ចិន៖ នារីជនជាតិចិន ម្នាក់ បានអះអាងថា រូបនាងត្រូវបានមិត្តភក្តិជិតស្និតម្នាក់ បំផ្លាញផ្ទៃមុខរបស់នាង ដោយសារតែគេច្រណែនឃើញនាងស្អាតពេក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

ស្រ្តីកំសត់ខាងលើនេះ មានឈ្មោះថា Tian ហើយនាងបានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ នាងបានចំណាយលុយជាង ៦ម៉ឺនយ័ន (ជិត៩ពាន់ដុល្លារ) ដើម្បីធ្វើការវះកាត់កែសម្ផស្ស នៅក្នុងទីក្រុងហាងចូវ (Hangzhou) ភាគខាងកើតប្រទេសចិន ហើយទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។

យោងតាមប្រភពព័ត៌មាន នាង Tian បាននិយាយថា មិត្តភក្តិជិតស្និតរបស់នាង ដែលស្គាល់គ្នាជាង ៥ឆ្នាំមកហើយ និងបានរស់នៅក្នុងផ្ទះជាមួយគ្នាទៀតនោះ បានវាយប្រហារមកលើនាង ដោយបំផ្លាញផ្ទៃមុខ ព្រោះតែការវះកាត់កែសម្ផស្ស បានធ្វើឲ្យសម្រស់របស់នាងស្អាតខ្លាំងពេក។ 

រូបភាព នាង Tian ក្រោយកែសម្ជស្ស
រូបភាព នាង Tian បន្ទាប់ពីមានហេតុការណ៍វាយគ្នា

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលវះកាត់បានជោគជ័យ នាង Tian មានភាពរីករាយ និងសប្បាយចិត្តជាខ្លាំង ចំពោះស្បែក.ស រលោង ភ្នែកធំៗ និងក្តោងច្រមុះខ្ពស់ ស្រួចស្អាតដែលនាងទទួលបាន។ ប៉ុន្តែនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ មិត្តភក្តិជិតស្និតរបស់នាងដែលមានឈ្មោះថា Hu បានធ្វើការវាយប្រហារមកលើរូបនាង ដោយបន្សល់ស្លាកស្នាមលើផ្ទៃមុខរបស់នាង យ៉ាងធ្ងន់ធ្ងរ។

នាង Tian បាននិយាយថា នាង Hu នោះ គឺបានចាប់ផ្តើមច្រណែននឹងនាង ចាប់ពីពេលដែលនាងទៅធ្វើការវះកាត់មកម្ល៉េះ។ ហើយនៅយប់កើតហេតុគឺនាង Hu ជាអ្នកបង្ករឿងមុន ដោយពួកគេបានវាយដំគ្នា៣ដងឯណោះ នៅក្នុងយប់នោះ ហើយនាង Tian ថា នាង Hu មានគោលបំណងចង់បំផ្លាញផ្ទៃមុខរបស់នាង។

ប្រភពព័ត៌មានបានបន្តថា ក្នុងអំឡុងបទសម្ភាសន៍ដាច់ ដោយឡែកមួយផ្សេងទៀតជាមួយនឹង នាង Hu នាងបាននិយាយថា នាង Tian ក៏បានវាយប្រហារមកលើរូបនាងវិញផងដែរ ដោយបន្សល់ទុកស្នាមរបួសមួយចំនួន នៅលើផ្ទៃមុខ ក និងទ្រូង។ នាង Hu បានពន្យល់ថា នាងក៏បានធ្វើការវះកាត់កែរសម្ផស្សដែរ ដូច្នេះនាងត្រូវទៅវះកាត់ដើម្បីព្យាបាលស្លាកស្នាមទាំងនោះ។

ហើយបើយោងតាមសម្តីរបស់ នាង Hu បានឲ្យដឹងថា នាងបានខឹងទៅនឹង Tian ដោយសារតែគេបាននិយាយលេងសើចមើលងាយ ស្ថានភាពក្រីក្ររបស់នាង ទើបបណ្តាលឲ្យនាងចាប់ផ្តើម បើកការវាយតប់តែម្តងទៅ។

បច្ចុប្បន្នករណីនេះ បានធ្លាក់ដល់ដៃប៉ូលិសក្រុងហាងចូវ (Hangzhou) ហើយ និងកំពុងតែធ្វើការស៊ើបអង្កេត៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]