ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ចំពោះពិធីករ-ពិធីការិនី រូបណាដែលជាប់ជំពាក់ លើការជេរបញ្ចោ មកទស្សនិកជន ដែលបានរិះគន់ ចំពោះកាយវិកាមិនសមរម្យ របស់ខ្លួនពេលកំពុងផ្សាយផ្ទាល់ មិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍ទូរទស្សន៍ ហើយចំណែកពិធីការិនី របស់វិទ្យុABC ដែលមានកាយវិការមិនសមរម្យ និងខ្វះសីលធម៌នោះ បានចូលក្នុងបញ្ជីខ្មៅហើយ ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីក្រុមពិធីករ-ពិធីការិនីរបស់វិទ្យុ ABCបានជួលម៉ោងទូរទស្សន៍ប៉ុស្តិ៍ លេខ៣ផ្សាយពីកម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំ គួរគប្បីដោយសម្ដែងកាយវិការ មិនសមរម្យ ប្រើសំដីខ្វះសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមាក់ងាយអ្នកស្ដាប់ ក៏ដូចជាទស្សនិជន ។

ក្នុងពិធីសំណេះសំណាលជា ភាតរភាពជាមួយនិវត្តជន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា “ខ្ញុំបាននិយាយហើយពិធីករ-ពិធីការិនីណាដែល ជាប់ជំពាក់លើបញ្ហា ជេរបញ្ចោគេ គឺមិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍នោះទេ លើកលែងតែ៣ទៅ៤ឆ្នាំទៀត ។ ប៉ុន្តែគាត់បានចូលក្នុងបញ្ជីខ្មៅ” ។ 

លោកបន្តថា កំហុងខុសឆ្គងរបស់ពិធីការិនីរូបនោះ ជារឿងធម្មតាទេ ចំពោះអ្នកដែលមិនធ្លាប់បានធ្វើការងារ ប្រភេទនេះ ប៉ុន្តែពិធីការិនីរូបនោះ ក្រោយពីមានការរិះគន់មិនព្រមទទួលយកទេ បែរជាមកបកស្រាយហើយ ជេរអ្នករិះគន់ទៅវិញ នេះជាចំណុចដែលមិនសម ជាពិធីករ-ពិធិការិនីទេ ។ លោកថា កំហុសជេរសាធារណជន គឺជាកំហុសវិជ្ជាជីវៈ ដែលជាកំហុសមិនអាច លើកលែងឲ្យបាន ។ កំហុសមាន២គឺ កំហុសធម្មតានិងកំហុសវិជ្ជាជីវៈ ដែលកំហុសនេះ មិនអាចលើកលែងឲ្យបាននោះទេ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញលិខិតបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។

លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតមួយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]