ភ្នំពេញ៖ គ្រាន់តែជិតចូលឆ្នាំប្រពៃណីចិន តារាស្រីល្បីៗ ចាប់ផ្តើមបានកាដូបណ្តើរៗទៅហើយ ពីសំណាក់ក្រុមគ្រួសារ និងគូស្នេហ៍ជាដើម។

ថ្ងៃនេះខ្មែរឡូតនឹងនាំប្រិយមិត្ត មកតាមដាន នូវកាដូពិសេសៗ ដែលតារាស្រីខ្មែរ ទទួលបានមុនថ្ងៃចូលឆ្នាំចិន ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

បើក្រឡេកមើល អំណោយរបស់តារាស្រីទាំងនោះ គឺមិនមែនជាអាំងប៉ាវនោះទេ តែជាកាបូបម៉ាកល្បីៗ ដូចជា ម៉ាក LV ម៉ាក Guess ម៉ាក BVLGARI និងរួមទាំងមានស្បែកជើង ម៉ាក YSLទៀតផង។

ពិតជាមិនធម្មតាមែន ហេតុតែជាតារាល្បី និងជាស្រីស្អាត បានអំណោយ សុទ្ធតែម៉ាកល្បីៗ មុនថ្ងៃចូលឆ្នាំបាត់ទៅហើយ។ ដូច្នេះប្រិយមិត្ត ចាំតាមដាន ថាតើ នៅពេលខាងមុខ តើតារារូបណា បានអាំងប៉ាវ និងកាដូពិសេសបន្តទៅទៀត?

ចង់ដឹងថាអត់ថា តារាស្រីណាខ្លះ បានកាដូសុទ្ធម៉ាកល្បីៗ ដូចបានរៀបរាប់ខាងលើ តោះតាមដានទាំងអស់គ្នា៖ 

កញ្ញា សូដា នីតា
កញ្ញា ម៉ាយ
ចំពោះកាបូបមួយនេះ អ្នកនាង គឹម លីហ្សា បានសរសេរក្នុងហ្វេសប៊ុកថា នាងបានទិញជូនខ្លួនឯង

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងបុណ្យចូលឆ្នាំចិនខាងមុខនេះដែរ  ឧកញ៉ា ហុង ពីវ ក៏បានឲ្យអាំងប៉ាវទៅបុគ្គលិកជាង១០០០នាក់ ដែលត្រូវចំណាយអស់៦០ម៉ឺនដុល្លារ។

មិនត្រឹមតែឧកញ៉ាល្បីឈ្មោះជួយដល់ ពលរដ្ឋក្រីក្រនៅកម្ពុជារាប់លានដុល្លារប៉ុណ្ណោះទេ ឧកញ៉ា ហុង ពីវ ក៏ជាសេដ្ឋីចិត្តធម៌ដល់បុគ្គលិកថែមទៀតផង, ដោយនៅក្នុងឱកាសចូលឆ្នាំចិននេះអ្នកឧកញ៉ាក៏បានចំណាយលុយជាង៦០ម៉ឺនដុល្លារ អាំងប៉ាវចូលឆ្នាំចិន ដល់បុគ្គលិកជាង១០០០នាក់ នៅក្នុងក្រុមហ៊ុន ពិភពថ្មីគ្រុបរបស់លោក។

លោក ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនពិភពថ្មីគ្រុប បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសចូលឆ្នាំថ្មីនេះលោកឧកញ៉ា បានចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារដល់បុគ្គលិកទាំងអស់របស់លោកចំនួនជាង១០០០នាក់ ក្នុងម្នាក់ៗ៦០០ដុល្លារ និងថ្នាក់ប្រធានៗបាន៩០០ដុល្លារក្នុងម្នាក់ៗ ព្រមទាំងអនុញ្ញាតឲ្យឈប់ចំនួន៦ថ្ងៃផងដែរ»។

ថ្លែងនៅក្នុងឱកាសទទួលបានលុយអាំងប៉ាវ នៅថ្ងៃនេះ លោក ពិសិដ្ឋ តំណាងឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]