ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ថាតារាសម្តែងស្រី ដួង ម៉ានិច និងក្រុមការងារថតទាំងអស់ បានជួបរឿងមួយគួរឲ្យភ្ញាក់ផ្អើល ដោយកាមេរ៉ាបើកលែងចេញ នៅក្នុងប្លង់ដែលនាង ត្រូវថតក្នុងឈុតសត្វពស់កេងកង ចាប់រំលោភ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

ដោយសារតែការជឿជាក់ ថាពិតជាមានបារមីពិតមែននោះ ក្រុមការងារ និងតួឯក ២ដួងក្នុងរឿង«ពស់កេងកង» មានកញ្ញា ដួង ម៉ានិច និង ទេព រិនដារ៉ូ បានសម្រេចចិត្តរៀបចំពិធីសូត្រមន្តឲ្យសត្វពស់ ដើម្បីកុំឲ្យថតមានបញ្ហា ឬជួបរឿងមិនល្អតទៅទៀត។

បើក្រឡេកមើល ទឹកមុខរបស់កញ្ញា ដួង ម៉ានិច គឺបានឲ្យឃើញថា រូបនាង នៅតែភ័យខ្លាចនៅឡើយទេ ប្រហែលជាមិនទាន់ធ្វើចិត្តបាន ព្រោះទើបតែជួប រឿងដ៏គួរឲ្យភ្ញាក់ផ្អើលថ្មីៗពេក។ 

ជាពិសេស រូបនាង ក៏បានជឿជាក់ថា សត្វពស់ដ៏ធំ ដែលមានឈ្មោះ «ស្រីមាស» ពិតជា មានបារមី ហើយណាមួយ មកពីកាលពីថ្ងៃសុក្រ គឺប៉ះចំថ្ងៃសីល ហើយថត ចំឈុតរំលោភ ជាមួយនាងទៀត ទើបជួបរឿងបែបនេះកើតឡើង៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងដ៏ចម្លែកនេះ? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង តារាសម្តែង ដួង ម៉ានិច ដែរ រូបនាង បានជួបរឿងមួយ ដែលខណៈពេលថតឈុតរំលោភជាមួយពស់ ស្រាប់តែកាមេរ៉ាបើកលែងចេញ កាលពី៉ប៉ុន្មានថ្ងៃមុននេះ។

រឿងព្រេងបុរាណខ្មែររបស់យើងមានចំណងជើងថា«ពស់កេងកង»ត្រូវបានផលិតកររបស់ស្ថានីយទូរទស្សន៍ភីអិនអិន លើកយកមកថតជាខ្សែភាពយន្តភាគថ្មីម្តងទៀតហើយ និងមានគម្រោងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងនោះដែរ ក៏មានការចូលរួមសម្តែងពីសំណាក់ តារាប្រុសស្រីក្មេងចាស់ល្បីៗនៅក្នុងប្រទេសយើងជាច្រើនដួង។ កញ្ញា ដួង ម៉ានិច តារាសម្តែងវ័យក្មេង គ្រងតំណែងជាតួស្រីឈ្មោះនាងនី ដើរតួជាប្រពន្ធពស់ នៅក្នុងពេលថតរឿង «ពស់កេងកង» ឱ្យស្ថានីយទូរទស្សន៍ភីអិនអិន បានជួបរឿងភ្ញាក់ផ្អើលមួយ ដោយភ្លាមៗស្រាប់តែកាមេរ៉ាថតរឿងបើកលែងចេញ នៅក្នុងប្លង់ដែលនាងត្រូវថតក្នុងឈុតសត្វពស់កេងកង ចាប់រំលោភ។

ក្រោយជួបហេតុការភ្ញាក់ផ្អើលនេះ កញ្ញា ដួង ម៉ានិច បាននិយាយនៅក្នុងវីដេអូឃ្លីបមួយ ទាំងភិតភ័យថា នាងបានទៅថតរឿងតាំងពីថ្ងៃ ប៉ុន្តែគ្មានប្លង់នាងថតទេ មានតែប្លង់ថតរបស់ប្រជាជនតែប៉ុណ្ណោះ រហូតដល់ល្ងាចឡើង ទើបមានប្លង់របស់នាងថតជាមួយនឹងតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ និងសត្វពស់ផងដែរ។

តែនៅសុខៗកាមេរ៉ាដែលធ្លាប់តែថតរាល់ថ្ងៃ ក៏បែរជាបើកលែងចេញ ឈប់ដំណើរការដោយគ្មានមូលហេតុ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលឡើង ដល់ក្រុមការងារថតរឿងទាំងមូល ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ មានការឆោឡោនាំគ្នាមកចោមរោមមើលយ៉ាងច្រើន។

យ៉ាងណាមិញ រឿងនេះភាគច្រើនគេមានជំនឿថានេះ គឺជាបារមីរបស់សត្វពស់ថ្លាន់ដែលមិនចង់ឱ្យមានការថតនៅវគ្គនេះ ទើបបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង ស្របពេលដែល ក៏ចំជាថ្ងៃសីលផងដែរ។

គួរឱ្យដឹងថា សត្វពស់ដែលត្រូវបានគេយកមកថតធ្វើជាពស់កេងកងនោះ គឺជាសត្វពស់ញីមួយក្បាលមានឈ្មោះថា «ស្រីមាស» ដែលត្រូវបានគេចិញ្ចឹមទុកឱ្យរស់នៅក្នុង «វត្តនិគ្រោធ» ស្រុកកងមាស ខេត្តកំពង់ចាម និងល្បីថាមានបារមីព្រះនាងសណ្ឋិតនៅជាមួយផងដែរ។

តើពិតជាមានបារមីពិតមែនឬយ៉ាងណា ទើបធ្វើឱ្យមានរឿងដូច្នេះកើតឡើង?

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? ជឿ ឬមិនជឿ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច