កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី Girls’ Generation ត្រូវបានគេចាត់ទុកថា ជាក្រុមកំពូលនិងរឹងមាំបំផុត បើទោះបីជាពួកគេឈរជើងលើឆាកតន្ត្រីជិត១០ឆ្នាំ ដោយ ឆ្លងកាត់ព្យុះភ្លៀង ជួបរឿងអាស្រូវបង្ខូចកេរ្តិ៍ឈ្មោះរាប់សិបដងយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមចម្រៀងនារីស្រស់ស្អាតទាំង៨រូបនេះ នៅតែអាចឆ្លងកាត់រឿងទាំងនេះបានទៅជាមួយគ្នា និងថែមទាំងស្ថិតនៅក្នុងបេះដូង អ្នកគាំទ្រជាច្រើននាក់ថែមទៀតផង។

ជាក់ស្តែងប៉ុន្មានឆ្នាំមកនេះ ក្រុមស្រីស្អាតGirls’ Generation បានពង្រីកវិសាលភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន កាន់តែអស្ចារ្យឡើងៗ ដោយពួកគេបានផ្តល់ក្តីស្រលាញ់ យ៉ាងច្រើនចំពោះអ្នកគាំទ្ររបស់គេ បង្កើនមិត្តភាពជិតស្និទ្ធ និងផ្តល់ភាពកក់ក្តៅចំពោះសមាជិកក្រុមទៅវិញទៅមក ដូចជាគ្រួសារតែមួយ និងត្រូវបានអ្នកគាំទ្រចាត់ទុកពួកគេដូចជាទេពធីតានៃក្តីស្រលាញ់ថែមទៀតផង។

ដោយទាំងនេះហើយ ទើបកំពូលក្រុមចម្រៀងនេះ បានក្លាយទៅជាទីស្រលាញ់ និង ស្តង់ដាល្អឥតខ្ចោះសម្រាប់ឧស្សាហកម្ម តន្ត្រីKpopទាំងមូលតែម្តង។ លើសពីនេះទៅទៀត Girls’ Generation នឹងបន្តភាពអស្ចារ្យនិងការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនទៅមុខជារឿយៗ ជាមួយនឹងការវិលត្រឡប់មកវិញម្តងហើយម្តងទៀត និងមិនអាចបញ្ឈប់បាន៕

ដោយខាងក្រោមនេះ ជាការសម្តែងរបស់ក្រុមស្រីស្អាតទាង៨នាក់កន្លងមក៖ 

១. “Lion Heart” – Korean Music Wave 2016

២. “Party” – KCon New York 2015

៣. "Mr.Mr" Dream Concert 2014

៤. “I Got A Boy" KMF  2013

៥. “Paparazzi” – Japanese Performance 2012

៦. “Gee” – Japan 2nd Tour 2011

៧. “Gee” and “Oh!” – Seoul Music Award 2010

៨. “Tell Me Your Wish (Genie)” – Gayo Daejun 2009

៩. “Kissing You” – MBC 2008

១០. “Into the New World” Debut – M Count Down 2007

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីឆ្នាំ២០១៥កន្លងទៅថា មានការលើកឡើង របស់អ្នកនិយមលេងអុិនធឺណែតភាគច្រើន អំពីបទចម្រៀងនារី ដែលមានការរាំល្អ និងមានឥទ្ធិពលបំផុត សម្រាប់គ្រប់ពេលវេលា គឺបានទៅលើបទចាស់មួយបទរបស់ក្រុម Girl's Generation ជាមួយនឹងវីដេអូនៃការសម្តែង លើឆាកជាលក្ខណៈ Remix យ៉ាងល្អឥតខ្ចោះផងដែរ។

ថ្វីត្បិតតែ ក្រុមចម្រៀងនារីនេះ នៅសល់សមាជិក ៨នាក់ និងមានអាយុកាលរាងជ្រេរណាស់ទៅហើយ ប៉ុន្តែបទចម្រៀងរបស់ពួកគេ នៅមានការគាំទ្រជាហូរហែរ ហើយមិនតែប៉ុណ្ណោះប្រជាជនកូរ៉េខាងត្បូង និងក្រុមចម្រៀងនារីផ្សេងទៀត នៅតែចាត់ទុកពួកគេជាក្រុមចម្រៀងនារីគំរូដដែល។ ក្រុមម្ចាស់បទ Lion Heart ដែលឈ្នះពាន ជាហូរហែរកន្លងមកនេះ ត្រូវបានគេមើលឃើញថា មានការសម្តែងបទចម្រៀងមួយបទ នៅក្នុងការប្រគុំតន្រ្តីមួយកាលពីយូរមកហើយ គឺល្អឥតខ្ចោះ ដែលអ្នកនិយមលេងអុិនធឺណែតភាគច្រើន បានចាត់ទុកថាជាបទចម្រៀង និងការសម្តែងល្អបំផុត​ រាល់ពេលណាៗទាំងអស់។

បទ Into The New World (Remix) ដែលក្រុម Girl's Generation បានសម្តែងកាលពីឆ្នាំ ២០០៧ កន្លងទៅនៅក្នុងកម្មវិធីតន្រ្តីរបស់ស្ថានីយ៍ទូរទស្សន៍ MBC Every1 ត្រូវបានគេចាត់ទុកថាល្អបំផុត ដោយសារក្បាច់រាំពិបាក មានភាពលឿន រស់រវើក ហើយត្រូវការភាពស្វាហាប់ និងកំលាំងច្រើន រហូតដល់តារាជំនាន់ក្រោយពិបាកនឹងរាំតាម៕

តោះចង់ដឹងបទចម្រៀងនេះ ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]