(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមានឈ្មោះ គី ស៉ីថា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុច ស្ពានអូខ្លុង ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត ដោយដកហូតថ្នាំញៀនម្សៅក្រាមពណ៌ស ទម្ងន់៨៣០.០៩ក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នទាំងជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ថៃ នរៈពិទូ ត្រូវឃុំខ្លួនពាក់ព័ន្ធ នឹងគ្រឿងញៀន ចំណែកប្រពន្ធបញ្ជូន ទៅកាន់មណ្ឌលកែប្រែ និងបន្សាប

សាលាដំបូងខេត្តបាត់ដំបង បានទម្លាយថា ករណីអតីតារាសម្តែង ថៃ នរៈពិទូ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានតុលាការសម្រេចចេញ ដីការឲ្យឃុំខ្លួនតារាសម្តែងរូបនេះហើយ ។ ប៉ុន្តែភរិយារបស់លោក និងនារីម្នាក់ ផ្សេងទៀតមិនត្រូវបានឃុំខ្លួនទេ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ។

អតីតតារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូប នេះនិងបក្សពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន ព្រោះតែមានការពាក់ព័ន្ធនឹង ករណី ជួញដូរថ្នាំញៀន ។ ក្រៅពីលោក ក៏មានភរិយា និងបក្ខពួកមួយចំនួនទៀតផងដែរ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។

ប្រភពពីមន្ត្រីសាលាដំបូងខេត្តបាត់ដំបងបានលើកឡើងថា អតីតតារាសម្តែង និងបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបើកស្រាវជ្រាវសើបអង្កេតបន្ត មុនពេលបើកសវនាការកាត់ក្តីនៅថ្ងៃក្រោយ ។ ចំណែកភរិយារបស់តារា សម្តែងថៃរនៈ ពិទូ គឺអ្នកនាងអោក រតនះប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានសម្រេចឲ្យធ្វើការបញ្ជូន ទៅមណ្ឌលកែប្រែ ព្រោះតែអ្នកទាំងពីរត្រឹមពាក់ព័ន្ធ លើករណី ប្រើប្រាស់គ្រឿងញៀន។ ទោះជាយ៉ាងណា ករណីចោទប្រកាន់លើអតីតតារាសម្តែង ថៃនរៈ ពិទូ និងបក្ខពួកនៅ មិនទាន់កំណត់ថ្ងៃបើកសាវនាការជំនុំជម្រះនៅថ្ងៃណានៅឡើយ ។

សូមរំលឹកថា អតីតតារាសម្តែងថៃ នរៈពិទូ និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោដឺសោនហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា ពួកគេបានផ្តប្រើប្រាស់រក្សាទុកនិងជួញដូរសារធាតុញៀន ។

វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ ទម្ងន់០,៨៨ក្រាម, ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ីចំនួន២, ថ្នាំអំពូលDiazepam ចំនួន២អំពូល ,ថ្នាំគ្រាប់ ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]