កូរ៉េខាងត្បូង៖ ពិធីមង្គលការរបស់កំពូលតារាចម្រៀងលោក Rain និងតារាសម្ដែង Kim Taehee ដែលទើបតែបានកន្លងផុតទៅកាលពីពេលថ្មីៗនេះ បានធ្វើឲ្យប្រិយមិត្តដែលជាអ្នកគាំទ្ររបស់កំពូលតារាទាំង២ ញញឹមមិនទាន់បិទមាត់ជិតនោះទេ ដោយសារតែភាពសមគ្នាឥតខ្ចោះរបស់ពួកគេ។

យ៉ាងណាមិញ រឿងរ៉ាវពាក់ព័ន្ធនឹងពិធីមង្គលការរបស់ពួកគេទាំង២ ក៏បានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកលេងបណ្ដាញសង្គម ដោយសង្កេតឃើញថា រូបថតក្នុងថ្ងៃពិសេសរបស់ពួកគេត្រូវបានចែកចាយ យ៉ាងព្រោងព្រាតតែម្ដង។

ប៉ុន្តែប្រិយមិត្តទាំងអស់គ្នា ប្រហែលជាមិនទាន់បានដឹងពីមូលហេតុ ដែលធ្វើឲ្យពួកគេចាប់ចិត្តលើគ្នាទៅវិញទៅមកនៅឡើយទេ។

កាលពីថ្ងៃទី ២១ មករា ២០១៧កន្លងទៅនេះ កម្មវិធី Entertainment Weekly របស់ស្ថានីយ៍ទូរទស្សន៍ KBS បានអញ្ជើញគូស្នេហ៍ថ្មីថ្មោងមួយគូនេះ ឲ្យចូលរួមក្នុងកម្មវិធី។ ក្នុងកិច្ចសម្ភាសន៍ពួកគេ បានបង្ហាញពីការពិត នៃការចាប់ផ្ដើមនៃស្នេហារបស់ពួកគេ ដោយការផ្ដើមទាក់ទងគ្នា ចាប់ពីឆ្នាំ២០១១ កំឡុងពេលដែលពួកគេថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនលក់ទំនិញអនឡាញមួយឈ្មោះ Coupang ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញមួយប្រភេទ ស្រដៀងទៅនឹងក្រុមហ៊ុនរបស់អាមេរិកឈ្មោះ Groupon។

យ៉ាងណាមិញ តាមរយៈការផលិតវីដេអូនេះ ទោះបីជាវាមានរយៈពេលខ្លីតែវាប្រាកដជាមានន័យណាស់ ក្នុងការបង្កើតទំនាក់ទំនងស្នេហា របស់គូស្វាមី ភរិយាដ៏មានឥទ្ធិពលរបស់កូរ៉េទាំង២នេះ៕

ខាងក្រោមនេះ ជាវីដេអូពាណិជ្ជកម្មរួមគ្នាលើកដំបូងរបស់ពួកគេ៖

ប្រភព៖ Koreaboo

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ពេលបានដឹងមូលហេតុដែល Rain និង Kim Tae Hee ស្លៀកពាក់សាមញ្ញបំផុត ក្នុងថ្ងៃរៀបការហើយ ពិតជារំភើបមែន..!

កូរ៉េខាងត្បូង៖ កម្មវិធីរៀបការដ៏គគ្រឹកគគ្រេងមិនមែនជាជម្រើសសម្រាប់គូស្នេហ៍ដ៏ល្បីឈ្មោះមួយគូនេះទេ ផ្ទុយទៅវិញ ពួកគេជ្រើសរើសយកការរៀបចំកម្មវិធីមួយដ៏ស្ងៀមស្ងាត់ និងការស្លៀកពាក់ដ៏សាមញ្ញមួយប៉ុណ្ណោះ។ មិត្តអ្នកអាន ចង់ដឹងដែរទេថា ហេតុអ្វីបានជាពួកគេធ្វើបែបនេះ?

គូស្នេហ៍មួយគូនេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លៀកពាក់ក្នុងថ្ងៃរៀបការរបស់ពួកគេ ដោយសារនាង Kim Tae Hee បានជ្រើសរើសយកការស្លៀករ៉ូបខ្លីដ៏ធម្មតាមួយ និង Rain បានស្លៀកពាក់អាវមួយកំប្លេរដែលគេធ្លាប់បានស្លៀកកន្លងមកហើយ។ គ្រប់គ្នាបានឆ្ងល់ថា ហេតុអ្វីគូស្នេហ៍ដែលមានទ្រព្យសម្បត្តិមហាសាលនេះ មិនព្រមរៀបចំកម្មវិធីឲ្យបានធំដុំដូចក្នុងរឿងនិទាន ដែលមានកូនក្រមុំស្លៀករ៉ូបប៉ោងធំៗ និងកូនកម្លោះស្លៀកពាក់ខោអាវថ្លៃៗទៅ? ហេតុអ្វីមកធ្វើកម្មវិធីដែលសាមញ្ញៗបែបនេះទៅវិញ?

