រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​កំពុង​ឌុ​ប​មិត្ត​ស្រី​ដើរ​លេង ស្រាប់តែ​ត្រូវ​ចោរឆក់​ខ្សែ​ក៏ ហើយ​បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ចោរ​បណ្ដើរ​ស្រែក​ឲ្យ​គេ​ជួយ​បណ្ដើរ ពេល​ដេញ​ទាន់​ក៏​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ចោរ​បណ្ដាល​ឲ្យ​ដួល និង​ចាប់​វាយ​បែក​មុខ​បែក​មាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ធនាគារ​កម្ពុជា​សាធារណ​: តាម​បណ្ដោយ​ផ្លូវ​លេខ​១១៤ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ម៉ៅ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ចំណែក​អ្នក​ឆក់​ឈ្មោះ យ៉ា យ៉ា​ន់​សឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​អូរ​ឫស្សី​៣ ខណ្ឌ​៧​មក​រា ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទិ​ត្យ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CD-៨៨៣៣ ដឹក​មិត្ត​ស្រី​គោលបំណង​ទៅ​លេង​នៅ​មុខ​ព្រះ​បរមរាជវាំង​តាម​ផ្លូវ​លេខ​១១៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​មុខ​ធនាគារ​កម្ពុជា​សាធារណ​: ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Hayate ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១F-១៥៥៤ បាន​ជិះ​មក​អែប​ជាប់​ម៉ូតូ គាត់​នឹក​ស្មាន​តែ​មិត្តភក្តិ​ក៏​ក្រឡេក​មើល​ស្រាប់តែ​ជនសង្ស័យ​អង្គុយ​ខាងក្រោយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​៥​ជី​របស់​គាត់​យក​ទៅ​បាត់ ភ្លាម​ៗ​នោះ​គាត់​បាន​ឲ្យ​មិត្ត​ស្រី​ឱប​ចង្កេះ​ឲ្យ​ជាប់ រួច​បន្ថែម​ល្បឿន​ដេញ​តាម​ជនសង្ស័យ ហើយ​ស្រែក​ឲ្យ​គេ​ជួយ​ដេញ​តាម​រហូត​ដល់​ខាងក្រោយ​ពេទ្យ​អង្គឌួង គាត់​បាន​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ទាំងអស់​គ្នា ហើយ​ស្រែក​ឲ្យ​អ្នកដំណើរ​ជួយ​ចាប់​បាន​វាយ​មួយ​ដៃ​មួយ​ជើង​រហូត​បែក​មុខ​បែក​មាត់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​២​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ឆក់​ខ្សែ​ក​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​តាម​ច្បាប់ ចំណែក​ខ្សែ​ករប​ស់ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ កាច់សោករម៉ូតូបានសម្រេច​ គេចមិនរួច​ ត្រូវអ្នកភូមិព័ទ្ធចាប់ 

ចោរកាច់សោករម៉ូតូម្នាក់ ត្រូវអ្នកភូមិសហការជាមួយ ប្រជាការពារភូមិ ឡោមព័ទ្ធចាប់ រួចប្រគល់ឲ្យនគរបាល កាលពីម៉ោង១៦៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចវាលស្រែ ភូមិខ្នារ ឃុំទួលព្រេជ ស្រុក អង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា សង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ ពៅ ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ម៉ូតូដែលជិះមកធ្វើ សកម្មភាពម៉ាកសង់កូរ៉េ ពាក់ស្លាកលេខភ្នំពេញ1X.3641 ចំណែកជនរងគ្រោះឈ្មោះ ចន រស្មី ភេទប្រុស ​អាយុ៣៧ឆ្នាំ មានមុខរបរលក់នំប៉័ង រស់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ ម៉ូតូដែលបាត់បង់ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DO.2393។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]