុសវិជ្ជាជីវៈ ដែលកំហុសនេះ មិនអាចលើកលែងឲ្យបាននោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]