កូរ៉េខាងត្បូង៖ ថ្មីៗនេះ Taeyeon មេក្រុមចម្រៀងនារី Girls’ Generation ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំ «26th Seoul Music Awards» ដែលរៀបចំដោយ ស្ថានីយទូរទស្សន៍ KBS នៅក្នុងនោះផងដែរ កញ្ញា ក៏បានឈ្នះនូវពានរង្វាន់ «BonSang Award» ដែលទទួលបានពីការបោះឆ្នោតគាំទ្រស្រលាញ់ ពីសំណាក់មហាជនទូទាំងប្រទេសផងដែរ ។

យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍នូវឈុតសម្លៀកបំពាក់ របស់តារាស្រីរូបនេះ នារាត្រីឡើងទទួលរង្វាន់នេះវិញម្តង ដោយក្នុងនោះយើងឃើញថាជាឈុតបែបសាមញ្ញៗ ប៉ុន្តែស្រស់ស្អាត រួមផ្សំទាំងសម្រស់ដ៏មានមន្តស្នេហ៍របស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះទៀត ទើបធ្វើឲ្យនាងមានសម្រស់កាន់តែលេចធ្លោថែមមួយកម្រិតទៀត។

ដោយឡែកទន្ទឹមនឹងភាពស្រស់ស្អាតនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំង មិនធម្មតា បន្ទាប់ពីបានដឹងពីតម្លៃរបស់វា។ ចំពោះឈុតដែលTaeyeon ស្លៀកឡើងទទួលពានរង្វាន់នេះ គឺជា Brand Name ម៉ាក «Alexander McQueen» ប្រភេទ "Patchwork Sheer Lace Mini Dress" ដែលមានតម្លៃ $១,៨២៩ ដុល្លារឯណោះ ៕     

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានកាលពីលើកមុន នៅក្នុងកម្មវិធី Seoul Music Award មានមនុស្សជាច្រើន ដែលនិយម ចូលចិត្តគាំទ្រ ក្រុមតារាចម្រៀង កូរ៉េខាងត្បូង ជាពិសេសគឺ អ្នកគាំទ្រក្រុម Girls’s Generation តែម្តង មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ វីដេអូមួយ ដែលបង្ហាញពី សមាជិកម្នាក់ របស់ក្រុមនេះ បានជួបគ្រោះថ្នាក់ នៅលើឆាក សម្តែង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា តារាចម្រៀង ដែលជាសមាជិក របស់ក្រុម ចម្រៀងស្រី ដ៏ល្បីប្រចាំ ប្រទេសកូរ៉េខាងត្បូង Girl’s Generation គឺនាង Taeyeon បានជួបគ្រោះថ្នាក់ ធ្លាក់ចូលក្នុង ប្រឡោះនៃឆាកសម្តែង តែភ្លាមៗនោះ រូបនាងក៏ ត្រូវបានមនុស្ស ជាច្រើនស្ទុះទៅ ជួយនាង ដោយមានទាំងមិត្តរួមក្រុម គឺនាង Tiffany និង Seohyun ផងដែរ។

ក្រោយពីមាន ហេតុការណ៍នេះ កើតឡើង Taeyeon ក៏ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ផងដែរ ដើម្បីធ្វើការ ពិនិត្យរបួស។ ផ្អែកលើរបាយការណ៍ ចុងក្រោយរបស់ TopStarNews បានបញ្ជាក់ថា តារាចម្រៀង Taeyeon ទទួលរង របួសត្រង់សាច់ដុំ តែមិនជាធ្ងន់ធ្ងរនោះទេ ហើយគ្រូពេទ្យបាន ចាក់ថ្នាំបំបាត់ ការឈឺចាប់ និងអនុញ្ញាតឲ្យ នាងទៅសម្រាកនៅផ្ទះបានធម្មតា។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើង អំឡុងពេលដែល សមាជិកបីរូប របស់ក្រុម Girl’s Generation គឺ Taeyeon, Tiffany និង Seohyun បានចូលរួម សម្តែងនៅក្នុង កម្មវិធី High One Seoul Music Award។ រីឯមូលហេតុ ត្រូវបានបញ្ជាក់ថា ក៏ព្រោះតែ ឧបករណ៍សម្រាប់ លើកតារាចម្រៀង ឡើងចុះ នៅលើឆាកនោះ មានបញ្ហាខុស បច្ចេកទេស ដោយសារវា ត្រូវបានទម្លាក់ ទាបពេក ទើបធ្វើឲ្យ Taeyeon ធ្លាក់ចូលក្នុង ប្រឡោះនោះ តែម្តងទៅ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]