(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតមួយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ក្រោយផ្ទុះការរិះគន់ក្នុងហ្វេសប៊ុក លើពិធីការិនីក្នុងABC ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់សារមួយឃ្លា ធ្វើឲ្យមហាជនពេញចិត្តស្តូក!

ភ្នំពេញ៖ កាយវិការរបស់ ពិធីករ និង ពិធីការិនីនៅក្នុងស្ថានីយវិទ្យុ ABC កំពុងតែស្ថិតក្នុងប្រធានបទដ៏ក្តៅគគុកមួយ ដែលបណ្តាអ្នកលេងបណ្តាញសង្គម បានសម្តែងភាពមិនពេញចិត្តទៅលើ ទង្វើ របស់ពិធីករ និង ពិធីការិនី ដែលលោតផ្លោះ ចេញពីលើតុវេទិកា និងនាំគ្នាដណ្តើមនិយាយពេញកម្មវិធី។

ក្នុងនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារមួយ កាលពីប៉ុន្មាននាទីមុននេះ ដែលសារនោះ អាចឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន ដឹងថា ឯកឧត្តម ចង់សំដៅលើប្រធានទបទអ្វី។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា" ថ្ងៃនេះខ្ញុំបានណែនាំថា ពិធីករ ពិធីការិនីណា ដែលឡឺតរហូតមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ"។

ទោះបីជាយ៉ាងណា ក៏ឯកឧត្តម មិនបានបញ្ជាក់ ថាឯកឧត្តម បានណែនាំ ទៅកាន់ពិធីករ និងពិធីការិនី នៅក្នុងប៉ុស្តិ៍ ឬក៏ស្ថាប័នណានោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]