ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងក្រមសីលធម៌មិនសមរម្យរបស់ពិធីករ និងពិធីការិនីមួយក្រុមនៅស្ថានីយវិទ្យុABCមក ពេលនេះបណ្តាអ្នកលេង បណ្តាញសង្គមហ្វេសប៊ុកទាំងអស់កំពុងតែមានប្រតិកម្មខ្លាំងទាក់ទងទៅនឹងរឿងនេះ។

ក្រោយមានរឿងដូច្នេះកើតឡើង ក៏មានការសម្តែងភាពមិនពេញចិត្តជាច្រើន ទៅលើសកម្មភាពមិនសមរម្យទាំងនោះ ស្របពេលដែលមានម្ចាស់គណនីហ្វេសប៊ុក Honey Oun Ta ដែលត្រូវបានគេស្គាល់ថា ជាពិធីការិនីមួយរូបនៅវិទ្យុABCចេញមកប្រតិកម្មតបតទៅវិញក្នុងរឿងនេះដែរ។

ចំណែកឯលោក ខៀវ កញ្ញារិទ្ធ ក៏បានប្រាប់នៅក្នុងហ្វេសប៊ុករបស់លោកថា៖ 

«បណ្តុះបណ្តាលពិធីករពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការលេងទេ ហើយរឹតតែមិនមែនងាយទៀត បណ្តុះបណ្តាល អ្នកនិយាយព័ត៌មាន ព្រោះមិនមែនគ្រាន់តែនិយាយឲ្យឮនោះទេ ត្រូវមានទាំងសីលធម៌ មានទាំងចំនេះដឹង ។ សូមថែរក្សាអាជីពនេះឲ្យថ្លៃថ្នូរ បើមិនដូចនេះទេ អាជីពនេះសូមធាក់អ្នកចេញហើយ!»។

លោក ខៀវ កាញារីទ្ធ

រីឯប្អូនស្រីបង្កើតរបស់អ្នកនាង ឈិន ច័ន្ទសុធារី កញ្ញា ឈិន រីយ៉ា ពិធីការិនីនៅទូរទស្សន៍ MY TV ក៏បានបញ្ចេញយោបល់ នៃការយល់ឃើញរបស់ខ្លួនឯងដែរ។ កញ្ញា ឈិន រីយ៉ា បានប្រាប់ដូច្នេះថា៖

«គួរតែរៀនទទួលស្គាល់កំហុស ហើយកែខ្លួនទើបជាការល្អ ទើបអាចធ្វើជាពិធីការិនី ដែលប្រកបដោយទេពកោសល្យ និងចំណេះវិជ្ជា ទោះបីធ្វើកម្មវិធីបែបសប្បាយដល់ថ្នាក់ណាក៏ដោយ ក៏មិនអាចបំពានឲ្យលើសក្រមសីលធម៌ការងាររបស់ខ្លួនឯងដែរ ព្រោះអ្នកជាពិធីការិនីមិនមែនជាអ្នកកំប្លែង។ ខ្ញុំក៏ធ្លាប់មានកំហុស ហើយក៏មានអ្នករិះគន់ ប៉ុន្តែខ្ញុំទទួលស្គាល់កំហុសហើយទទួលពាក្យរិះគន់ដោយរីករាយ។ នេះគ្រាន់តែជាគំនិតក្នុងន័យស្ថាបនា៕ សូមអរគុណ!»

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ ដែលគេរិះគន់ចំពោះទង្វើរបស់ពិធីករ-ពិធីការិនីវិទ្យុ ABC៖

កញ្ញា រីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន រីយ៉ា