កន្លងមកនេះ រូបថតរៀបការជាច្រើនត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram របស់ពួកគេទាំងពីរនាក់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះរ៉ូបខ្លីរបស់ Kim Tae Hee ព្រោះតែពួកគេមិនដឹងថារូ៉បមួយនេះជាម៉ាកអ្វីឲ្យពិតប្រាកដ។ ផ្ទុយទៅវិញ រ៉ូបមួយនេះ ត្រូវបានច្នៃម៉ូតឡើងដោយនាង Kim Tae Hee ផ្ទាល់តែម្តង។

តាមរយៈមិត្តភក្តិរបស់ Kim Tae Hee ម្នាក់បានទម្លាយអាថ៍កំបាំងពីមូលហេតុនៃការស្លៀកពាក់សាមញ្ញនេះថា៖ “រ៉ូបរៀបការមួយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាសាមញ្ញ និងស្រស់ស្អាត។ នាងមិនចង់ឲ្យគេមើលមកនាងខុសប្លែកពីអ្នកដទៃខ្លាំងពេកទេ។ នាងបានជ្រើសរើសយករ៉ូបដ៏សាមញ្ញមួយ ដែលអ្នកគ្រប់គ្នាក៏អាចស្លៀកបានដូចនាងដែរ។ នាងមិនចង់ចំណាយលុយច្រើនគ្រាន់តែដើម្បីទិញរ៉ូបមួយ សម្រាប់ថ្ងៃរៀបការនោះទេ ហើយនាងក៏មិនចង់ឲ្យអ្នកដទៃគិតថា នាងកំពុងរស់នៅក្នុងពិភពមួយដែលខុសប្លែកពីអ្នកដទៃដែរ” ។

បើតាមនាង Son Joo Hee ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jung Saem Mool និងជាអ្នកទទួលខុសត្រូវលើការផាត់មុខកូនក្រមុំនោះ បាននិយាយដែរថា “នាង Kim Tae Hee មិនចង់សូម្បីតែពាក់ម្កុដ ការបាចផ្កាក្រដាស និងភ្លើងពណ៌ផ្សេងៗ។ នាងចង់បានភាពសាមញ្ញធម្មតា និងភាពបរិសុទ្ធចេញពីក្នុងចិត្ត ដែលវានឹងធ្វើឲ្យសេចក្តីស្រលាញ់កាន់តែមានពន្លឺ ”។

ចំពោះ Rain វិញ មានមូលហេតុមួយចំនួនដែលគេជ្រើសរើស យកការស្លៀកពាក់បែបនេះ។

ប្រភពពីអ្នកជិតដិតរបស់ Rain ម្នាក់បានឲ្យដឹងថា “Rain គឺជាបុរសម្នាក់ដែលមានមាឌធំ ជាពិសេសគឺស្មារបស់គេតែម្តង ដែលជាហេតុធ្វើឲ្យគេពិបាកក្នុងការស្លៀកសម្លៀកបំពាក់កាត់ស្រាប់ដូចបុរសដទៃទៀត។ ប៉ុន្តែគ្រាន់តែពួកគេប្រកាសថានឹងរៀបការនៅថ្ងៃទី ១៨ ភ្លាម មានហាងខោអាវម៉ាកល្បីៗជាច្រើន បានមកទាក់ទងដើម្បីឧបត្ថម្ភសម្លៀកបំពាក់សម្រាប់កូនកម្លោះ។ ផ្ទុយទៅវិញ ដោយសារតែពួកគេចង់ធ្វើកម្មវិធីមួយដែលសាមញ្ញ ដូច្នេះ Rain ក៏បានសម្រេចចិត្តស្លៀកខោអាវដែលមាននៅក្នុងទូររបស់គេស្រាប់តែម្តងទៅ ”។

អាពាហ៍ពិពាហ៍ដ៏សាមញ្ញមួយនេះ បានធ្វើឲ្យចាក់ដោតបេះដូងប្រជាជនកូរ៉េ អមជាមួយពាក្យជូនពរដែលពោរពេញដោយក្តីស្រឡាញ់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]