ភ្នំពេញ៖ ថ្មីៗនេះ លោក រិន សាវ៉េត តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែប្រពន្ធរបស់ខ្លួនកើតជំងឺមហារីកសុដន់ដំណាក់កាលទី៤ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយខ្វះខាតថវិកាក្នុងការព្យាបាលទៀតផង។

ទន្ទឹមនឹងនេះដែរ ប៉ុន្មានថ្ងៃកន្លងមកយើងក៏បានឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់តារាសិល្បៈល្បីៗនៅក្នុងស្រុក បានផុសព្រោងព្រាតពីរឿងនាំយកជំនួយទៅជួយដល់ភរិយា លោក រិន សាវ៉េត។

ជាក់ស្តែងនៅថ្ងៃនេះ លោក ប៉ែន ចំរ៉ុង តារាសម្តែង និងជាពិធីករ បានប្រាប់នៅក្នុងហ្វេសប៊ុកខ្លួនថា៖

«ថ្ងៃនេះ ខ្ញុំ និងអ្នកនាង ទូច ស្រីល័ក្ខ បានទៅសួរសុខទុក្ខក្រុមគ្រួសារបងប្រុស រិន សាវ៉េត ហើយក៏បាននាំថវិកាមួយចំនួន ដែលបានមកពីបង ប្រុស (Aten hotnews ខ្ញុំខ្មែរ ២០០$) ខ្ញុំបាទ៣០$ និងអ្នកនាង ទូច ស្រីល័ក្ខ ១០០$។»

ចំណែកឯតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ឯណោះវិញកាលពីម្សិលមិញក៏បានប្រាប់ឱ្យដឹងដែរថា៖

«នាងខ្ញុំតំណាងឱ្យសមាជិក សមាជិកានៃសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម រួមទាំងមិត្តភក្តិមួយចំនួន នាំយកថវិកាខ្លះៗដែលពួកយើងបានទទួលពីមិត្តភ័ក្ត្រទៅសួរសុខទុក្ខភរិយាលោក រិន សាវ៉េត ដែលកំពុងមានជំងឺធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ!បញ្ជីរាយនាមសប្បុរសជនដែលបានឧបត្ថម្ភដល់គ្រួសារលោក រិន សាវ៉េត៖

1. លោក សៅ វលក្ខណ៍ 100$

2. RCA CLUB 100$

3. លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា 50$

4. លោក សំអន លីដែន 50$

5. លោក ហួត ជា លក់សម្ភារៈសំណង់ 50$

6. លោក យ៉ែម សំអូន 50$

7. លោក សុខ ជំនោរ 30$

8. អ្នកនាង រ័ត្ន ចេនី 25$

9. កញ្ញា ច័ន្ទ កាន់ 15$

10. អ្នកនាង ឆយី 10$

បើសិនជាមានសប្បុរសជននានា មានបំណងចង់ចូលរួមបរិច្ចាគថវិកា ដើម្បីជួយព្យាបាលភរិយាគាត់ ដែលកំពុងមានជំងឺមហារីកសុដន់ដំណាក់កាលទី4 លោកអ្នកអាចទំនាក់ទំនងមកលេខ 077 762 626 . 017 990 332 នាងខ្ញុំសូមអរគុណទុកជាមុន។ 

ក្រៅពីនេះ តារាចម្រៀងវ័យក្មេងលោក ងួន ចាន់ដេវីត ក៏បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន ១០០$ ទៅឱ្យលោក រិន សាវ៉េត ដល់មន្ទីរពេទ្យផងដែរ ហើយកន្លងមកក៏មានអ្នកសិល្បៈជាច្រើនរូប បានជួយឧបត្ថម្ភជាច្រើនហូរហែ៕

ខាងក្រោមជាវីដេអូ ពេលទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង