កូរ៉េខាងត្បូង៖ កម្មវិធីរៀបការដ៏គគ្រឹកគគ្រេងមិនមែនជាជម្រើសសម្រាប់គូស្នេហ៍ដ៏ល្បីឈ្មោះមួយគូនេះទេ ផ្ទុយទៅវិញ ពួកគេជ្រើសរើសយកការរៀបចំកម្មវិធីមួយដ៏ស្ងៀមស្ងាត់ និងការស្លៀកពាក់ដ៏សាមញ្ញមួយប៉ុណ្ណោះ។ មិត្តអ្នកអាន ចង់ដឹងដែរទេថា ហេតុអ្វីបានជាពួកគេធ្វើបែបនេះ?

គូស្នេហ៍មួយគូនេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លៀកពាក់ក្នុងថ្ងៃរៀបការរបស់ពួកគេ ដោយសារនាង Kim Tae Hee បានជ្រើសរើសយកការស្លៀករ៉ូបខ្លីដ៏ធម្មតាមួយ និង Rain បានស្លៀកពាក់អាវមួយកំប្លេរដែលគេធ្លាប់បានស្លៀកកន្លងមកហើយ។ គ្រប់គ្នាបានឆ្ងល់ថា ហេតុអ្វីគូស្នេហ៍ដែលមានទ្រព្យសម្បត្តិមហាសាលនេះ មិនព្រមរៀបចំកម្មវិធីឲ្យបានធំដុំដូចក្នុងរឿងនិទាន ដែលមានកូនក្រមុំស្លៀករ៉ូបប៉ោងធំៗ និងកូនកម្លោះស្លៀកពាក់ខោអាវថ្លៃៗទៅ? ហេតុអ្វីមកធ្វើកម្មវិធីដែលសាមញ្ញៗបែបនេះទៅវិញ?

កន្លងមកនេះ រូបថតរៀបការជាច្រើនត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram របស់ពួកគេទាំងពីរនាក់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះរ៉ូបខ្លីរបស់ Kim Tae Hee ព្រោះតែពួកគេមិនដឹងថារូ៉បមួយនេះជាម៉ាកអ្វីឲ្យពិតប្រាកដ។ ផ្ទុយទៅវិញ រ៉ូបមួយនេះ ត្រូវបានច្នៃម៉ូតឡើងដោយនាង Kim Tae Hee ផ្ទាល់តែម្តង។

តាមរយៈមិត្តភក្តិរបស់ Kim Tae Hee ម្នាក់បានទម្លាយអាថ៍កំបាំងពីមូលហេតុនៃការស្លៀកពាក់សាមញ្ញនេះថា៖ “រ៉ូបរៀបការមួយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាសាមញ្ញ និងស្រស់ស្អាត។ នាងមិនចង់ឲ្យគេមើលមកនាងខុសប្លែកពីអ្នកដទៃខ្លាំងពេកទេ។ នាងបានជ្រើសរើសយករ៉ូបដ៏សាមញ្ញមួយ ដែលអ្នកគ្រប់គ្នាក៏អាចស្លៀកបានដូចនាងដែរ។ នាងមិនចង់ចំណាយលុយច្រើនគ្រាន់តែដើម្បីទិញរ៉ូបមួយ សម្រាប់ថ្ងៃរៀបការនោះទេ ហើយនាងក៏មិនចង់ឲ្យអ្នកដទៃគិតថា នាងកំពុងរស់នៅក្នុងពិភពមួយដែលខុសប្លែកពីអ្នកដទៃដែរ” ។

បើតាមនាង Son Joo Hee ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jung Saem Mool និងជាអ្នកទទួលខុសត្រូវលើការផាត់មុខកូនក្រមុំនោះ បាននិយាយដែរថា “នាង Kim Tae Hee មិនចង់សូម្បីតែពាក់ម្កុដ ការបាចផ្កាក្រដាស និងភ្លើងពណ៌ផ្សេងៗ។ នាងចង់បានភាពសាមញ្ញធម្មតា និងភាពបរិសុទ្ធចេញពីក្នុងចិត្ត ដែលវានឹងធ្វើឲ្យសេចក្តីស្រលាញ់កាន់តែមានពន្លឺ ”។

