ក្រុមហ៊ុន Sugar ប្រចាំនៅប្រទេសកម្ពុជា នាដើមឆ្នាំ 2017 នេះបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ម៉ូដែល Sugar Y7 Max ដែលជាម៉ូដែលថ្មីមួយសម្រាប់បន្តដំណើរ លើវិថីនៃទីផ្សារស្មាតហ្វូននៅឆ្នាំ 2017 នេះ។

ស្មាតហ្វូនមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើង ប្រកបទៅដោយភាពទាក់ទាញរំលេចចេញ នូវភាពទាន់សម័យក្នុងការកាន់ប្រើប្រាស់ ជាមួយតួខ្លួនស្រោបដោយលោហៈធាតុដ៏រឹងមាំ ព្រមទាំងមានរំលេចនូវត្បូងត្រង់ផ្នែកមួយចំនួននៃតួខ្លួនរបស់វាទៀតផង។

Sugar Y7 Max មានទំហំវិមាត្រ 153.5 x 77, កម្រាស់ 10.5 មម និងទម្ងន់រាងធ្ងន់បន្តិច 202 ក្រាម Y7 Max មានតួខ្លួន ស្រោបដោយលោហៈប្រភេទអាលុយមីញ៉ូមអាល់ឡយ នៅផ្នែកខាងក្រោយ និងក្រាលដោយកញ្ចក់ប្រភេទ 2.5D នៅផ្ទៃខាងមុខ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ មានការកែប្រែរូបរាង និងរចនាបថខុសពីស៊េរីមុនៗ ដោយនៅផ្នែកខាងក្រោយ មានរំលេចដោយខ្សែ Antenna កាត់ទទឹងតួភ្លឺផ្លេកលើក្រោមយ៉ាងប្រណីត រួមជាមួយកញ្ចក់កាមេរ៉ារាបស្មើ, អំពូល LED flash មួយគ្រាប់, អក្សរ SUGAR និងរន្ធឧប៉ាល័របំពងសំឡេង។ ខាងមុខមានប៊ូតុងហូមនៅចំកណ្តាល ខាងលើកញ្ចក់អេក្រង់មានឧប៉ាល័រស្តាប់ការសន្ទនា អំពូល LED flash មួយគ្រាប់ និងកាមេរ៉ាមុខ។ រន្ធដោត USB នៅខាងក្រោម, រន្ធដោតកាស 3.5 មមនៅផ្នែកខាងលើ, ប៊ូតុងបិទបើក-ចាក់សោរទូរស័ព្ទជាមួយប៊ូតុងឡើងចុះ សំឡេងស្ថិតនៅខាងស្តាំដៃរំលេចពីលើដោយត្បូង Swarovski តូចៗដ៏ចែងចាំង និងខាងឆ្វេងដៃមិនមានអ្វីនោះទេគឺរលោងស្អាត។ Sugar Y7 Max មានពីរពណ៌គឺប្រផេះ និងទឹកមាសស្រាល។ 

រីឯការប្រើប្រាស់វិញ គឺកាន់តែមានភាពងាយស្រួលជាមួយ កញ្ចក់អេក្រង់ទំហំ 5.5” ប្រភេទ IPS LCD ដែលអាចបង្ហាញផ្ទាំងទស្សនីយភាព ទាំងឡាយបានក្នុងកម្រិត HD ឬ 720 x 1280 ភិចសែល។ ហើយកញ្ចក់អេក្រង់របស់ Sugar Y7 Max ក៏បានស្រោបការពារដោយកញ្ចក់ប្រភេទ 2.5D ដែលមានសភាពផុសឡើង រំលេចចេញនូវភាពស្រស់ស្អាត និងការប្រើប្រាស់ចុចបញ្ជាកាន់ តែមានទំនុកចិត្តបន្ថែមទៀត។

បន្ថែមពីលើសោភ័ណ្ឌភាពដ៏ប្រណីតរបស់វា Sugar Y7 Max ក៏មានភ្ជាប់មកជាមួយនឹងកាមេរ៉ា សម្រាប់ថតរូបនៅផ្នែកខាងក្រោយទំហំ 13MP ជាមួយអំពូលភ្លើងជំនួយ LED flash មួយគ្រាប់ ផងដែរ។ ចំពោះកាមេរ៉ាខាងមុខវិញមានទំហំ 5.0 MP ប្រភេទ autofocus, LED flash ដែលមានភ្ជាប់មកជាមួយ មុខងារថតរូបទំនើបៗដូចជា មុខងារថតរូបដោយស្វ័យប្រវត្តិ គ្រាន់តែបញ្ចេញស្នាមញញឹម “Smile camera”, លើម្រាមដៃរាងអក្សរ “V”, key beauty និង gesture camera ជាដើម។

រាល់ប្រតិបត្តិការទូទៅនៅលើស្មាតហ្វូន Sugar Y7 Max គឺត្រូវពឹងផ្អែកទៅលើបន្ទះឈីប MediaTek MT6737 ដែលមានស៊ីភីយូប្រភេទ Quad-Core ល្បឿន 1.3GHz ជាមួយរ៉េមទំហំ 3GB និងអាចទ្រទ្រង់បាននូវប្រតិបត្តិការ Android ជំនាន់ Marshmallow v6.0។ បន្ថែមពីនេះស្មាតហ្វូន Sugar Y7 Max នៅមានអង្គផ្ទុកទិន្នន័យទំហំ 16GB អាចបន្ថែមអង្គចងចាំប្រភេទ microSD បាន 128GB, មានថ្មកំលាំងខ្លាំងរហូតដល់ 4,000mAh ហើយក៏អាចសាកបន្តទៅកាន់ស្មាតហ្វូន ឬក៏ឧបករណ៍ដទៃបានជាមួយមុខងារ OTG និងជាពិសេសវាអាចដាក់ស៊ីមកាត បានពីរប្រព័ន្ធដែលស៊ីមកាតទីមួយ ទ្រទ្រង់នូវប្រព័ន្ធសេវា 4G LTE ថែមទៀតផង។

ជារួមមកវិញ Sugar Y7 Max គឺជាស្មាតហ្វូន ដែលមានរូបរាងស្រស់ស្អាតទាន់សម័យ សមត្ថភាពសមល្មម អាចបំពេញតម្រូវការបាន ហើយតម្លៃទៀតសោធក៏សមរម្យអាចទទួលយកបាន ដូច្នេះ ប្រិយមិត្តអាចធ្វើការពិចារណាបានសម្រាប់ម៉ូដែលនេះ ឬក៏អាចជាវមួយយកទៅប្រើប្រាស់ផ្ទាល់ដៃ ទើបបានដឹងកាន់តែច្បាស់អំពីគុណភាពនៃម៉ាកសញ្ញាស្មាតហ្វូន របស់ប្រទេសបារាំងមួយ។ អតិថិជនអាចរកជាវនូវស្មាតហ្វូនម៉ូឌែលថ្មីនេះ បាននៅគ្រប់ហាងទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ Sugar Y7 Max បង្ហាញពីភាពទាន់សម័យរបស់លោកអ្នក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]