កាលពីថៃ្ងទី ២៧ ខែកុម្ភៈ នៅខេត្ត Hunan ក្រុង Changsha មាននារីអាយុ ២៤ ឆ្នាំម្នាក់ត្រូវបានគេឃើញ កំពុងតែអង្គុយ លើធ្នើបង្អួច ដែលលយចេញពីជញ្ជាំង ព្យាយាមធ្វើអត្តឃាតខ្លួនឯង។នាងបានយកដុំថ្មកាត់កដៃឆ្វេងខ្លួនឯង ហើយស្រែកដាក់ទូរសព្ទ័។ អស់រយៈពេល ៣ ម៉ោង ក្រុមប៉ូលីសបាន ព្យាយាមបញ្ចុះបញ្ចូលនាង អោយទទួលការជួយពីពួកគេ តែមិនបានសំរេច ហេតុដូច្នេះហើយទើបពួកគេ ត្រូវជួយនាងដោយបង្ខំ។

ប៉ូលីសម្នាក់ បានយកខ្សែមកចងកជើងខាងស្តាំរបស់នាង ហើយម្នាក់ទៀតចាប់ជើងខាងឆ្វេងរបស់នាង យ៉ាងណែនពីមាត់បង្អួច។ បន្ទាប់មក មានប៉ូលីសម្នាក់ទៀតលយខ្លួនចេញពីរានហាល ឈោងទៅរកធ្នើបង្អួចដើម្បីចាប់ដៃរបស់នាង ចុងក្រោយ ពួកគេបានទាញនាងចូលក្នុងបន្ទប់វិញ ដោយសុវត្ថិភាព។

តាមប្រភពពត៌មាននេះ បានអោយដឹងថា នារីម្នាក់នេះមកពីខេត្ត Hunan​ ក្រុងYueyang នាងព្យាយាមសំលាប់ខ្លួន ដោយសារតែនាងខកចិត្តនឹងគ្រួសារ ព្រោះនាងគ្មានមិត្តប្រុស គ្មានការងារ និង ឪពុកម្តាយ តែងតែស្រែកគំហកដាក់នាងថែមទៀតផង។

ដោយ ៖ ឡេង

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]