ចំពោះ Rain វិញ មានមូលហេតុមួយចំនួនដែលគេជ្រើសរើស យកការស្លៀកពាក់បែបនេះ។

ប្រភពពីអ្នកជិតដិតរបស់ Rain ម្នាក់បានឲ្យដឹងថា “Rain គឺជាបុរសម្នាក់ដែលមានមាឌធំ ជាពិសេសគឺស្មារបស់គេតែម្តង ដែលជាហេតុធ្វើឲ្យគេពិបាកក្នុងការស្លៀកសម្លៀកបំពាក់កាត់ស្រាប់ដូចបុរសដទៃទៀត។ ប៉ុន្តែគ្រាន់តែពួកគេប្រកាសថានឹងរៀបការនៅថ្ងៃទី ១៨ ភ្លាម មានហាងខោអាវម៉ាកល្បីៗជាច្រើន បានមកទាក់ទងដើម្បីឧបត្ថម្ភសម្លៀកបំពាក់សម្រាប់កូនកម្លោះ។ ផ្ទុយទៅវិញ ដោយសារតែពួកគេចង់ធ្វើកម្មវិធីមួយដែលសាមញ្ញ ដូច្នេះ Rain ក៏បានសម្រេចចិត្តស្លៀកខោអាវដែលមាននៅក្នុងទូររបស់គេស្រាប់តែម្តងទៅ ”។

អាពាហ៍ពិពាហ៍ដ៏សាមញ្ញមួយនេះ បានធ្វើឲ្យចាក់ដោតបេះដូងប្រជាជនកូរ៉េ អមជាមួយពាក្យជូនពរដែលពោរពេញដោយក្តីស្រឡាញ់ផងដែរ៕

ប្រភព៖ Koreaboo

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ មិនទាន់បានប៉ុន្មានផង! Minzy និង ParkBom ត្រូវបានគេលុបឈ្មោះចេញពីក្រុម 2NE1នៅក្នុង...

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រី 2NE1ត្រូវបានរំសាយជាផ្លូវការកាលពីថ្ងៃទី ២៥ វិច្ឆិកា ២០១៦ កន្លងទៅ ដោយសារតែ សមាជិកក្រុមនាង Minzy បានចាកចេញពីក្រុម និង ParkBom មិនបានចុះកុងត្រាបន្តជាមួយផលិតកម្ម ព្រោះតែនាងមានបញ្ហាសុខភាព។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ គេហទំព័រ Naver របស់កូរ៉េខាងត្បូង(គេហទំព័រស្វែងរក ដែលមានលក្ខណៈដូច Google) បានធ្វើការលុបឈ្មោះរបស់ Minzy និង ParkBom ចោលពីប្រវត្តិរូបសង្ខេបរបស់ក្រុម2NE1ហើយ។ ដោយកាលពីមុន នៅពេលដែលលោកអ្នកធ្វើការស្វែករកព័ត៌មានរបស់ ក្រុមចម្រៀង 2NE1 នោះវា នឹងបង្ហាញពីបញ្ជីរាយនាមសមាជិកក្រុមដែលមានគ្នា ៤នាក់ ខណៈដែលពេលបច្ចុប្បន្ន គេហទំព័រស្វែងរកនេះ បង្ហាញតែសមាជិកក្រុម ២នាក់ប៉ុណ្ណោះ ដែលជាសមាជិកសេសសល់សម្រាប់ក្រុមមួយនេះ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ គេហទំព័រស្វែងរក Naver របស់កូរ៉េខាងត្បូង ធ្វើការបង្ហាញតែ សមាជិកក្រុម ២នាក់ប៉ុណ្ណោះដែលមាននៅក្នុងក្រុមចម្រៀងនារី 2NE1 គឺ CL ដែលនាងមានតួនាទីជាប្រធានក្រុម អ្នករ៉េប និងច្រៀងប្រចាំក្រុម និង Sandara មានតួនាទីជាអ្នកច្រៀងប្រចាំក្រុម។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]